ភាគ១៣:ចង់ធ្វើការយកពានមេនទេ?

1K 108 6
                                    

«យើងក៏មិនលើកលែងឲ្យឯងដែរ!!»ជុងហ្គុកតបទាំងកំហឹង នាយរុញរាងកាយតូចចូលទៅក្នុងឡានមួយទំហឹងមិនខ្វល់ថាគេព្រមឬមិនព្រម សំខាន់នាយចង់ធ្វើបែបណាក៏បាន គ្មានអ្នកណាអាចប្រឆាំងនាយបាននោះទេ!!
 
  រថយន្តទំនើបបើកចេញទៅក្នុងល្បឿនលឿន ដោយមានឡានដែលនៅកណ្តាលដឹកនាយក្រាស់និងនាយតូច ចំណែកឡានបន្ទាប់ដឹកកូនៗរបស់ពួកគេនិងមានឡានពីរផ្សេងទៀតនៅមុខមួយនិងក្រោយមួយ។

«ហេតុអីមិនទៅផ្ទះ?»ថេយ៉ុងសួរពេលឃើញឡានរបស់គេបើកហួសទៅកន្លែងផ្សេង តែទៅតែឡានមួយ ឡានផ្សេងទៀតបត់ចូលផ្ទះទាំងបី!!

«ឯងមិនចង់ទៅទីនោះមិនអញ្ចឹង?»

«អញ្ចឹងលោកនាំខ្ញុំទៅណា?!»

«ទៅកន្លែងដែលឯងគ្មានថ្ងៃអាចចេញមកវិញបាន!!»

«ឈប់ឡានភ្លាម!!»

«បន្ថែមល្បឿន!!»ហ្យុនជីនក៏បន្ថែមល្បឿនភ្លាម នាយបើកកាន់តែលឿនជាងមុន មិនខ្វល់ថារាងតូចនិយាយអីក៏ដោយ នាយស្តាប់តែម្នាក់ប៉ុណ្ណោះ គឺជុងហ្គុក រេនដូ ចៅហ្វាយរបស់នាយ!!
  
រថយន្តបើកហួសទីក្រុង ចូលមកដល់ទឹកដីជនបទដែលសម្បូរព្រៃឈើក្រាស់ៗនិងចំការធំៗតាមបែបស្រុកស្រែ។ ហ្យុនជីនកាច់ចង្កូតឡានបត់ចុះតាមផ្លូវតូចមួយ ដែលនាំពួកគេទៅដល់ចំការទំពាំងបាយជូរដែលកំពុងទុំស្រស់ពេញទទួលផល។ ចំការនេះគឺជាកម្មសិទ្ធិផ្តាច់មុខរបស់រាងក្រាស់ ទំហំផ្ទៃដីរាប់ហិកតា ព័ទ្ធរបងការពារយ៉ាងល្អគ្មានចន្លោះ នៅខាងក្នុងមានផ្ទះឈើបែបស្រុកស្រែតែស្អាតស៊ីវិល័យគួរឲ្យចង់រស់នៅ តែគ្មាននរណាអាចចូលបានព្រោះជាផ្ទះចៅហ្វាយនាយ ចំណែកកម្មករនាយធ្វើផ្ទះឲ្យនៅដូចគ្នា គ្រាន់តែនៅឆ្ងាយដាច់ដោយលែកពីនាយ។

  បុរសវ័យចំណាស់រហ័សរត់មកបើកទ្វាររបងពេលឃើញច្បាស់ថាជាឡានរបស់ចៅហ្វាយនាយមក។ នាយក្រាស់ខានមកយូរឆ្នាំមកហើយ តែមនុស្សនៅទីនេះចាំនាយច្បាស់ណាស់ ចៅហ្វាយនាយដែលផ្តល់ការងារឲ្យពួកគេធ្វើ ស្រលាញ់រាប់អានពួកគេដូចជាបងប្អូន ម្ល៉ោះហើយទើបការមកដល់លើកនេះធ្វើឲ្យម្នាក់ៗរីករាយជាខ្លាំង!!។

«ពួកឯង ចៅហ្វាយមក!!» អ៊ំជុន រហ័សប្រកូរប្រកាសប្រាប់កម្មករទាំងអស់ថាចៅហ្វាយមក ភ្លាមនោះម្នាក់ៗក៏បោះការងារទៅម្ខាងប្រដេញគ្នាមកទទួលចៅហ្វាយតែម្តង!!។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now