Part 13 ស្រឡាញ់នីគីជាងគេ

242 33 0
                                    

ងាកមកមើលស៊ុងហ៊ុននេះវិញនាយគិតអីមិនចេញទេព្រោះពេលនេះនាយមិនអាចទៅជួបជេគពេលនេះបានទេ ជីណាជាមនុស្សដំបូងតែនាងបានសុំបែកគេស្របពេលក្រុមហ៊ុននាយជួបវិបត្តិ នាងបានចាកចេញទៅដោយមិនងាកក្រោយពេលនោះហើយដែរ ស៊ុងហ៊ុនបិទបេះដូងមិនទទួលយកអ្នកណារហូតដល់មនុស្សម្នាក់មាននាមជាលេខា!! នាយបានបើកបេះដូងម្ដងទៀតនាយសន្យានឹងខ្លួនឯងហើយថាមិនធ្វើឪ្យបាត់បង់មនុស្សជាទីស្រឡាញ់ម្ដងទៀតទេ តែនៅសុខៗជីណាក៏បង្ហាញមុខឡើង វាធ្វើឪ្យនាយពិបាកបន្ដិច
តែថាកុំគិតថានាយមិនឪ្យសោះថាមិចសុខៗជីណាបង្ហាញមុខឪ្យនាយឃើញ គឺដោយសារ...។
"ជេគបងសុំទោស តែវាត្រូវចាំបាច់ពិតមែន"នាយនិយាយម្នាក់ឯងដោយមើលរូបរបស់ជេគតាមចិត្តចង់តែទៅលួងអោបណាស់តែដោយសារការងារនាយមិនអាចធ្វើឪ្យថ្លោះថ្លោយបានទេ នាយអាណិតជេគណាស់បានត្រឹមតែពោលពាក្យសុំទោសតាមខ្យល់ នាយដឹងថាជេគច្បាស់ជាឈឺចាប់ប៉ុន្ដែនាយនឹងធ្វើឪ្យបាន!!
"ចៅហ្វាយ លោកកាងនឹងបញ្ជូនអីវ៉ាន់ទៅយប់នេះ"បេនដែរឈរមើលចៅហ្វាយខ្លួនយូរហើយនោះក៏និយាយឡើងតែក៏មានចិត្តអាណិតចៅហ្វាយខ្លួនដែរតែមិនអាចជួយបាន
"ល្អឲ្យកូនចៅតាមមើលឪ្យជាប់ លើកនេះយើងនឹងឲ្យគាត់ស្គាល់ Park Sunghoon ឲ្យកាន់តែច្បាស់"នាយនិយាយទាំងប្រើកែវភ្នែកមុចស្រួចនិងទឹកមុខត្រជាក់ស្រេប លោកកាងជាប៉ាជីណាហើយក៏ជាអ្នកជួញដូរគ្រឿងញៀនដែរទើបនាយសហការជាមួយពូលីសដើម្បីចាប់លោកកាង ហើយថ្មីៗនេះក្រុមហ៊ុនរបស់គាត់ជួបវិបត្តិខ្លាំងទើបលោកកាងប្រើឪ្យជីណាមកសុំស៊ុងហ៊ុនត្រូវគ្នាវិញដើម្បីយកនាយជាខ្នងបង្អែក តែគិតថាស៊ុងហ៊ុនមិនដឹងឬ?? នាយដឹងទាំងអស់តែធ្វើជាមិនដឹងមិនឮ
"ចៅហ្វាយចុះរឿងអ្នកប្រុសតូច"ធម្មតាទេបេនតែងតែហៅជេគបែបនេះទោះជេគហាមក៏ដោយ នាយនេះហើយជាអ្នកជ្រើសរើសជេគមកធ្វើការក្នុងក្រុមហ៊ុននេះ
"រឿងជេគចាំ គិតតាមក្រោយ"នាយដកដង្ហើមធំបន្ដិចវាពិបាកណាស់ក្នុងការតាមលួងជេគ
"ចៅហ្វាយច-.../បងហ៊ុន"បេននិយាយមិនទាន់ចប់ផងស្រីស្រស់ជីណាក៏បើកទ្វាចូលមក ធ្វើឪ្យស៊ុងហ៊ុនមិនពេញចិត្តជាខ្លាំងចរិកយល់តែចិត្តខ្លួនឯង
"មានការអីឬ"នាយប្រើសំឡេងធម្មតាទឹកមុខស្មើៗតាមទម្លាប់នាយពិតជាធុញណាស់ នាងតែងតែអូសគេទៅនេះទៅនោះ សួរថានាយទៅអត់?គឺអត់ នាយតែងតែរកលេសនេះលេសនោះ
"បងហ៊ុនទៅញ៉ាំបាយថ្ងៃជាមួយអូនទេ"នាងក៏មកអង្គុយលើភ្លៅស៊ុងហ៊ុនតែនាយរុញចេញនឹងបង្ហាញទឹកមុខមិនពេញចិត្តដាក់ នេះបើជេគនៅជិតនេះវិញនាយមិនហ៊ានស្រមៃទេថានាងនឹងស៊ីកំភ្លៀងរបស់ជេគប៉ុន្មាន?
