Part 10 បែកគ្នាយូរហើយ

246 27 0
                                    

"បងអូនឬ??"ស៊ុននូសួរទៅអ្នកជាបង
"គឺ-ថា/ បងជាសង្សាររបស់ជេគហើយក៏ជាបងនីគីដែរ"ស៊ុងហ៊ុនឃើញជេគនិយាយតឹងទ្រូងពេកក៏ឆ្លើយជំនួស
"មិចក៏ខ្ញុំមិនដឹង"ស៊ុននូនិយាយដោយបញ្ចេញទឹកមុខអន់ចិត្ត
"គឺបងខ្លាចឯងមិនពេញចិត្ត"ជេគគេខ្លាចថាស៊ុននូមិនពេញចិត្តស៊ុងហ៊ុនអីចឹងហា៎អាប៉ិនឹងព្រានផង
"ឪ្យតែគេល្អទៅបានហើយ ខ្ញុំទៅលើហើយ"ថាហើយងើបចេញទៅបាត់ ជេគឃើញចឹងរកងើបតាមទៅហើយតែនីគីក៏និយាយឡើង
"ទុកឪ្យខ្ញុំទៅវិញបងញ៉ាំចុះ"និយាយហើយរត់ឡើងទៅបាត់
"គេអន់ចិត្តហើយ"ជេយ៍គេឃើញចឹងក៏និយាយឡើង
"មិនអីទេតិចទៀតគេបាត់ហើយ"ជុងវ៉ុនក៏ប្រាប់ជេយ៍
"មិនអីទេជេគ"ស៊ុងហ៊ុនក៏លួងលោមអ្នកជាសង្សារដែរធ្វើមុខស្រពោន
"តោះញ៉ាំបាយទៅ"ជេគក៏ញញឹមឡើង
+កាត់មកអ្នកខាងនេះវិញស៊ុននូលើមកដល់បន្ទប់ហើយគេក៏រកនឹងបិទទ្វាតែមានដៃមួយទប់ទ្វាកុំឲ្យបិទ
"ទប់ទ្វាធ្វើអី"រាងតូចសួរទៅនីគី
"ចូលដែរមកយើងចង់គេងនៅដែរ"ក្រឡាលើទៀតហើយ
"អត់ទេផ្ទះឯងមានមិចមិនទៅដេក"ទឹកមុខក្រម៉ូវ
"គឺ..យើងឈឺក្បាលទើបបងឯងឪ្យមកគេងនៅបន្ទប់ជាមួយឯង"ល្បិច100ជំពូក
"ចូលមក"គេបើទ្វាឪ្យធំជានឹងបន្ដិចដើម្បីឪ្យនាយចូល
បន្ទាប់មកគេក៏បិទទ្វាវិញ
"ឪ្យដេកតែយប់នឹងទេ"
"ដឹងហើយព្រោះចាប់ពីស្អែកទៅឯងត្រូវទៅស្នាក់នៅផ្ទះរបស់យើង"ស្នាក់នៅផ្ទះនាយចឹងហេ៎?
"យើងមិនព្រម"
"តែយើងសុំលោកយាយរួចហើយគាត់ថាឪ្យឯងមកនៅជាមួយ"
"ចុះបងឯង"ត្រូវហើយនាយមានបងចាំបាច់យកគេទៅនៅជាមួយធ្វើអី
"បងយើងគាត់អត់គេងនៅផ្ទះទេគាត់សម្រាកនៅ Condo"
"ដេកទៅចឹងទោះយើងប្រកែកក៏ឯងនៅតែឈ្នះដដេល"ស៊ុននូក៏ដាក់ខ្លួនគេង
"អឹម"នាយក្រហឹមដើម.កស៊ុននូក៏បិទភ្នែកគេងទៅណាមួយអស់កម្លាំងដែរ
"យើងមានស្រឡាញ់ឯងកាន់តែខ្លាំងហើយ តើឯងស្រឡាញ់យើងទេ?"នីគីនិយាយម្នាក់ឯងតិចៗនឹងសម្លឹងមុខភ្លឺរលោងរបស់រាងតូច នាយក៏ដាក់ខ្លួនដេកដែរទៅ

3ខែកន្លងផុតទៅ(កាត់ៗទៅញុមខ្ចិលសរសេរ)នីគីនឹងស៊ុននូស្និតស្នាលគ្នាដូចគូរស្នេហ៍ទៅហើយព្រោះពួកគេតែងតែទៅណាជាមួយគ្នារហូត ដូចថ្ងៃនេះចឹងនីគីបានបបួលស៊ុននូសួនកម្សាន្ដ
"ឯងទៅអត់ហា៎"នាយតាមអង្វរស៊ុននូដូចឃ្មុំចឹង
"អឺទៅក៏បានចុះឯងមិនទៅហាត់បាល់ទេហ៎នេះសល់តែ1អាទិត្យទៀតទេដល់ហើយប្រកួតហើយ"ស៊ុននូងាកមកសួរនីគី
"អត់ទេស្អែកបានហាត់កុំភ្លេចទៅមើលផង"នីគីក្រវីក្បាលតិចៗ
"ហើយទៅម៉ោងប៉ុន្មាន"
"ម៉ោង6យើងមកយក"
"ទៅផ្ទះហើយចឹង"ស៊ុននូថាហើយក៏ដើរទៅបាត់រាងក្រាស់ក៏ឈរចាំឡានបងគេមកយក (ដោយសារស៊ុននូត្រូវទៅគេងនៅផ្ទះរបស់គេមួយរយៈទើបគេមិនបាននៅជាមួយនីគីដូចមុន)

My Boyfriend Is Play Boy //Sunki [ចប់]Donde viven las historias. Descúbrelo ahora