ភាគ១០:ហ៉ឹកៗលោកនៅតែដដែលជុងហ្គុក!!

1.1K 96 2
                                    

ជុងហ្គុករេនដូ ចេញពីបន្ទប់ទឹកវិញ មួយតួខ្លួនមានត្រឹមកន្សែងតូចមួយបិទបាំងល្វែងខាងក្រោម!! នាយចេញមកទាំងញញឹមអារម្មណ៍ល្អព្រោះខានបញ្ចេញយូរ មិនមែនតិចថ្ងៃគឺរាប់ជាឆ្នាំតាំងពីបែកគេមក។ លោកប៉ាកូនពីរដើរមកឈរមុខកញ្ចក់សម្លឹងសិចផេកប្រាំបីកង់របស់ខ្លួនញញឹមទាំងមានមោទនៈភាព កាន់តែមានមោទនៈភាពពេលក្រឡេកឃើញរាងកាយបាក់ស្បាតគេងស្តូងស្តឹងលើគ្រែរបស់នាយ។នាយដើរមកជិតរាងតូច អង្គុយមើលមុខតូចបន្ទិចក៏មិនភ្លេចវែកសក់ដែលរញ៉េរញ៉ៃឲ្យមានរបៀបមុននឹងងើបស្លៀកពាក់ស្អាតបាតរួចដើរចុះទៅខាងក្រោម។

«អ្នកបម្រើមកនេះ!!» នាយបក់ដៃហៅអ្នកបម្រើដែលកំពុងបោសសម្អាតនៅក្បែរនោះ។

«ចាស លោកប្រុស!!» អ្នកបម្រើរត់មកជាប្រញាប់និងឱនគំនាបដូចធម្មតាចាំទទួលបញ្ជា។

«សុខភាពអ្នកប្រុសតូចពួកឯងខ្សោយណាស់ កុំភ្លេចធ្វើស៊ុបប៉ូវគេបន្ទិចផង!!»

«ចាស..!!»

«កុំដាស់គេអី ពេលភ្ញាក់ចាំលើកទៅឲ្យដល់បន្ទប់ទៅ!!»

«ចាស..!!» តបរួចនាងក៏ប្រញាប់ទៅធ្វើភ្លាម ចំណែកនាយក្រាស់ក៏ដើរចេញមកខាងក្រៅ ជួនក្រលេកឃើញវ៉ុនយ៉ុងអង្គុយម្នាក់ឯងទាំងមួរម៉ៅ!! នាយមិនខ្វល់ដើរហួសទៅ តែនាងវ៉ុនយ៉ុងឃើញនាយមុនក៏រហ័សរត់មករកតែម្តង ។

«បងជុង!! បងបាត់ទៅណាយូរម៉្លេះ?»

«យើងចាំបាច់ត្រូវរាយការណ៍ប្រាប់នាងដែរ?»

«មិនអីទេ អូនដឹងថាបងរវល់ អញ្ចឹងហើយអូនមិនដេញដោលទេ!!» នាងរហ័សរត់មកឱបដៃនាយជាប់ ខំសម្តែងធ្វើជាមនុស្សស្រីទន់ភ្លន់ ទាំងដែលការពិតស្ទើរតែហក់ទៅហែកនាយតូចជាចម្រៀកៗទៅហើយ។ មុននេះនាងដឹងច្បាស់ថានាយទៅរកក្មេងម្នាក់នោះ។

«ចុះពេលណាទើបបងទៅបារាំងវិញ? ភាគហ៊ុននៅទីនោះត្រូវការបងណាស់!!»

«យើងលក់អស់ហើយ!!»និយាយតាមការពិត នាយលក់អស់តាំងពីថ្ងៃដែលនាយពង្រាត់យករាងតូចនិងកូនៗមកកូរ៉េវិញម៉្លេះ ព្រោះគិតថាមិនសំខាន់ ណាមួយខ្ចិលទៅ ឆ្ងាយពេក ពិបាកយកប្រពន្ធកូនតាម។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now