Part 9 បងអូនឬ

270 28 1
                                    

បន្ទាប់ពីត្រូវអ្នកម្ខាងទៀតចាប់ថើបបំបិតមាត់ហើយរាងតូចក៏ខំប្រឹងរើហើយក៏រុញរាងក្រាស់ចេញ
"វាឆ្កួតស្អីឯងនឹង"ស៊ុននូរុញនីគីចេញនឹងជូតមាត់ខ្លាំងៗមុខឡើងក្រហមមិនដឹងអៀនឬខឹងទេ
"ឆ្កួតអី"
"មិចមកថើបយើងចឹង"រាងតូចនិយាយទាំងចង់យំ
"ថើបមិនបានយប់មិញដូចមិនចឹងទេ"មែនតើយប់មិញថើបបានសោះព្រឹកឡើងក៏កំណាញ់ខ្លួន
"កុំចេះរឿងយើង"ស៊ុននូថាហើយក៏ដើរចេញ
"ទៅណា"នីគីក៏ទាញដៃស៊ុននូមកវិញ សុខៗក៏មកខឹងគេចឹង
"លែង"
"ឯងកើតអី"
"គ្មានកើតអីទេ"ឆ្លើយហើយក៏បះដៃនីគីចេញ
នីគីពេលគេធ្វើចរិកចឹងក៏មានអារម្មណ៍ចម្លែក(អារម្មណ៍អន់ចិត្ត)វាពិបាកនិយាយណាស់
"ឯងខឹងយើងមែនទេ"នាយប្រើសំឡេងស្រទន់នឹងដើរមកជិតរាងតូចដែរសម្លឹងមុខនាយ
"អត់"មួយម៉ាត់នឹងបញ្ជាក់ថាមិនខឹង
"យើងដឹងណា"នាយសើចដើម.កតិចៗនឹងលើដៃអោបចង្កេះស៊ុននូ
"ដកដៃចេញទៅដល់ម៉ោងចូលរៀនលូវហើយ"
"ប្រាប់សិនមកថាខឹងរឿងអី"នាយនៅតែទទូតចង់ដឹង(ធ្វើអីដឹងខ្លួនឯងហើយ☺️)
"ចង់ឪ្យយើងប្រាប់ប៉ុន្មានដងទៀតថាមិនបានខឹង"គេធុញណាស់ខឹងដែរតែមិនហ៊ានយាយតែអាមួយនេះវាតាប៉ែដល់ហើយ
"ក៏បញ្ជាក់មកថាមិនបានខឹង"នាយតបទាំងញញឹមចុងមាត់(អានឹងវាល្បិចច្រើនណាស់)
"បញ្ជាក់យ៉ាងមិច??"ស៊ុននូក៏ងើយមើលមុខនាយ មិនបាច់ឆ្ងល់ទេមិចបានស៊ុននូងើយព្រោះនីគីខ្ពស់ជាងគេ គេត្រឹមទ្រូងរាងក្រាស់នឹង
"ថើបយើងនោះបញ្ជាក់ថាឯងមិនបានខឹង"អាប៉ិនឹងរកតែកន្លែងចំណេញ
"ឆ្កួតប្រយ័ត្នគេមកឃើញ"រាងតូចស្រាប់តែមុខក្រហមតែម្ដង
"មិនអីទេយើងចាត់ការរួចហើយគ្មានអ្នកណាមករំខានទេ"
ត្រឡប់ទៅក្រោយបន្ដិច
គេឃើញស៊ុននូចូលបន្ទប់ទឹកក៏ចូលមកដែរហើយគ្រប់យ៉ាងជាគម្រោងគេទាំងអស់ពេលរាងតូចចូលគេក៏ចូលមកតាមហើយឆ្លៀតយកផ្លាកមកព្យួរថា សម្អាត
ចឹងហើយគ្មានអ្នកណាហ៊ានចូលទេ កាត់មកឥឡូវ
"ថើបមក"
"អឹម..."រាងតូចក៏ចង្អើតថើបរាងក្រាស់បន្ដិចរកនឹងដកមាត់ចេញទៅហើយស្រាប់តែនីគីទាញកញ្ចឹង.ករាងតូចមកថើបម្ដងទៀតគេក៏បានប្រើអណ្ដាតលូកចូលក្នុងក្រអូមមាត់រាងតូចទទួលរសជាតិផ្អែមពីមាត់រាងតូច ស៊ុននូវិញក៏តបស្នាមថើមវិញនឹងលើកដៃអោបក៏នាយ
