ភាគ១៧:ពូដោះលេងថេយ៉ុងទៅ!

1K 90 2
                                    

«ផាច់...អ៊ូយ....!!»ថេយ៉ុងត្រូវមួយកំផ្លៀងរហូតបែកមាត់ហូរឈាមតិចៗ តែគេមិនឈប់ត្រឹមនេះ បើជ្រុលជាឈឺខ្លួនហើយ ឈឺឲ្យមានប្រយោជន៍។

«គិតថាវាយខ្ញុំហើយខ្ញុំខ្លាចលោកឬ? មិនយូរទេជុងហ្គុកនឹងមកដល់ទីនេះ!! ពួកលោកគ្មានថ្ងៃរត់រួចទេ!!»

«វីវរហើយល្បង យើងភ្លេចយកទូរស័ព្ទគេមកហើយ!!» គ្រាន់តែលឺរាងតូចនិយាយបែបនេះភ្លាម ម្នាក់ក្នុងចំណោមនោះក៏នឹកឃើញភ្លាមថាភ្លេចទូរស័ព្ទរបស់នាយតូច!! ពេលនោះនាយឃើញគេបោះទៅក្នុងគំនរឈើនោះដែរតែដោយសារគេស្រែកពួកគេភ័យពេកទើបចាប់គេមកតែម្តង ភ្លេចទាំងទូរស័ព្ទនៅទីនោះមិនបានចាប់ភ្លឹកសោះ។

«អាចង្រៃ ម៉េចមិនឆាប់ទៅយកមក!!»

«ខ្ញុំមិនហ៊ានទេ ពេលនេះប្រហែលជាលោករេនដូមកហើយមិនដឹង!!»

«ឯងទៅឬមិនទៅ?» មេក្លោងបញ្ជាយ៉ាងកោងកាច ទឹកមុខមិនធម្មតា បើហ៊ានតែបដិសេដម្តងទៀតច្បាស់ជាឈឺខ្លួន។ នាយក៏ព្រម តែព្រមទាំងបង្ខំមិនមែនស្ម័គចិត្តឡើយ។

«ទៅក៏បានដែរ!!»

ក្រាក....ក្រឹប..!! ទ្វារបើកបានបន្ទិចហើយក៏បិទវិញភ្លាមៗ ធ្វើឲ្យអ្នកនៅខាងក្នុងចាប់ផ្តើមជ្រួញចិញ្ចើមឆ្ងល់។

«វាថី?»

«លោករេនដូមកដល់ទីនេះហើយល្បង!! ធ្វើយ៉ាងម៉េចទៅ?»

«លឿនគ្រាន់បើ!!» មេក្លោងអង្គុយក្តក់អណ្តាតញញឹមសប្បាយដូចគ្មានអីកើតឡើង ខណៈកូនចៅឈរស្លេកមុខអង្គុយក៏មិនសុខដើរក៏មិនសុខ ។

«លោកមិនរួចខ្លួនទេ!!»ថេយ៉ុងញញឹមនិយាយឌឺទៅកាន់ពួកគេតែហាក់គ្មានប្រយោជន៍ អ្នកដែលជាមេនៅតែចិត្តនឹងដដែល មិនភ័យមិនបារម្ភអ្វីទាំងអស់ ធ្វើឲ្យនាយតូចជាអ្នកភ័យទៅវិញ។

@នៅខាងក្រៅ

«អាហូ អាដុងយូ..ឆាប់ចេញមកពួកយើងព័ទ្ធទីនេះជិតអស់ហើយ!!» អ៊ំជុនស្រែកគម្រាមពីខាងក្រៅ ចំណែកនាយក្រាស់កាន់កាំភ្លើងជាប់ដៃ នាយដឹងថាការគម្រាមនេះគ្មានផលនោះទេ ទើបនាយចាប់និយាយម្តង...

«ពូហូ .... ពួកយើងដឹងថាពូនៅខាងក្នុង បើពូព្រមប្រគល់ខ្លួនហើយដោះលែងថេយ៉ុង ខ្ញុំនឹងមិនធ្វើអីពូនោះទេ!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now