Part 11ធ្វើសង្សារយើងទៅ

248 29 0
                                    

មុនពេលដែរនីគីទៅផ្ទះវិញ គេបានជូនស៊ុននូដល់ផ្ទះហើយតែស៊ុននូឃើញមុខនីគិមិនស្រស់ក៏សួរ
"ឯងកើតអីហា៎"រាងតូចមិនចូលផ្ទះទេគេនៅឈរសួរនាយសិនព្រោះតាំងពីចេញពីសួនកម្សាន្ដមកនាយមិននិយាយរកគេសោះ
"យើងកើតអី"មើលគេយាយចុះចង់តែច្របាច់.កឪ្យងាប់
ទេ
"មុខឯងមិនរីកសោះតាំងពីទៅទិញទឹករហូតដល់ផ្ទះ"
"គ្មានអីទេ"នាយឆ្លើយហីហី
"អរ ឬមួយសង្សារសុំបែក ហិហិ"នាយតូចសួរទាំងសើចលឹបភ្នែក
"នៅជិតយើងរាល់ថ្ងៃសោះដូចយើងមានសង្សារ"នាយងាកមកសម្លក់រាងតូចនៅជិតគ្នាសឹង24ម៉ោងឪ្យនាយមានសង្សារមិចកើត
"យើងយាយលេងតើ ឬមួយឯងប្រច័ណ្ឌយើងជាមួយបងហី"នាយតូចក៏សួរលេងៗអីចឹងហា៎
"នឹងហើយ អឹម មិ-មិន..មែនទេ"តាមពិតក្នុងទ្រូងនេះប្រច័ណ្ឌណាស់តែគ្មានសិទ្ធិតែមាត់នេះវាចង្រៃ
"ឃើញទេឯងប្រច័ណ្ឌយើង"រាងតូចដឹងចឹងក៏បង្អាប់
"យើងមានសិទ្ធិអីប្រច័ណ្ឌឯង ឆ្កួតមែន"នាយក៏សម្លឹងមុខនាយតូច
"សម្រេចមកឯងកើតអីចុះ បើឯងចឹងយើងរឿងនេះ យើងសុំទោស"
"សុំទោសមួយម៉ាត់ចឹងហេ៎ យើងខឹងឯងចង់2ម៉ោងហើយ"(ខឹងចង់ឪ្យគេលួងសោះ🙂)លើកនឹងនាយនិយាយការពិតហើយ
"ឲ្យធ្វើមិច"រាងតូចធ្វើទឹកមុខcute²ដូចកូនឆ្កែ
"ធ្វើសង្សារយើងទៅ!!"ស្លាប់នាយនិយាយមែនឬ?ស៊ុននូឡើងភ្ញាក់ផ្អើលមកសុំធ្វើសង្សារស្រស់ៗតែម្ដង
"ក្បាលឯង"នាយតូចគិតថានិយាយក៏ជេរម៉ងទៅ
"យើងនិយាយមែនណាយើងស្រឡាញ់ឯងយូរហើយ ហើយក៏ស្រឡាញ់ខ្លាំងៗទៀតឯងដឹងទេយើងតែងតែចង់បានឯងមកធ្វើជារបស់យើង ពេលឃើញឯងនៅក្បែរអ្នកផ្សេងយើងនេះវាខឹង ប្រច័ណ្ឌតែមិនអាចធ្វើអីបាន បានត្រឹ-"នាយរៀបរាប់មិនទាន់ចប់ផងស៊ុននូក៏លើកដៃដាក់លើមាត់នាយ
"យើងក៏ដូចគ្នាណា ស្រឡាញ់ឯងយូរមកហើយឯងចាំពេលឯងឈឺទេពេលនោះយើងបារម្ភពីឯងខ្លាំងមែនទែនទើបយើងដឹងថាខ្លួនឯងស្រឡាញ់ឯងបារម្ភខ្លាំងទៀតផង"ស៊ុននូនិយាយទាំងញញឹមមើលទៅនាយដែរអង្គុយលើម៉ូតូ
"ចឹងព្រមធ្វើសង្សារយើងអត់"នាយក៏ទាញស៊ុននូមកកៀកនឹងនាយហើយក៏យកដៃអោបចង្កេះមួយក្ដាបនោះយ៉ាងស្និត(នីគីទេដាក់ជន្ទុលរួចហើយ)
"គួរឆ្លើយបែបណាទៅ"នាយតូចអោនមុខចុះគេចពីក្រសែភ្នែកប្រុសម្នាក់នេះគេពិតជាអៀនខ្លាំងណាស់បេះដូងលោតស្ទើចេញក្រៅទៅហើយ
"បែបណាក៏បានឪ្យតែbabeព្រម"(babeបាត់😔)នីគីក៏លើកដៃម្ខាងទៅអង្អែលមាត់រាងតូចតិចៗនាយពិតជាចង់គ្រប់គ្រងបបូរមាត់នេះម្ដងទៀតណាស់រសជាតិដែរមិនអាចបំភ្លេចបានគឺវា ផ្អែម.....។
