Part 16 ថោកទាបបំផុត

240 24 2
                                    

ស៊ុងហ៊ុនបានព្រួសស្រាចេញពីមាត់នៅពេលដែរជុងវ៉ុនបាននិយាយថា
"គឺថា បងជេគគាត់នឹងទៅនៅបរទេសជាមួយស៊ុននូ"ជុងវ៉ុននិយាយនឹងសម្លឹងមើលស៊ុងហ៊ុន ចំណែមស៊ុងហ៊ុនក៏ងាកមើលជុងវ៉ុនយ៉ាងលឿន ហេតុអ្វីជេគចឹងចាកចេញបែបនេះ?ឬក៏ជេគស្អប់នាយ ចង់គេចមុខពីនាយ?
"ហេតុអ្វីទៅ ជុងវ៉ុន?"នាយសួរទៅជុងវ៉ុន
"បងជេគថាគាត់មិនចង់ឪ្យស៊ុននូនៅតែម្នាក់ឯងណាមួយគាត់ចង់ទៅរកការងារធ្វើផង គាត់ថានឹងទៅអាទិត្យក្រោយនេះតែម្ដង"ជុងវ៉ុនក៏រៀបរាប់ប្រាប់តាមអ្វីដែរជេគបសននិយាយប្រាប់
"មិនមែនជេគចង់គេចមកពីខ្ញុំទេឬ?"នរៈហាក់អស់កម្លាំងេលីងមុននឹងចោទសួរទៅជុងវ៉ុន
"មិនមែនបែបនឹង បងហ៊ុនកុំគិតចឹងអី"នាយតូចក៏ក្រវីក្បាលយ៉ាងញ៉ាប់កុំឪ្យនាយគិតថាជេគចង់គេចមុខនាយ
"ចុះបែបណាវិញ សុខៗជេគក៏ចង់ទៅរស់នៅទីនោះជាមួយស៊ុននូ"នាយចងចិញ្ចើមចូលគ្នាតែម្ដង
"គឺដូចអ្វីដែរខ្ញុំប្រាប់បងចឹង គឺបងជេគចង់ទៅមើលថែស៊ុននូព្រោះគាត់មិនចង់ឪ្យស៊ុននូនៅម្នាក់ឯង
"ចុះ-"ស៊ុងហ៊ុនមិនទាន់និយាយចប់ផងជេយ៍ក៏និយាយកាត់
"បានៗឯងសួរជុងវ៉ុនច្រើនពេកគេមិចដឹងពីចិត្ដរបស់ជេគគួរណាតែរកវិធីដើម្បីបានសម្រួលជាមួយជេគសិនទៅ ហើយរឿងរបស់ជីណា ក៏ប៉ូលីសដោះស្រាយចប់ហើយតើ"នាយនិយាយដើម្បីឲ្យជួយរកវិធីគ្នាដើម្បីផ្សះផ្សាស៊ុងហ៊ុននឹងជេគវិញ
"ជីណាបានរត់គេចខ្លួនបាត់ហើយ ប៉ារបស់នាងក៏ត្រូវស្លាប់ ទៀត"នាយក៏ប្រាប់រឿងដែរកើតហេតុនោះ ពេលដែរនាយបានសហការជាមួយប៉ូលីសដើម្បីចាប់លោកកាងនោះគឺមានការបាញ់គ្នាយ៉ាងសាហាវ ជីណាត្រូវប៉ារបស់នាងឪ្យនាងឡើងលើកាប៉ាល់ដែរផ្ទុកគ្រឿងញៀននោះ ចំណេកគាត់ត្រូវបានស៊ិងហ៊ិនបាញ់ជាច្រើនគ្រាប់ទើបបណ្តាលឪ្យគាត់ស្លាប់ ជីណាបាត់ដំណឹងឈឹងតែម្ដង សូម្បីកាប៉ាល់គ្រឿងគៀននោះក៏ចាប់មិនបានដូចគ្នា។
"យើងថាចេះវិញ នៅថ្ងៃសៅរ៍ធ្វើពិធីជប់លៀងអបអរស៊ុននូទៅហើយយកឪកាសនោះសម្របសម្រួលជាមួយជេគទៅដើម្បីឪ្យកាន់តែដឹងពីចិត្តគេយូរខែហើយណា យ៉ាងមិចដែរ??"ជេយ៍ផ្ដល់យោបល់នេះឪ្យទៅស៊ុងហ៊ុននឹងជុងវ៉ុន ស៊ុងហ៊ុនដែរធ្វើមុខស្រពោននោះក៏ញញឹមឡើងមកដោយមានសង្ឃឹមខ្លះ
"យល់ព្រម"មិនឪ្យឪកាសនេះកន្លងផុតឡើយនាយក៏និយាយយល់ព្រមយ៉ាងលឿន
"អួយយ ហេតុអ្វីអូនរកនឹកមិនឃើញបែបនេះ Jay Park បងពិតជាឆ្លាតខ្លាំងណាស់ដឹងទេ Daddy wonnie ឆ្លាតខ្លាំងណាស់"ជុងវ៉ុនស្រាប់តែនិយាយសរសើរជេយ៍ភ្លាម ថែនទាំងថើបថ្ពាល់នាយខ្សឺតៗទៀតមិននឹងស្មានថាសង្សារខ្លួនចេះគំនិតថោកទាបចឹងដែរសោះ
ស៊ុងហ៊ុនវិញឃើញចឹងហើយនាយក្រហឹមចង់ដាច់បំពង់.កមកថើបគ្នាស្អីកន្លែងនេះ។
"យើងទៅមុនហើយ"ថានាយក៏ចាកចេញទៅមិនចង់នៅមើលគេស្វិតឡើយ
"តោះយើង"ជេយ៍វ៉ុនក៏គ្នាចេញទៅដែរ
_________

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now