ភាគ២១:ដោះលេងខ្ញុំទៅហ៉ឹកៗ

884 106 6
                                    

«វាទេដែលរត់មករកសេចក្តីស្លាប់ដោយខ្លួនឯង!!»នាយពោលដោយក្តីខឹងក្រោធ កាន់តែខឹងពេលឃើញមនុស្សរបស់នាយកាន់ជើងអ្នកដទៃ មកស្តីឲ្យប្តីខ្លួនឯងទៅវិញ។

«លោកហួសហេតុពេកហើយ ជុងហ្គុករេនដូ!! »

«ឯងទើបត្រឹមត្រូវ!! ដល់ថ្នាក់ណាត់សាហាយមកដល់ផ្ទះ គិតថាយើងមិនដឹងហេស៎?»

«លោកគិតអវិជ្ជមានដោយខ្លួនឯង គិតថាគ្រប់គ្នាសុទ្ធតែដូចលោកមែនទេ?» 

«ថេយ៉ុង!!!!» នាយតម្លើងសរសៃរក កាន់តែឈ្លោះ នាយកាន់តែមានអារម្មណ៍ថាចាញ់ គ្រប់សម្តីរបស់គរកំពុងសំដៅមកលើនាយទាំងស្រុង ទាំងដែលពេលនេះនាយផ្លាស់ប្តូរហើយ នាយលែងព្រាននារីដូចកាលពីមុន គ្រាន់តែថាពេលនេះជាអន្ទាក់ស្រីស្រស់ម្នាក់ប៉ុណ្ណោះ។

« ខ្ញុំនឹងយកដេយ៉ុនទៅពេទ្យ!!» សានជីរហ័សគ្រាដេយ៉ុនចេញទៅ!! ជុងហ្គុកក៏មិននិយាយអី ឈរស្ងៀមៗអារម្មណ៍ដក់ជាមួយតែរាងតូចម្នាក់គត់។

«ខ្ញុំទៅដែរ!!»

«ឯងទៅណាមិនបានទាំងអស់!!»រាងតូចបម្រុងចេញទៅតាមសានជីទៅហើយ តែនាយក្រាស់មិនអនុញ្ញាត ថែមទាំងចាប់ដៃគេជាប់ទាញមកក្បែរខ្លួន ចំណែកសានជីដកដង្ហើមធំបន្ទិចមុននឹងគ្រាកាយទន់ល្អូករបស់ដេយ៉ុនចេញទៅសំដៅមន្ទីរពេទ្យជិតនេះបំផុត។ រាងតូចតាមមើលទាល់តែផុតកន្ទុយភ្នែក គេងាកមកសម្លក់នាយដោយក្តីខឹងក្រោធលាយអារម្មណ៍ឈឺចាប់ដែលនាយមិនជឿទុកចិត្តគេ។

«បងជុង...»

«ចេញទៅ!!»

«តែអូន...»

«ចាស...»វ៉ុនយ៉ុងរហ័សចេញភ្លាមពេលក្រលេកឃើញទឹកមុខនាយប្រែជាមាំ សម្លក់មកនាងស្ទើរក្រឡាប់ផែនដី ទាំងដែលពីមុននាយមិនដែលបែបនេះសូម្បីម្តង។

«មោនេះ!!»ស្រីស្រស់ចេញទៅបាត់ នាយងាកមកទាញដៃស្រលូនដើរចូលទៅក្នុងផ្ទះយ៉ាងទំនើង ទោះគេរើក៏នាយមិនលែង ពេលនេះភ្លើងក្នុងចិត្តនាយក្តៅងំស្ទើរកម្លោចនាយឲ្យឆេះទៅហើយ ។

«លោកចង់នាំខ្ញុំទៅណា?»

«...» នាយមិនតប តែអូសគេមិនលែង នាយដើររហូតទៅដល់បន្ទប់ក្រោមដីដែលធ្វើឡើងសម្រាប់គេចខ្លួនពេលមានគ្រោះថ្នាក់អ្វីមួយ សូម្បីតែរាងតូចក៏មិនដឹងថាផ្ទះនាយមានបន្ទប់បែបនេះ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now