នីគីក៏លើករាងតូចដាក់លើកន្លែងឡាបូលាងដៃហើយក៏ថើបខ្លាំងៗនីគីថើបក្រញិចបបូរមាត់រាងតូចខ្លាំងៗឡើងជាំនាយតូចក៏មិនណយដែរខាំបបូរមាត់ក្រាស់ឡើងចេញឈាមរាងក្រាស់គ្មានអារម្មណ៍ថាឈឺអីបន្ដិច
ថើបបានមួយសន្ទុះក៏ដករាងក្រាស់ក៏ដកមាត់ចេញហើយក៏ថើបថ្ពាល់រាងតូច
"ឈប់ខឹងឬនៅ"គេក៏និយាយឡើងឯងដៃវិញអោបចង្កេះតូចមួយក្ដាប់នោះជាប់
"អត់បានខឹងទេ ទៅថ្នាក់ហើយខ្លាចពួកនោះចាំយូរ"ថាហើយក៏ចុះពីកន្លែងឡាបូលាងដៃ
"ឯងចេញទៅមុនទៅ"ស៊ុននូងក់ក្បាលហើយក៏ដើរចេញទៅបាត់
ក្រោយស៊ុននូចេញទៅបាត់នីគីក៏មើលមុខខ្លួនឯងក្នុងកញ្ចក់រួចក៏និយាយ
"យើងថាធ្វើបាបឯងតែមិចក៏យើងមិនអាចធ្វើបាន!!ពេលឯងខឹងមិចក៏យើងមានអារម្មណ៍ថាខុសខ្លាំងយ៉ាងនេះ??"នាយនិយាយទាំងច្របូកច្របល់ នាយក៏ដើរចេញទៅ
កាត់មកស៊ុននូក្រោយពីចេញពីបន្ទប់ទឹកគេក៏ដើរមកថ្នាក់ជួបជាមួយយូជីនាងក៏ធ្វើជានិយាយលឺៗ
"ពួកឯងដឹងទេបងនីគីគាត់ថាចង់dateជាមួយយើង"បង??ស្និទ្ធស្នាលដល់ថ្នាក់នឹងឬ!!
"មែនឬ"មិត្តរបស់នាងក៏សួរ
"ត្រូវហើយ"នាងញញឹមនឹងងាកមកឌឺរាងតូចស៊ុននូក៏ដើរហួសទៅបាត់
"នោះវាមកហើយ"គ្រាន់តែមានវត្តមានរាងតូចចូលមកភ្លាមហីវ៉ុកក៏ចង្អុលទៅគេ
"ទៅបន្ទប់ទឹកឬទៅដេក"
"មែននឹងយូរនោះយូរសំណាងហើយថ្ងៃនេះគ្រូលីប"
"ចឹងហ៎"ឆ្លើយហើយក៏ក្រាបក្បាលនឹងតុថតសំងំដេកបាត់ពីរនាក់នេះឃើញចឹងក៏មើលមិចគ្នាដំបូងចង់សួរតែឃើញគេចឹងក៏នាំគ្នាទៅហៅពីរនាក់ទៀតមកពិភាក្សា
"ហៅមកធ្វើអី"មកដល់ក្រោមដើមឈើហើយសូហ៊ុនក៏សួរទៅហីវ៉ុកនឹងយ៉ូស៊ី
"គឺរឿងស៊ុននូនឹងហា៎មកពីបន្ទប់ទឹកវិញដូចអស់កម្លាំងណាស់ចឹង"ហីវ៉ុកក៏រៀបរាប់
"ចឹងឬយើងឃើញនីគីមកពីបន្ទប់ទឹកវិញវាបែកមាត់ពេលយើងសួរថាកើតអីវាថាដើរបុកទ្វា"ជេហ្យុងជាមនុស្សដែរពិនសង្កេតមែន
"ពិតមែនហ៎ មាត់ស៊ុននូជាំ"យ៉ូស៊ីដែរសង្កេតស៊ុននូតាំងពីមកពីបន្ទប់ទឹកម្លេះ
"ឬមួយពួកគេវ៉ៃគ្នាក្នុងបន្ទប់ទឹក"
"ប្រហែលហើយ"

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now