ភាគ៥:លោកគ្មានសិទ្ធិទេ ជុងហ្គុករេនដូ!!!!

1.3K 104 3
                                    

@Condo PFD

«ហ៊ឺយ...ទីបំផុតមកដល់ផ្ទះហើយ!!» មកដល់ផ្ទះភ្លាមសានជីផ្តួលខ្លួនគេងលើសាឡុងតែម្តង មុននេះនាងអៀវថេហ្យុនផង កាន់ឥវ៉ាន់ផងទម្រាំដល់ផ្ទះសឹងបាក់ខ្នងជាពីរទៅហើយ។

«អរគុណឯងហើយសានជី បើឯងមិនមកប្រាប់គ្នាទាន់ពេលមិនដឹងទៅជាយ៉ាងណាទេ!!» ថេយ៉ុងដាក់កូនដែលបីក្នុងដៃឲ្យគេងលើគ្រែ សម្លឹងមុខស្លេករបស់កូនដែលនៅឈឺមិនទាន់ជាស្រួលបួល គរគ្មានជម្រើសឡើយបើមិនធ្វើបែបនេះគេអាចប្រឈមមុខនឹងបញ្ហាធំជាងនេះមិនខាន។

«ពេលណាទើបឯងឈប់រត់គេចទៅ?»

«ម៉ាមីរត់គេចពីអ្នកណា?» អាល្អិតថេហ្យុនសួរខណៈមុននេះពួកគេរត់គេចដូចឆ្កែឆ្មាមិនដឹងថាគេចពីអ្វី អាល្អិតមិនហ៊ានសួរនៅពេលនោះព្រោះពេលខ្លីពេកលុះដល់ផ្ទះទើបគេសួរទាំងមុខស្រពោន។

«គ្មានអីទេ ថេហ្យុនហ៎ាឆាប់ទៅងូតទឹកទៅកូននឹងអាលញ៉ាំបាយគេង!!»

«បាទ...» ថេហ្យុនយល់ព្រមមិនប្រកែករួចក៏រត់សំដៅបន្ទប់ទឹក។ រាងតូចមិនចង់ឲ្យកូនពិបាកចិត្តទើបសម្រេចចិត្តមិនប្រាប់ គេដឹងច្បាស់ណាស់ថាថេហ្យ្នជាកូនបែបម៉េច គេទើបតែអាយុ5ឆ្នាំទេតែចិត្តគំនិតគេដូចជាមនុស្សពេញវ័យ គេចេះគិតពីគ្រួសារ មិនតែប៉ុណ្ណោះនៅជួយរកចំណូលឲ្យគ្រួសារបានទៀតផង ជាក់ស្តែងទាំងពីរនាក់បងប្អូនគឺជាម៉ូដែលម៉ូតសម្លៀកបំពាក់សម្រាប់ក្មេងៗដែលថ្មីៗនេះពួកគេចេញថតជាច្រើនប្លង់ មានគេទាក់ទងផ្សព្វផ្សាយជាច្រើននាក់តែហាណាបដិសេដយល់ថាកូននៅក្មេងគួរបានសម្រាកមិនគួរធ្វើការច្រើននោះទេ។

«ឯងចង់លាក់ពួកគេដល់ពេលណាទៀត?»

«គ្នាមិនដឹងទេ គេចបានចេះតែគេចទៅ តែបើអស់ផ្លូវមានតែបណ្តោយតាមវាសនានឹងឯង...!!»ថេយ៉ុងដកដង្ហើមធំបន្ទិច រួចក្រោកឈរពេញកម្ពស់ចូលទៅផ្ទះបាយ ចំណែកសានជីតាមមើលពីក្រោយរួចក៏ទាញកាបូបដៃដើរចេញទៅខាងក្រៅលំហែអារម្មណ៍ មួយរយៈនេះនាងពិតជាស្ត្រេសខ្លាំងណាស់ មុខចាស់ជាងអាយុហើយ។
      ស្អែកឡើង...

     @ក្រុមហ៊ុនTK Group
 
....ថ្ងៃនេះនាយក្រាស់ឆ្លៀតមកអើតក្រុមហ៊ុនបន្ទិចកុំឲ្យថាមកបារាំងហើយមិនមកមើលក្រុមហ៊ុនសោះ។ ក្រុមហ៊ុន មានឈ្មោះដំណាងឲ្យនាយនិងរាងតូចមកដល់ពេលនេះនាយក៏មិនបានប្តូរឈ្មោះព្រោះយល់ថាគ្មានទាស់ខុសអី ណាមួយកំពុងល្បីផងបើប្តូរទៅអាចនឹងធ្លាក់កេរ្តិ៍ឈ្មោះក៏ថាបាន។ ក្រុមហ៊ុននេះល្បីថប់10តែម្តង ចំណូលក៏រកបានរាប់សែន ម៉ូតសម្លៀកបំពាក់មានសព្វគ្រប់តែសម្រាប់តែក្មេងៗអាយុក្រោម10ឆ្នាំតែប៉ុណ្ណោះ ដែលច្នៃម៉ូតដោយជាងល្បីៗលំដាប់កំពូល ហើយចំពោះសម្លៀកបំពាក់ក្មេងៗក្រោម5ឆ្នាំវិញគឺលក់ដាច់ថប់1តែម្តង។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now