Part 8 ផ្អែម

277 28 0
                                    

ស៊ុននូខ្ចិលនិយាយច្រើនក៏យកថ្នាំមកទំពាក្នុងមាត់រួចហើយក៏ចាប់នីគីមកថើបហើយក៏ផ្ទេថ្នាំនោះទៅក្នុងមាត់របស់នីគីតែម្ដង បានមួយសន្ទុះគេក៏ដកមាត់ចេញវិញ
"ល្វីងទេ"សួរធម្មតាតែមុខរបស់គេក្រហមឡើងដូចម្ទេសទុំ
"នេះឬជាវិធីដែរឯងយកប្រើពេលគេមិនញ៉ាំថ្នាំ"ជំនួសដោយការឆ្លើយនាយក៏សួរបកវិញ
"អត់ទេគឺទើបតែឯងម្នាក់នឹង នេះផឹកទឹកទៅ"សំណួរឆ្កួតស្អីរបស់នាយនឹង
"បើដឹងចឹងយើងច្បាស់ជាឈឺញឹកតិចហើយ"នាយសង្ហារញញឹមយ៉ាងច្រឡើមដាក់រាងតូច
"ក្បាលហែង បានតែម្ដងទេ"ថាហើយក៏ទាញកន្សែងចូលបន្ទប់ទឹកបាត់ដោយមានរាងក្រាស់តាមមើល
គ្រាន់តែដល់ក្នុងបន្ទប់ទឹកភ្លាម
"អានូឯងគិតអីទៅធ្វើចឹងខ្មាស់គេណាស់"ទម្រាំគេងូតហើយម៉ោង8បាត់ទៅហើយស៊ុននូចេញមកវិញជាមួយខោអាវគេងយប់ គេក៏ងាកទៅមើលនីគីដែរកំពុងគេងលើគ្រែ
ទឺងៗ
សំឡេងទូរស័ព្ទរបស់ស៊ុននូបានពន្លឺឡើងគេក៏រហ័សទៅយកមកចុចលើក
"អាឡូជម្រាបសួរស៊ុននូនិយាយ"រាងតូចក៏ចេញទៅនិយាយទូរស័ព្ទនៅក្រៅបន្ទប់ខ្លាចរំខាននីគី
"ស៊ុននូស្អែកបងទៅវិញហើយមានចង់បានអីទេ"ជុងវ៉ុន
"អត់ទេ មិចក៏លឿនមេស"ក្រែងថាទៅមួយអាទិត្យនេះទើបតែបាន5ថ្ងៃសោះ
"គឺការងាររួចហើយ ឆាប់ចូលគេងផង បងរវល់សិន"ទឺតទូរស័ព្ទក៏បានផ្ដាច់ ស៊ុននូក៏ចូលមកក្នុងបន្ទប់វិញគ្រាន់តែចូលមកភ្លាមគេភ្ញាក់នឹងនាយកម្លោះដែរកំពុងអង្គុយលើគ្រែសម្លឹងមកគេ
"នេះឯងភ្ញាក់ហើយហេ"រាងតូចសួរឡើង
"ឯងនិយាយទូរស័ព្ទជាមួយអ្នក"ថីនុង (គេយាយជាមួយអ្នកណាក៏បាន)
"គឺបងរបស់យើងគាត់តេមកថាស្អែកគាត់មកវិញហើយ"រាងតូចក៏តបវិញទាំងញញឹមបន្ដិចរួចហើយក៏ដើរទៅម្ខាងទៀតនៃគ្រែ
"ឯងបានធូរហើយឬនៅ"រាងតូចក៏ងាកមកសួររាងក្រាស់
"នៅទេបើបានថើបឯងបន្ដិចប្រហែលជា"នាយមិនដឹងមិចទេគឺនាយពេញចិត្តនឹងបបូរមាត់មួយនេះណាស់ ផ្អែមដូចស្ករ
"ឪហែង កុំមកឆ្កួត"ស៊ុននូងាកមុខសម្លក់នាយតែម្ដងថើបស្អីមិនត្រូវជាអីនឹងគ្នាផង(theii ng broo😒)
"យើងយាយមែនណាថ្នាំមិញល្វីងណាស់តែពេលឯងផ្ទេវាដោយមាត់វាផ្អែមដូចស្ករចឹង សាកម្ដងទៀតទេ?"ឆ្កួតបំផុតហើយ
"សាកតែឯងទៅយើងត្រូវការដេក"ថាហើយក៏ទាញភួយមកដណ្ដប់
"តែបន្ដិចក៏បានដែរ"មិនព្រមឈប់ត្រឹមនឹងទេនាយស្រាប់តែមកទ្រោបលើរាងតូច
"ងើបចេញមើលធ្ងន់ណាស់អាឡប់"គេខំរុញនាយចេញតែដូចមិនរង្គើសោះ
"អត់"(អញសង្ស័យមួយដៃទៀតទេ)
"ងើបឪ្យឆា-អឹម..."ពាក្យសម្ដីទាំងប៉ុន្មានក៏លេបចូលពោះអស់បាត់បបូរមាត់គ្រើមទម្លាក់មកលើបបូរមាត់ទន់ផ្កាឈូកបឺតជញ្ជក់ថ្នមៗអ្នកខាងក្រោមដោយលង់នឹងការថើបនេះហើយក៏លើកដៃអោប.កនាយនឹងតបស្នាមថើបវិញទាំងសមចិត្តរាងក្រាស់
មួយសន្ទុះក្រោយមកនាយក៏ដកមាត់ចេញវិញរាងក្រាស់ក៏អោនទៅលិតមាត់រាងតូចដែរប្រលាក់ទឹកមាត់ពីការបឺតជញ្ជក់អំបិញមិញនេះ ស៊ុននូថ្ពាល់ទាំងពីរឡើងក្រហម តែគិតថាចប់ឬនីគីក៏ទម្លាក់ស្នាមថើបម្ដងទៀតលើកនេះខុសពីលើកមុនព្រោះនាយថើបខ្លាំងៗនឹងខាំបបូរមាត់រាងតូចក្រញិចតិចៗការថើបដ៏រោលរាចេះតែបន្ដទៅរហូតទាល់តែរាងតូចអស់ខ្យល់ទើបនាយដកមាត់ចេញ
"ផ្អែម"មួយម៉ាត់នេះស៊ុននូអៀនចង់គាំងស្បូន
"ឆ្កួត"គេក៏ងើយសម្លឹងមុខនីគី
រាងក្រាស់ដោយគ្រឺតពេកក៏ចាប់ថើបអាថ្ពាល់ពីនឹងយាយពីគ្រឺតអើយសែនគ្រឺត នាយថើបញីខ្លាំងៗ
"បានហើយខូចថ្ពាល់យើងអស់ហើយ"រាងតូចក៏រុញក្បាលនាយចេញ
"ខូចអីនៅល្អសោះមើលនេះឡើងទន់"និយាយហើយក៏ទាញថ្ពាល់ស៊ុននូទៀត
"បានហើយដេកស្អែកត្រូវទៅរៀនផង"
"ក៏បាន"ថាហើយក៏ចុះពីលើរាងតូចហើយក៏ទាញស៊ុននូមកអោប
"Good night ជុប"ឆ្លៀតថើបថ្ពាល់មួយទៀត

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now