ភាគ៨:ថេយ៉ុង អាយរូ!!!!

1.2K 97 2
                                    

«ថាម៉េច? មានអ្នកតាមញ៉ែអាប់ប៉ាកូនមែនទេ?» ជុងហ្គុកចាប់ផ្តើមក្តៅមុខភាយៗ សួរបញ្ជាក់កូនជាលើកទី2 !! កាលពីមុនគេក៏ធ្លាប់ប្រាប់នាយដែរថាមានប្រុសបារាំងតាមញ៉ែគេស្ទើរសឹកផ្លូវ តែនាយមិនជឿគិតថាគេគ្រាន់តែបញ្ឈឺនាយមិននឹកស្មានថាវាពិត។

«មែនហើយ គឺដេតឌីធម៌ គាត់សង្ហាហើយក្មេងទៀតផង សូម្បីតែថេជុងក៏ស្រលាញ់ដែរ!!»

«បានហើយថេហ្យុន!! យប់ហើយឆាប់ចូលគេងទៅ!!»រាងតូចរហ័សដេញកូនឲ្យចូលគេងព្រោះមិនចង់ឲ្យនិយាយអីច្រើនជាងនេះ ចំណែករាងក្រាស់កំពុងក្តៅពេញទ្រូងដូចថប់ៗដង្ហើមយ៉ាងម៉េចទេស គ្រាន់តែស្តាប់ប៉ុន្នឹងទៅហើយចុះទម្រាំជួបមុខផ្ទាល់ទៀតទៅជាយ៉ាងណាទៅ!!នាយសម្រួលអារម្មណ៍បន្ទិចទើបនិយាយបន្ត!!

«គេឈ្មោះដេយ៉ុនមែនទេ?»

«បាទ ដេតឌីស្គាល់គាត់មែនទេ?» អាល្អិតថេហ្យុនតបទាំងញញឹមលឹបភ្នែកថែមអៀនៗបន្ទិចផងដែរព្រោះលើកដំបូងដែលគេហ៊ានហៅប៉ានាយថាដេតឌីបែបនេះ។

«ស្គាល់!! ច្បាស់ទៀតផង!!» នាយសង្កត់សម្លេងបន្ទិច មាត់និយាយតបកូនតែភ្នែកសម្លឹងរាងតូចមិនដាក់!! ថេយ៉ុងមានអារម្មណ៍ព្រឺខ្នង ត្រជាក់ចុងដៃចុងជើងយ៉ាងចម្លែកទើបរហ័សក្រោកឈរពេញកម្ពស់គិតថានឹងទៅរកទឹកផឹកតែនាយស្កាត់មុន។

«និយាយគ្នាសិន!!»

«រឿងអី?» រាងតូចប្រឹងធ្វើខ្លួនធម្មតាដូចគ្មានរឿងអីកើតឡើង ខុសពីនាយក្រាស់ដែលចំហាយប្រចណ្ឌណែនពេញក្នុងទ្រូង។

«រឿងរបស់ឯង!!»

«រឿងខ្ញុំពាក់ព័ន្ធអីនឹងលោក?»

«ព្រោះឯងជាមនុស្សរបស់យើង!!» នាយនិយាយចេញមកគ្មានក្រែងចិត្តគេអីបន្ទិច!! លែងលះគ្នាតាំងពី5ឆ្នាំមុន ពេលនេះមកប្រកាសថាគេជាមនុស្សរបស់នាយបានយ៉ាងម៉េច? មិនចេះខ្មាស់មាត់មែន!!

«ខ្ញុំជាមនុស្សរបស់លោកតាំងពីពេលណា? កុំភ្លេចថាយើងបានលែងលះគ្នាហើយ!!»

«ថេហ្យុន ថេជុងឡើងទៅបន្ទប់!! ប៉ាមានរឿងត្រូវដោះស្រាយជាមួយអាប់ប៉ាកូន!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now