ភាគ៩:ឯងនៅតែស្អាតដដែល🔞

1.2K 94 5
                                    

ក្នុងភាគនេះមានពាក្យមិនសមរម្យជាច្រើន បើមិនពេញចិត្តសូមអូសរំលង😊💜

#បន្ទប់គេង
  
ថេយ៉ុងនៅក្នុងបន្ទប់គេងនាំកូនលេងតាមទម្លាប់របស់អ្នកជាអាប់ប៉ា តែអ្វីដែលគេនឹកស្មានមិនដល់នោះគឺ កូនទាំងពីររបស់គេមានចរិកលក្ខណៈខុសគ្នាទាំងស្រុងតែម្តង!! កូនប្រុសស្ងប់ស្ងាត់តែម៉ឺងម៉ាត់ មិនចូលចិត្តរបស់ក្មេងលេង ចំណូលចិត្តគឺអានសៀវភៅ រីឯកូនស្រីវិញកំពូលរពឹស តែខ្ចូតគួរឲ្យស្រលាញ់ រួសរាយ ដាក់ស្នេហ៍មនុស្សជុំវិញខ្លួន តែខ្ចិលរៀន កាត់តាមអាប់ប៉ាៗមិនខុស។ ដោយសារកូនទាំងពីរបែបនេះឯងទើបគរមានឱកាសលេងជាមួយតែកូនស្រីប៉ុណ្ណោះ គេមិនអាចបង្ខំកូនឲ្យធ្វើតាមអ្វីដែលគេចង់បាននោះឡើយ។

     លេងបានបន្ទិច នាងល្អិតក៏ងងុយគេង អាប់ប៉ារូបនេះក៏ដាក់កូនឲ្យគេងលើគ្រែរួចទាញទូរស័ព្ទដើរចេញទៅឈរនៅរានខាងមុខខលទៅអ្នកណាមិនដឹង។

«អាឡូសានជី គឺគ្នាណា!!»

«ថេយ៉ុង? ឯងនៅទីណា? តាំងពីថ្ងៃនោះមកគ្នារកឯងមិនឃើញសោះ ដឹងទេថាគ្នាភ័យប៉ុណ្ណា?» សានជីរៀបរាប់ញាប់ដូចម៉ាស៊ីនដេរ នាងពិតជាភ័យណាស់ ស្មានថានាយចាប់ជម្រិតគេហើយតាស៎ នាវខំប្តឹងប៉ូលីសផង តាមរកផង នៅតែមិនឃើញ ក៏មិនដឹងទាក់ទងតាមណាព្រោះទូរស័ព្ទក៏មិនបានយកទៅ រហូតមកដល់ពេលនេះវាពីរថ្ងៃទៅហើយ អ្នកណាមិនភ័យបើបាត់ទាំងអាប់ប៉ាទាំងកូនបែបនេះ!! 

«ពេលនេះគ្នានៅកូរ៉េ!!»

«ថាម៉េច នៅកូរ៉េ? ឯងទៅតាំងពីពេលណា? » នាងចង់ខ្យល់ចាប់ បាត់ពីរថ្ងៃទៅដល់កូរ៉េ សំខាន់ស្អីក៏គ្មាន ស្អីក៏មិនយកតាម ទៅបានយ៉ាងម៉េច?

«រឿងវែងឆ្ងាយណាស់!! ថ្ងៃនោះគេយកកូនគម្រាមគ្នា បើគ្នាមិនទៅ គេច្បាស់ជាលែងឲ្យគ្នាជួបមុខកូនហើយ!!»

«ឃោឃៅណាស់!! លែងលះគ្នាហើយនៅតាមចងកម្មគ្នាមិនឈប់!! ឯងចាំគ្នាណា គ្នានឹងទៅតាមឯង!!»

«កុំអី គ្នាមិនចង់ឲ្យឯងលំបាកទេ ម្យ៉ាងទៀតកុំប្រាប់ដេយ៉ុនពីរឿងនេះឲ្យសោះណា!!»

«គឺ...»នាងចង់ប្រាប់ថាពេលនេះនាងកំពុងនៅជាមួយដេយ៉ុន នាយក៏បារម្ភពីគេមិនលុះថ្ងៃ តាមរកគេស្ទើរក្រឡាប់ដីមិនខុសពីសានជីដូចគ្នា ពេលនេះនាយក៏កំពុងស្តាប់ដឹងរឿងគ្រប់យ៉ាងហើយដែរ !! ក្នុងនាមជាអ្នកតាមក្រាស់គេ នាយមិនអាចទ្រាំមើលរាងតូចឈឺចាប់បាននោះឡើយ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now