ភាគ១៩:អ្នកណាប្រពន្ធលោក!!

969 88 1
                                    

    @ ប៉ុស្តិ៍ប៉ូលីស

«មានអ្នកបញ្ជាពួកលោកមែនទេ?» ប៉ូលិសសង្ហាក្មេងម្នាក់កំពុងសួរចម្លើយជនសង្ស័យ ដែលម្នាក់នោះគឺជាពូហូនឹងឯង។ ចំណែកនាយដុងយូដែលជាកូនចៅស្ថិតនៅបន្ទប់សួរចម្លើយមួយទៀត។

«គ្មានទេ!!» ពូហូគ្រវីក្បាលបដិសេដ គាត់នៅតែទទួលថាធ្វើដោយម្នាក់ឯង ចំណែកអ្នកដែលឈរស្តាប់គ្រឺតយ៉ាងខ្លាំងចំពោះចម្លើយរបស់គាត់។

«មានអ្នកបញ្ជាគាត់ច្បាស់ណាស់ ព្រោះកាលពីយប់មិញគាត់របូតមាត់ប្រាប់ខ្ញុំថាពិតជាមានអ្នកជួលពិតមែន!!» ថេយ៉ុងឧទានឡើងទាំងមិនជឿ!! គេសុំនាយក្រាស់មកជាមួយព្រោះចង់ធ្វើជាសាក្សីក្នុងរឿងនេះ តែជុងហ្គុកមិនអនុញ្ញាត ទើបគេបានត្រឹមឈរមើលពីចម្ងាយនឹងឯង។

«គាត់មិនព្រមប្រាប់ប្រហែលមានហេតុផលអីមួយហើយ!! រឿងនេះខ្ញុំប្រគល់ជូនលោកប៉ូលិសដោះស្រាយទៅចុះ!! មោះហាណាត្រឡប់ទៅវិញ!!»នាយក្រាស់និយាយផ្តែផ្តាំលោកប៉ូលិសរួចក៏ទាញដៃតូចដើរចេញទៅវិញ ចំណែកថេយ៉ុងបានត្រឹមធ្វើមុខជូរព្រោះជួយអីនាយមិនបាន។

   @ ក្នុងរថយន្ត

«ដាក់ខ្សែក្រវ៉ាត់ផង!!»នាយឃើញគេមានទឹកមុខមិនស្រួលប្រហែលខឹងនាយដែលមិនព្រមឲ្យធ្វើជាសាក្សី  តែនាយធ្វើបែបនេះព្រមបារម្ភពីសុវត្ថិភាពរបស់គេ បើមនុស្សមិនស្គាល់មុខនោះចំណាំមុខគេហើយតាមមកសងសឹកវិញនោះវីរវរមិនខាន។

«...»

«ប្រពន្ធសម្លាញ់ខឹងបងមែនទេ?!!»

«អ្នកណាប្រពន្ធលោក?!»

«ក្នុងឡាននេះមានតែអូន និងអាហ្យុនតែប៉ុណ្ណោះ!!» ជុងហ្គុកតបទាំងញញឹមខុសពីនាយតូចដែលមុខមាំមិនបាត់ព្រោះនៅខឹងនាយនៅឡើយ ចំណែកហ្យុនជីនដែលជាអ្នកបើកឡាន ងាកក្រោយតបយ៉ាងលឿនខ្លាចចៅហ្វាយតូចយល់ច្រឡំ...

«ខ្ញុំស្រលាញ់ប្រុសទេចៅហ្វាយ!!»

«អ្នកណាថាយើងស្រលាញ់ឯង?»

«ចុះចៅហ្វាយនិយាយមុននេះ...»

«បិទមាត់ទៅបើមិនចង់ត្រូវធាក់ចេញពីឡាន!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now