ភាគ១១:យើងនឹងទទួលខុសត្រូវលើនាង!!

1.1K 94 7
                                    

«ខ្ញុំមានការងារ!!»ដេយ៉ុននិយាយកុហក នាយមិនចង់ប្រាប់ថាមកព្រោះតែគេនោះទេ នាយមិនចង់នាំទុក្ខដល់សានជីម្យ៉ាងទៀតនាយមិនសូម្បីតែប្រាប់សានជីផងថានាយមកកូរ៉េ។

«អឺម...!!»

«ចង់ទៅណាបន្ត?»

«ទៅសមុទ្របានទេ?»

«បាន!!» គ្រាន់តែលឺថារាងតូចចង់ទៅសមុទ្រ ដេយ៉ុនក៏ព្រមជូនទៅភ្លាម ទោះបីឆ្ងាយប៉ុណ្ណាក៏មិនរអ៊ូ ដើម្បីក្រាស់ នាយអាចធ្វើបាន!!

   រយៈពេល3ម៉ោងដែលបើកឡានទៅសមុទ្រ ពេលនេះក៏មកដល់!! នាយងាកទៅមើលអ្នកទាំងបីក៏ឃើញថាគេងលក់អស់ទៅហើយ នាយញញឹមទាញភួយមកដណ្តប់ឲ្យក្មេងៗរួចដោះអាវក្រៅខ្លួនឯងដណ្តប់ឲ្យរាងតូចម្តង។ដេយ៉ុនអង្គុយសម្លឹងមុខថេយ៉ុងមួយសន្ទុះទើបដើរចេញមកខាងក្រៅសម្លឹងទឹកសមុទ្រតែម្នាក់ឯង ក្នុងចិត្តនាហជ្រៅជាងទឹកសមុទ្រទៅទៀត មិនយល់ថាខ្លួនឯងត្រូវការអីឲ្យពិតប្រាកដ។

    @ស្អែកឡើង សណ្ឋាគារ

«ហ៊ឹកៗ....» សម្លេងមនុស្សស្រីយំដង្ហក់ ដាស់រាងក្រាស់ដែលកំពុងគេងយ៉ាងលង់លក់ឲ្យភ្ញាក់ពីដំណេក។ជុងហ្គុកបើកភ្នែកមិនរួច នាយឈោងដៃទៅទាញរាងកាយតូចដែលយំមុននេះមកឱបជាប់ទ្រូងព្រមទាំងនិយាយលួងលោម។

«ម៉េចក៏យំ? ហឺម..ថេ!!»

«ខ្ញុំមិនមែនថេរបស់លោកទេ!! ហ៊ឹកៗ...!!»វ៉ុនយ៉ុងមួរម៉ៅភ្លាម យប់មិញគេងជាមួយនាងសោះ ភ្ញាក់ឡើងបែរជាហៅឈ្មោះក្មេងម្នាក់នោះទៅវិញ។

«វ៉ុនយ៉ុង!!? » នាយក្រាស់ភ្ញាក់ព្រើតស្វាងងងុយឧទានឈ្មោះនាងទាំងតក់ស្លុត កាន់តែចម្លែក ពួកគេអាក្រាតកាយនៅលើគ្រែតែមួយជាមួយគ្នា អញ្ចឹងមានន័យថាយប់មិញនាយនិងនាង... គ្មានផ្លូវទេ កាលពីយប់មិញនាយផឹកស្រវឹង ក្រោយមកក៏មិនចាំអ្វីទាំងអស់!! មានរឿងអីកើតឡើងចំពោះគេ?

«ហេតុអីក៏លោកធ្វើបែបនេះដាក់ខ្ញុំ? ហ៊ឹកៗ...!!»នាងចាប់ផ្តើមសម្តែងធ្វើជាយំយ៉ាងកម្សត់ ខំក្តិចខ្លួនឯងផងអីផងទម្រាំទឹកភ្នែកហូរចេញមក នាងដាក់ទុនមិនតិចទេ បើសម្តែងមិនសមត្រូវនាយចាប់បានស៊យធំមិនខាន។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Onde histórias criam vida. Descubra agora