ភាគ៧:យើងឆ្កួតព្រោះតែឯង ថេយ៉ុងអាយរូ

1.2K 119 8
                                    

@ភូមិគ្រឹះត្រកូូលរេនដូ

រថយន្តទំនើបបើកហួសផ្លូវធំបន្ទិចក៏កាច់ចង្កូតបត់ចុះមកតាមផ្លូវតូចដែលអមសងខាងដោយអំពូលរាត្រីបំភ្លឺផ្លូវកុំឲ្យងងឹតដល់អ្នកដំណើរ។ ថេយ៉ុងអើតមើលតាមបង្អួចដឹងច្បាស់ថាមិនមែនជាផ្ទះរបស់គេ អញ្ចឹងមានន័យថានាយនាំគេមកផ្ទះនាយ? ភូមិគ្រឹះត្រកូលរេនដូ!! 5ឆ្នាំកន្លងមកនេះគ្មានផ្លាស់ប្តូរសូម្បីបន្ទិច គ្រប់យ៉ាងនៅសភាពដូចដើមហាក់ដូចថ្មីៗសម្រាប់រាងតូចចឹង។ ថេយ៉ុងក្រលេកទៅក្បែររបងឃើញផ្កាម្លិះពីរដើមដែលគេដាំដោយផ្ទាល់ដៃជះក្លិនក្រអូបប្រហើរធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតែម្តង។ រថយន្តឆ្លងផុតទ្វាររបង វិនាទីបន្ទាប់ក៏ឈប់ ហ្យុនជីនក៏ប្រញាប់រត់មកបើកទ្វារឡានឲ្យចៅហ្វាយនាយ រួចក៏រហ័សមកបើកឲ្យអតីតចៅហ្វាយតូចវិញម្តង។ កាយតូចចុះពីរថយន្តងាកមើលឆ្វេងស្តាំឃើញអ្នកបម្រើទាំងអស់ឈរជាជួរដូចជាកំពុងរងចាំ។

«ស្វាគមន៍លោកប្រុសនិងអ្នកប្រុសវិលត្រឡប់មកផ្ទះវិញ!!» អ្នកបម្រើស្វាគមន៍ស្រុះៗគ្នា រាងតូចលឺហើយបើកភ្នែកធំៗ មិនយល់ថាហេតុអីក៏នៅហៅគេបែបនេះ។

«ខ្ញុំមិនមែន...»

«ឆាប់នាំកូនរបស់យើងទៅសម្រាកទៅ!!» នាយក្រាស់ដឹងរាងតូចចង់និយាយអីទើបនាយនិយាយកាត់មុនដោយស្រែកបញ្ជាអ្នកបម្រើឲ្យយកកូនៗរបស់នាយទៅបន្ទប់សម្រាក ថេយ៉ុងឃើញបែបនេះក្នុងចិត្តខឹងណាស់ហេតុអីនាយធ្វើឲ្យមានរឿងយល់ច្រឡំបែបនេះ? គេងាកមកសម្លក់នាយតែនាយមិនខ្វល់ដើរចូលទៅក្នុងផ្ទះធ្វើមិនដឹង ណាមួយកំពុងល្វើយផង ចង់សម្រាក។

«ទីបំផុតអ្នកប្រុសតូចមកវិញហើយ!!» ជុងហ្គុកដើរចូលទៅក្នុងបានបន្ទិច អ្នកបម្រើម្នាក់ចូលមករករាងតូចភ្លាមថែមទាំងរាក់ទាក់យ៉ាងទន់ភ្លន់។

«កុំហៅខ្ញុំបែបនេះអី ខ្ញុំមិនមែនជាអ្នកប្រុសតូចរបស់ពួកឯងទេ ណាមួយខ្ញុំក៏មិនបានមកនៅទីនេះដែរ គ្រាន់តែសុំស្នាក់អាស្រ័យមួយយប់តែប៉ុណ្ណោះ!!»

«តែថា...»

«ចង់ដេកក្រៅផ្ទះឬយ៉ាងម៉េច?!!» សម្លេងមាំស្រែកចេញពីខាងក្នុង ថេយ៉ុងក្រលេកទៅឃើញរាងក្រាស់ឈរច្រត់ចង្កេះសម្លក់មកគេ ថេយ៉ុងមិនតបតទើបចូលទៅខាងក្នុងតាមនាយដែរ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Tempat cerita menjadi hidup. Temukan sekarang