ភាគ១៤:ស្អប់យើងដល់ម្លឹង?!

1K 87 7
                                    

«មានពានអោយហេស៎?»ថេយ៉ុងងើបមុខសម្លឹងជុងហ្គុកចំៗរួចតបយ៉ាងចាក់ដោត!!

«ឯងសូកឲ្យយើង?»

«មិនបានសូក ខ្ញុំនិយាយតាមការពិត !!»

«ការពិតស្អីរបស់ឯង?»

«លោកដឹងច្បាស់ណាស់!!»រាងតូចតបខ្លីៗ លែងមើលមុខមកធ្វើការតែម្យ៉ាង!! នាយក្រាស់ចាប់ផ្តើមអារម្មណ៍មិនល្អភ្លាម មុខនាយគួរឲ្យស្អប់ណាស់ណាទៅទើបគេស្អប់ដល់ថ្នាក់រត់ពីផ្ទះបែបនេះ?!

«ហេតុអីក៏នាំកូនរត់?»

«មិនចង់នៅក្បែរលោក!!»

«ស្អប់យើងដល់ម្លឹង?!»ជុងហ្គុកកន្ត្រាក់កេះទំពាំងបាយជូរពីដៃរបស់គេបោះចោលទៅម្ខាងធ្លាក់បែកខ្ចាត់ខ្ចាយ ថេយ៉ុងសម្លឹងនាយដោយហួសចិត្ត តបដោយការពិតមិនបានបន្លំ!!

«បាទ!!»

«ហ៊ឹស... ឯងស្អប់យើងព្រោះអាបារាំងកាត់កូរ៉េនោះមែនទេ?»

«មិនពាក់ព័ន្ធនឹងដេយ៉ុនឡើយ!!»នាយតូចបម្រុងទៅលើកកេះទំពាំងបាយជូរបន្តទៀតតែនាយចាប់ដៃជាប់មិនព្រមឲ្យទៅ!!

«មិនបាច់ធ្វើទេ!! ទៅជាមួយយើង!!»

«ចង់យកខ្ញុំទៅណា?!»ថេយ៉ុងសួរតែនាយមិនឆ្លើយអូសដៃគេតែម្យ៉ាង ដើរសំដៅរោងអាហារដែលជាកន្លែងកម្មករសម្រាកញ៉ាំបាយ!!

«ចៅហ្វាយមក!!» កម្មករម្នាក់ពោលឡើងទាំងភ្ញាក់ផ្អើលពេលឃើញដំណើរចៅហ្វាយមកពីចម្ងាយ។

«អេ ចៅហ្វាយកាន់ដៃក្មេងនោះទៀតផង!!» ម្នាក់ក្នុងចំណោមនោះក៏លាន់មាត់ !!

«គេជាស្អីម៉េចក៏បងជុងស្និទ្ធស្នាលជាមួយបែបនេះ?»អាយ៉ុនស្ថិតក្នុងចំណោមនោះដែរពោលឡើងទាំងកំហឹង!!

«អង្គុយចុះ!!»នាយក្រាស់ក៏ទាញដៃតូចអោយអង្គុយចុះ នាយតូចក៏ព្រមតាមមិនក្រកែកណាមួយគេឃ្លានផង វិនាទីបន្ទាប់អ៊ំជុនក៏លើកអាហារពីរចំណែកមក មួយគឺរបស់នាយក្រាស់ ហើយមួយចំណែកទៀតគឺរបស់នាយតូច!!

«សូមអញ្ជើញចៅហ្វាយ!!»

«ញ៉ាំទៅ!!» ដោយឃើញថេយ៉ុងអង្គុយភ្លឹកមិនព្រមញ៉ាំ នាយក្រាស់ក៏បង្ខំ គេងើបសម្លឹងមុខនាយដោយការខ្នក់ខ្នាញ់បំផុត តែក៏ទ្រាំញ៉ាំព្រោះនាយធ្វើត្រូវ ថ្មើរនេះហើយបើមិនញ៉ាំបាយអាចទៅជាខ្យល់ចាប់ក៏ថាបាន!! ជុងហ្គុកញញឹមសមចិត្ត ទើបចូលទៅអង្គុយក្បែរគេទាញចានបាយខ្លួនឯងមកញ៉ាំដែរ !!
   
@ភូមិគ្រឹះរេនដូ

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now