"មិនទៅទេ"នាយឆ្លើយហើយក៏ងាកទៅមើលឯកសារធ្វើប្រងើយដូចជាគ្មានរូបនាងនៅទីនេះចឹង
"បងហ៊ុ-.."នាងរកស្រែកទៅហើយតែក៏មានសំឡេងដ៏សែនឆ្នាស់និយាយឡើង
"ប្រុសមិនចង់ទៅហើយមិចក៏នៅតែបង្ខំ បើសិនខ្ញុំជានាងខ្ញុំច្បាស់ជាខ្មាស់គេស្លាប់ហើយ"សំឡេងរបស់ស៊ុននូបានចូលមកជាមួយនឹងនីគីតាមពិតគេចង់មកសួរស៊ុងហ៊ុនឪ្យកាន់តែច្បាស់ពីរឿងនោះ តែចៃដន្យគេបានស្ដាប់លឺទាំងអស់ទើបចូលមកនឹងស្ដីឪ្យនាង
"ឯងជាអ្នកណា"នាងក៏ងាកមកសម្លក់រាងតូចដែរឈរអោបដៃសម្លឹងមើលនាង
"ជាអនាគតប្អូនថ្លៃម្ចាស់ក្រុមហ៊ុននេះ ចុះអ្នកមីងវិញ"ស៊ុននូក៏និយាយទាំងដើរទៅជិតជីណាបង្ហាញទឹកមុខពេបជ្រេញនាង
"ឯងហៅអ្នកណាមីង"នាងក្ដៅស្លឹកត្រចៀកតែម្ដងនាងទើបតែ23ឆ្នាំទេ ហៅនាងមីង នាងចាស់ដល់ថ្នាក់នឹងឬ?
"ចុះមានអ្នកណាទៀតជាមនុស្សស្រីក្នុងបន្ទប់នេះ"ត្រូវហើយក្នុងបន្ទប់នេះមានតែនាងម្នាក់ទេដែរជាស្រី នាងខឹងណាស់ចង់តែទះស៊ុននូឪ្យស្លាប់ទេ
"ឯង..."នាងលើកដៃរកទះស៊ុននូហើយតែនីគីចាប់ដៃជាប់ នីគីច្របាច់ដៃនាងមួយទំហឹងឡើងក្រហមនាយមិនឪ្យអ្នកណាមកប៉ះស៊ុននូងាយៗទេ នាយក៏លែងដៃពីនាងវិញ
"កុំប៉ះសង្សារខ្ញុំឪ្យសោះ ព្រោះខឮកម្មឧឪ្យនាងរស់ស្រួលទេ"នាយនិយាយតិចៗជាមួយទឹកមុខឃោឃៅតែម្ដង ជីណានាងឈឺដៃផងហើយខ្លាចនីគីផង នាងក៏ងាកមុខមកស៊ុងហ៊ុនដែរអង្គុយមើលមិននិយាយអីសោះ
"ជីណានាងទៅវិញទៅ"ស៊ុងហ៊ុននិយាយទាំងទឹកមុនស្មើសំឡេងរឹងកំប្រឹស
"ចាំស្អែកអូនមកម្ដងទៀត"នាងនិយាយហើយក៏ប្រញ៉ាប់ចេញទៅបើនៅទៀតច្បាស់ណាស់នាងដឹងតែត្រូវស្ពឹកមុខជាងនេះមិនខាន
"មិនបាច់មកវិញទេអ្នកមីងជីណា....."រាងតូចឈរអោបដៃនឹងស្រែកតបទៅនាងវិញទាំងញញឹមពព្រាយតែធាតុពិតចង់តែសម្លាប់នាងនៅនឹងកន្លែងទេ
"ឯងមករកបងមានការអីមែន?"នាយក្រាស់នាយក៏សួរទៅប្អូនប្រុសដែរឈរសម្លឹងមុខនាយ
"គឺអត់មានអីទេ"នីគីនិយាយធម្មតា
"មិចថាគ្មាន មានហើយច្រើនទៀតផង"រាងតូចងាមកមើកមុខនីគីទាំងសម្លក់នាយ
"បងថាកុំទាន់សួរអី"នីគីអោនមកខ្សឹបស៊ុននូ នាយមិនចង់សួរឥឡូវទេមើលទៅស៊ុងហ៊ុនដូចជាStreeខ្លាំងណាស់ខ្លាចថា ស៊ីគ្រាប់សំណ
"និយាយមក"នាយឃើញនាក់ទាំងពីរខ្សឹបខ្សាវគ្នាក៏និយាយឡើង
"គឺខ្ញុំចង់ឲ្យបងទៅមើលខ្ញុំប្រកួតបាល់នៅថ្ងៃស្អែកនេះលោកយាយក៏ចូលរួមដែរ"នីគីក៏សុំខ្លួនជាអ្នកស្នើរសុំគេដឹងស៊ុងហ៊ុនពិបាកចិត្តតែគ្រាន់តែទៅលើកទឹកចិត្តគេតែបន្ដិចក៏មិនអីដែរ
"ចាំបងទៅ"នាយតបហើយក៏អង្គុយមើលឯងសារតបេនឃើញចឹងក៏ដើរចេញទៅបាត់
"ខ្ញុំទៅវិញហើយបងហ៊ុនសុំទោសដែររំខាន"រាងតូចញញឹមមិនសូវសម
"អឹម"នាយក្រហឹមដើម.កបន្ដិសរួចហើយពួកគេក៏ចេញទៅ

