ភាគ១៥:ទុករឿងនេះអោយយើងចាត់ការ!!

1K 88 4
                                    

    #ចំការទំពាំងបាយជូរ

   ក្រោយពីស្រស់ស្រូបអាហារថ្ងៃត្រង់រួច ថេយ៉ុងមិនត្រូវបានអនុញ្ញាតឲ្យទៅបេះទំពាំងបាយជូរទៀតឡើយ ។ រាងតូចក្នុងសភាពអស់កម្លាំងព្រោះមិនធ្លាប់ធ្វើការធ្ងន់ ត្រូវនាយក្រាស់ទាញដៃឲ្យមកបោសជូតផ្ទះទៅវិញ។ ផ្ទះឈើដែលទុកចោលយូរគ្មានអ្នកសម្អាតរមែងមានដីធូលី និងសម្បុកពីងពាងចោមរោមគ្មានសេសសល់។នាយតូចទាញធុងទឹក ចាប់អំបោស ចាត់ការបោសសម្អាតតែម្នាក់ឯង ព្រោះនាយមិនអនុញ្ញាតឲ្យអ្នកផ្សេងមកជួយ ចង់ជួយក៏មិនបាននាយឈរចាំមើលមិនចេញទៅណាសោះ ។ សំខាន់មិនត្រឹមតែឈរមើល នៅដើរមកបញ្ជាមិនឈប់ ទាល់តែគេបោសជូតរលោងស្រឹលទើបនាយពេញចិត្ត។

«កន្លែងនេះមិនទាន់ស្អាត!!»ជុងហ្គុកដើរមកចង្អុលត្រង់ចង្ក្រានបាយ ។ ជាធម្មតាចង្ក្រានដែលដាំដោយអុសមិនសស្អាតដូចចង្ក្រានហ្គាសឡើយ រាងតូចសម្លឹងមុខនាយដោយហួសចិត្តមុននឹងតបដោយសម្លេងធម្មតាហាក់សម្តែងថាមិនបានខឹងនាយសូម្បីបន្ទិច។

« ចង្ក្រានដាំអុស ជូតយ៉ាងណាក៏នៅតែប៉ុណ្នឹង!!»

«តែយើងមិនពេញចិត្ត!!»

«អញ្ចឹងជូតខ្លួនឯងទៅ!!»ថេយ៉ុងមួរម៉ៅបោះក្រណាត់សម្អាតចោល ដើរតាំងៗចុះទៅខាងក្រោមបំណងឈប់ធ្វើតែក៏ត្រូវទច់ង៉ក់ពេលលឺសម្តីនាយនិយាយ...

«បើមិនជូនគ្មានកន្លែងគេងកុំបន្ទោសយើង!!»

«ខ្ញុំសុំបងៗកម្មករគេងជាមួយក៏បាន!!»

«អូ កន្លែងនោះយើងលឺថាយប់ៗឡើងមានតុកកែយំលឺៗ ពេលខ្លះលឺសម្លេងចម្លែកចេញពីព្រៃខាងក្រោយស្រែកសុំជំនួយផងដែរ!!»នាយក្រាស់អង្គុយគងអន្ទាក់ខ្លាយ៉ាងទំនង ព្រមទាំងរៀបរាប់ទៅតាមអ្វីដែលនាយលឺ ចំណែកថេយ៉ុងជាមនុស្សខ្លាចខ្មោចនិងតុកកែបំផុត គ្រាន់តែលឺបែបនេះហើយ ជើងដែលឈានទៅមុខប្រញាប់បកក្រោយវិញយ៉ាងលឿន នេះកណ្តាលថ្ងៃត្រង់ បើកណ្តាលយប់វិញគេច្បាស់ជាស្រែកហក់ឱបកនាយមិនខាន។(ក្នុងរឿងទេ)

« ចុះទីនេះមានតុកកែដែរទេ? »

«តុកកែព្រៃ វាមានគ្រប់កន្លែងនឹង!!»នាយសើចបន្ទិចដែលបានបន្លាចគេលេង ឃើញទឹកមុខភិតភ័យរបស់នាយតូចហើយ នាយសប្បាយចិត្ត!! តាមពិតនាយបញ្ជាឲ្យចាប់តុកកែចេញពីផ្ទះនេះតាំងពីម្សិលមិញម៉្លេះ បំណងចង់នាំគេមកលេង តែក្រោយរឿងរ៉ាវក្លាយជាបែបនេះ ទើបនាហត្រូវនាំគេមកដាក់ទោសម្តង។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now