ភាគ១៨:គួរឲ្យស្រលាញ់ដែរតាស៎!!

951 80 1
                                    

#យប់អាធ្រាតយប់ម៉ោង១២

(អាប់ប៉ាជួយកូនផង...កូនក្តៅណាស់....អាប់ប៉ា...ហ៊ឹកៗ....!)

«ថេជុង...ថេជុង...ហ៊ឹកៗ...!!»

«ថេយ៉ុង?ឯងកើតអី!? »រាងក្រាស់ដែលទើបតែចាត់ការបញ្ហាមុននេះរួច នាយចូលទៅក្នុងបន្ទប់ទឹកងូតទឹកស្លៀកពាក់រួចរាល់ លុះចេញមកដល់ខាងក្រៅក៏ឃើញរាងតូចកំពុងដេកយំទាំងបិទភ្នែក។

«ហ៊ឹកៗ...ជួយកូនខ្ញុំផង!!»

«ថេយ៉ុង!! ភ្ញាក់ឡើង!!»ជុងហ្គុកស្ទុះមកត្រកងរាងកាយតូចអង្រួនឲ្យគេភ្ញាក់ ទីបំផុតគេក៏ភ្ញាក់ពិតមែន!!

«ហ៊ឹកៗ....»

«ឯងកើតអី? យប់សប្តិអាក្រក់មែនទេ?!»

«លោក? ខ្ញុំចង់ទៅផ្ទះវិញ!! ជូនខ្ញុំទៅផ្ទះវិញបានទេ? ហ៊ឹកៗ..ខ្ញុំចង់ទៅផ្ទះ!!» គ្រាន់តែភ្ញាក់ភ្លាមថេយ៉ុងស្រែកយំទាមទារទៅផ្ទះតែម្តង នាយក្រាស់ដែលចាញ់ទឹកភ្នែកមនុស្សជាទីស្រឡាញ់បំផុត ទ្រូងនាយបុកភឹបៗ ស្រវ៉ាឱបគេកាន់តែខ្លាំង ចំណែកថេយ៉ុងនៅយំដង្ហក់មិនឈប់។

«ពេលនេះយប់ហើយទៅវិញមិនបានទេ!!»

«តែខ្ញុំចង់ទៅផ្ទះ..ហ៊ឹកៗ!!»

«ថ្ងៃស្អែកយើងជូនឯងទៅវិញ អូខេទេ? យើងសន្យា!!»
«អឺម...ហ៊ឹកៗ...!!»រាងតូចងក់ក្បាលជំនួសឲ្យចម្លើយ។ ជុងហ្គុកញញឹម បន្តឱបគេមិនលែង នាយតូចក៏មិនរើ ព្រោះពេលបាននៅក្នុងរង្វង់ដៃនាយបែបនេះកក់ក្តៅ លែងភ័យខ្លាច វិនាទីបន្ទាប់គេក៏បិទភ្នែកសង្ងំដេកទាំងក្នុងរង្វង់ដៃនាយ !! 

« គេងលក់ហើយ!?»ឃើញថារាងតូចគេងលក់ទើបនាយដោះលែងគេពីការឱបក្រសោប តែក៏មិនទៅណាឆ្ងាយ នាយគេងនៅក្បែរនោះឯង ពោលគឺលើគ្រែតែមួយជាមួយគេ!! នាយគេងផ្អៀងខ្លួន សម្លឹងមុខតូចច្រមិចដែលស្នាមទឹកភ្នែកនៅលើថ្ពាល់នៅសើមៗមិនទាន់រលប់។ នាយក្រាស់ជូតទឹកភ្នែកឲ្យគេបន្ទិចមុននឹងប្រះខ្លួនមកខិតជិត រួចទាញផួយដណ្តប់់ឲ្យ រួចសសៀរឱបកាយតូចបន្ទិចម្តងៗរហូតរាងកាយទាំងពីរកៀកគ្នាស្ទើរក្លាយជាមនុស្សតែម្នាក់។

    @ពេលព្រឹក

    ពន្លឺព្រះអាទិត្យចាំងចូលចន្លោះបង្អួចដែលបើកចំហចោលទុកឲ្យខ្យល់បរិសុទ្ធហោះឆ្លងកាត់។ បក្សាបក្សីច្រៀងរំពង ព្រោះជាពេលព្រឹកដ៏សែនល្អ ហើយក៏ជាទម្លាប់របស់ពួកវាផងដែរ។ នៅលើគ្រែមានរាងកាយមួយគូដែលកំពុងគេងឱបគ្នាយ៉ាងផ្អែមល្ហែម មិនខ្វល់ថាព្រះអាទិត្យរះដល់ចុងដូងទៅហើយទេ។ថេយ៉ុងជាអ្នកភ្ញាក់មុន គេរើបម្រាស់តិចៗមុននឹងបើកភ្នែកមើលជុំវិញខ្លួន ហើយក៏ភ្ញាក់ព្រើតនឹងរាងកាយសង្ហាហាប់ណែនគ្មានអាវអ្នកគេងនៅក្បែរខ្លួន។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now