*****
នីគីនឹងស៊ុននូបានចេញពីក្រមហ៊ុនពួកគេមិនទាន់ទៅផ្ទះទេនៅនាំគ្នាទៅញ៉ាំអីសិន
"នីគីអូនចង់ញ៉ាំស្ករសំឡីនោះ"ស៊ុននូដែរអោបដៃនាយក៏និយាយឡើង គេដឹងថានាយមិនឪ្យញ៉ាំទេទើបខំធ្វើចរិកcute²ដាក់នាយ
"បងថាកុំញ៉ាំអីអត់ល្អទេ"នីគីក៏បដិសេដនាយថ្នមស៊ុននូណាស់មិនចង់ឪ្យញ៉ាំអីផ្ដេសផ្ដាសទេ(ថ្នមចឹងហៃ)
"អត់ទេ អូនចង់ញ៉ាំៗ"នាយតូចអង្រួនដៃនាយតិចៗធ្វើទឹកមុខចង់យំឡើងមក នីគីមិចនឹងដាច់ចិត្តឲ្យនាយតូចយំទៅ
"បានៗចាំបងទៅទិញឪ្យណា"នីគីចាប់ដៃស៊ុននូមុននិយាយថាទៅទិញឪ្យ
"ស្រឡាញ់នីគីជាងគេហិហិ"ឮចឹងគេក៏និយាយឡើងទាំងញញឹមcute²ដាក់នាយ នីគីស្ទើតែចាប់ថើបនៅកណ្ដាលវាលនឹងហើយតើ(ចាំដល់ផ្ទះសិនហូវប្រូ🌚)
ក្រោយពីទិញឪ្យស៊ុននូហើយពួកគេក៏បានដើរលេងបន្ដរហូតដល់ម៉ោង6ទើបពួកគេទៅហាត់បាល់

To be Continued
ភ្លាវអត់ គេមកវិញហៃមាននឹកគេអត់
By : Sushi 🦮💜

My Boyfriend Is Play Boy //Sunki [ចប់]Tempat cerita menjadi hidup. Temukan sekarang