ភាគ២:ប្អូនស្រីកុំភ័យអី បើដង្កូវមកបងនឹងវាយវាឲ្យ

1.3K 100 2
                                    

«ថេយ៉ុង អាយរូ....តើឯងបានធ្វើស្អីមកលើយើង?» រាងកាយក្រាស់ផ្តួលទៅលើពូក នាយលើកដៃច្រោងសក់រអ៊ូរង៉ូវៗម្នាក់ឯង។

«ចៅហ្វាយមានរឿងអី សម្លេងខ្ទរដល់ខាងក្រៅ?» សម្លេងមុននេះធ្វើអោយហ្យុនជីនប្រញាប់ចូលមកមើលខ្លាចក្រែងចៅហ្វាយនាយមានរបស់ត្រង់ណា លុះចូលមកដល់ក៏ប្រទះរាងកាយបាក់ស្បាតដូចឆ្កែលង់ទឹកកំពុងដេកននាលលើពូកយ៉ាងកម្សត់ ។

«ចេញទៅ...»ជុងហ្គុកស្រែកដេញទាំងកម្រោល នាយមិនអាចឲ្យអ្នកផ្សេងឃើញរូបរាងអាម៉ាសរបស់នាយបាននោះទេ។

«បាទ...!!» មិនចាំយូរហ្យុនជីនក៏ចេញទៅវិញយ៉ាងលឿន ហើយក៏មិនភ្លេចបិទទ្វារឲ្យផងដែរ។
 
#ភូមិគ្រឹះអាយរូ

«ប៉ា...ហ៊ឹកៗ» មកដល់ផ្ទះភ្លាម រាងតូចរត់ទៅឱបប៉ារបស់ខ្លួនភ្លាម លាយឡំនឹងទឹកភ្នែកហូរស្រក់យ៉ាងកម្សត់ ។

«ថេយ៉ុង កូនសម្លាញ់កើតអីប្រាប់ប៉ាមក អ្នកណាធ្វើអីកូន?» លោកអាយរូ ឱបកូនប្រុសសំណព្វអង្អែលខ្នងតិចៗសួរនាំពីមូលហេតុ គាត់មានតែកូនប្រុសម្នាក់នេះគត់ ថ្វីត្បិតថាគាត់ជាជនជាតិបារាំង តែគាត់មករស់នៅទឹកដីប្រទេសបារាំងតាំងពីរៀបការជាមួយប្រពន្ធគាត់ម៉្លេះ ជាក់ស្តែងប្រពន្ធរបស់គាត់ជាជនជាតិកូរ៉េ លុះរៀបការរួចមានរាងតូចបាន2ខួបក៏នាំគ្នាមករស់នៅប្រទេសកូរ៉េវិញ ព្រោះមុខជំនួញលោកនៅទីនេះស្ទើរតែទាំងអស់ទៅហើយ មានខ្លះនៅបារាំងផងដែរ ។

«កូនលែងលះហើយប៉ា..ហ៊ឹកៗ»

«លែងលះ? ម៉េចក៏បែបនេះ ប៉ាមិនយល់ទេ?»

«សម្លេងអីលឺដល់ខាងក្រោយ..ថេយ៉ុង?» អ្នកស្រីអាយរូដែលកំពុងធ្វើម្ហូបនៅខាងក្រោយបានលឺសម្លេងយំយ៉ាងច្បាស់ ទើបរហ័សចេញមកមើល ។

«ម៉ាក់...ហ៊ឹកៗ...» រាងតូចដោះលែងពីការឱបក្រសោបប៉ា មករកម៉ាក់របស់ខ្លួនវិញព្រមជាមួយទឹកភ្នែកជោកពេញថ្ពាល់ទាំងសងឃើញហើយមិនអាណិតមិនបាន។

«កូនលែងលះហើយ ... គេមិនបានស្រលាញ់កូនដូចដែលគេសន្យានឹងប៉ាម៉ាក់ទេ...ហ៊ឹកៗ...»

« កុំយំអី...មកនៅផ្ទះរបស់យើងវិញណា..»

«វាហ៊ានលូកថ្លើមយើងផង? យើងមិនលើកលែងឲ្យវាទេ..!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now