ភាគ១:លែងលះ

3K 150 2
                                    

@ភូមិគ្រឹះរេនដូ

...ទីតៗ សម្លេងឡានស៊ីផ្លេ អ្នកបម្រើម្នាក់រត់យ៉ាងលឿនសំដៅទៅបើកទ្វាររបងមាំពណ៌ប្រាក់រចនាយ៉ាងស៊ីវិល័យស្រស់ស្អាតលំដាប់មហាសេដ្ឋីគ្មានគូប្រៀប។ ទ្វាររបងបើកឡើង រថយន្តទំនើបក៏លូនចូលយឺតៗរួចក៏ឈប់ង៉ឹក!! ។ បុរសសង្ហាមាន រាងខ្ពស់ មុខមាំ ដើរចុះពីរថយន្ត អ្នកបម្រើបើកភ្នែកធំៗខណៈក្បែរខ្លួនគេមានស្រីស្អាតដើមទ្រូងធំ ត្រកៀកសាយ តោងទាមមកជាមួយផងដែរ ប្រហែលជានាងមិនដឹងទេថាបុរសម្នាក់នេះមិនបាននៅទំនេរ ។ បុរសម្នាក់នេះគ្មានអ្នកណាឡើយក្រៅពីជុងហ្គុក រេនដូជាអ្នកជំនួញវ័យក្មេងមានទ្រព្យសម្បត្តិច្រើនឥតគណនា លុយចាយមួយជីវិតទៀតក៏ចាយមិនអស់ផង។ ជុងហ្គុក រេនដូ មិនត្រឹមតែជាអ្នកជំនួញ នាយក៏ជាម្ចាស់កាស៊ីណូជាច្រើនកន្លែង ម្ចាស់ភោជនីយដ្ឋាន និងជាម្ចាស់សណ្ឋាគាលំដាប់ផ្កាយ5ផងដែរ។ ពួកគេទាំងគូបណ្តើរគ្នាយ៉ាងផ្អែមល្ហែមចូលទៅក្នុងផ្ទះ មិនបានដឹងឡើយថាមានភ្នែកមួយគូកំពុងសម្លឹងមកពួកគេពីបង្អួចមកយ៉ាងស្ងប់ស្ងាត់បំផុត។

«ហ៊ឺម...បងតែងតែបែបនេះ..!» ថេយ៉ុង អាយរូ ជាកូនកាត់កូរ៉េបារាំងពោលឡើងដោយក្តីខូចចិត្តសម្លឹងមើលរាងកាយទាំងពីរបណ្តើរគ្នាតាំងពីផ្លូវចូលរហូតដល់ក្នុងផ្ទះ។ តាំងពីរៀបការជាមួយនាយមក វាមិនមែនជាលើកទីមួយឡើយដែលនាយនាំស្រីមកផ្ទះ តែគេនៅតែមិនអាចធ្វើចិត្តបាន ក្នុងនាមជាប្រពន្ធពេញច្បាប់តែបែរជាគ្មានសិទ្ធធ្វើអីស្រីនាយបាន បើគិតៗទៅឋានៈពេលនេះគេអន់ជាងស្រីទាំងនោះទៅទៀត។

@បន្ទប់ទទួលភ្ញៀវ

«អ្នកបម្រើ....»នាយក្រាស់បក់ដៃម្ខាងហៅអ្នកបម្រើក្បែរនោះ ចំណែកដៃម្ខាងទៀតរវល់ឱបរឹតរាងកាយស្រីស្អាតក្បែរខ្លួន ថែមទាំងមិនភ្លេចលូកលាន់សព្វសាច់ផងដែរ ធ្វើឲ្យស្រីស្អាតព្រឺអស់ទាំងខ្លួន។

«ចាសអ្នកប្រុស...» សានជី ដែលជាអ្នកបម្រើនិងជាអ្នកស្និទ្ធស្នាលជាមួយរាងតូចបំផុតក៏រត់ចូលមករងចាំបញ្ជាបន្ទាប់ តែក្នុងចិត្តនាងដឹងច្បាស់ណាស់ថាជាអី ព្រោះនាយបែបនេះរាល់ពេលដែលនាំស្រីផ្សេងមក។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now