"ហិហិហិបែបនេះល្អទេ"នាយតូចក៏ងើយទៅថើបមាត់នាយតិច
"វាជាចម្លើយ"ថើបនីគីហើយស៊ុននូអោនមុខចុះថ្ពាល់ឡើងក្រហម
"ម្ដងទៀតបានទេវានៅមិនទាន់ច្បាស់"(យី បានគេមិនមាត់បានដៃ)
"អឹ-"នាយតូចគេធ្វើភ្នែកក្រឡេបក្រឡាប់ចុះឡើងៗ
"បានទេ"លើកនឹងនាយខ្សឹបដាក់ត្រចៀករាងតូច
"ស៊ុននូហា៎ កាលបានចូលផ្ទះ"នាយតូចគ្រាន់តែលឺភ្លាមក៏ងាកទៅមាត់ទ្វា ម្នាយហ៊ើយជុងវ៉ុនកាន់តាំងតោសម្លឹងមើលគេ រាងតូចភ័យតែម្ដងគេគិតថាជុងវ៉ុនឃើញគេថើបគ្នាជាមួយនីគី
"យើងចូលផ្ទះហើយណា"ស៊ុននូងាកមកនិយាយជាមួយនីគីដែរលែងដៃពីចង្កេះគេ
"Good night na babe"នាយក៏ញញឹមមុននឹងនិយាយលាស៊ុននូ
"ដូចគ្នា បាយៗ"នីគីក៏ជិះវិញទៅស៊ុននូក៏ដើរចូលមកក្នុងផ្ទះឃើញជុងវ៉ុនកំពុងធ្វើម្ហូប
"មកហើយហេនេះបងធ្វើម្ហូបរួចហើយលើកដាក់លើតុទៅ"ជុងវ៉ុនគេមានញ្ញាណដឹងតែម្ដងថាស៊ុននូដើរចូលមករកគេ
"សិតតែម្ហូបខ្ញុំចូលចិត្តតែម្ដងនេះ"ស៊ុននូលើកម្ហូបដាក់លើតុមុននឹងនិយាយសរសើរ
"មិញឯងឈរនិយាយជាមួយណាគេ"ស៊ុននូគេឡើងគាំង
"អររ គឺហីវ៉ុកនឹងហា៎"រាងតូចធ្វើជាសើចបន្លប់
"តោះញ៉ាំបាយទៅឯងមកពីហត់មិនចង់សួរច្រើន"ថាហើយក៏អង្គុយញ៉ាំបាយណាមួយមិនចង់សួរដេញដោលច្រើនគេដឹងស៊ុននូកុហកគេរស់នៅជាមួយស៊ុននូតាំងពីនាយតូចអាយុ14ឆ្នាំដល់18ហើយគេស្គាល់ចរិកច្បាស់ដូចថ្ងៃចឹង
"យាយចឹងបងជេគគាត់ទៅគេងជាមួយបងហ៊ុនមែន"រាងតូចងាកឆ្វេងងាកស្ដាំរកមើលបងរបស់គេ
"អត់ទេលឺថាឈ្លោះគ្នាជាមួយបងហ៊ុន"
"មិចបានឈ្លោះគ្នាចឹង"
"ប្រហែលរឿងសង្សារចាស់បងហ៊ុនហើយ"ជុងវ៉ុនគេទើបតែហៅស៊ុងហ៊ុនបងទេព្រោះនាយជាអ្នកស្នើសុំហៅលោកៗមើលទៅមិនស្និត
"បងហ៊ុនមានសង្សារចាស់ទៀត"រាងតូចមើលទៅគេមិនគិតថាស៊ុងហ៊ុនធ្លាប់មានសង្សារចាស់អីទេ
"មានតើតែបែកគ្នា3ឆ្នាំហើយឡូវនេះនាងមកកូរ៉េវិញហើយ"ជុងវ៉ុនគេក៏ដឹងតាមជេយ៍ប្រាប់ដែរពេលដែរជេគទៅរកជុងវ៉ុននៅក្រុមហ៊ុនដើម្បីប្រាប់រឿងនេះ
"នាងនឹងមុខក្រាសម្លេះបែកគ្នាហើយនឹងហា៎"ស៊ុននូក៏ខឹងតែម្ដង
"ញ៉ាំបាយទៅអាលចូលគេងបងជេគគាត់ទៅគេងនៅផ្ទះបងហីបាត់ហើយ"
"គាត់ដឹងថាបងហីមកឬ"
"ដឹងតើទើបបងជេគទៅហ៎"ស៊ុននូងក់ក្បាលតិចៗហើយក៏ញ៉ាំបាយនឹងឡើងទៅបន្ទប់បាត់
*សារ
     (អូនចូលគេងនៅ)នីគី

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now