ភាគ២២:ស្រលាញ់គ្នាល្អទេ?

920 108 5
                                    

« និយាយស្តាប់គ្នាបែបនេះទើបល្អ!!»ជុងហ្គុកញញឹមសម្លឹងរាងតូចដែលងក់ងរនឹងនាយ មុខក៏មិនមើល និយាយក៏មិននិយាយ ធ្វើឲ្យនាយនឹកខ្នាញ់អឺយខ្នាញ់ ចង់តែចាប់ក្រញិចលើពូកនឹងឲ្យខ្ទេចទេ។

« មិននិយាយរកប្តីខ្លះទេហេស៎?»

« គ្មានប្តីទេ ព្រោះលែងលះហើយ!!»ថេយ៉ុងតបយ៉ាងទំនង ធ្វើឲ្យនាយក្រាស់បានត្រឹមក្តក់អណ្តាតខ្នាញ់នឹងភាពចចេសរបស់គេ។

« ត្រូវម៉ាច់ យើងក៏លែងលះដែរ!! ស្រលាញ់គ្នាល្អទេ?» នាយឱនមកជិតមុខតូចច្រមិចរួចពោលឡើងធ្វើឲ្យគេព្រឺសម្បុរតែម្តង តែរាងតូចក៏ងាកមុខចេញឆ្ងាយពីនាយតបទៅវិញភ្លាមៗ...

« ស្រលាញ់ក្របីទៅ!!»

«ហ៊ឹសៗ...»នាយសើចកក្អឹកបង្ហាញថានាយមិនបានប្រកាន់ខឹងនឹងគេ មានតែសប្បាយដែលមានឱកាសបាននៅតែពីរនាក់គេបែបនេះ។ ជុងហ្គុកចុះពីគ្រែដើរសំដៅថាសអាហាររៀបចំឲ្យបានរៀបរយបន្ទិចទើបងាកមកតឿនរាងតូចដែលគេងលើគ្រែជាលើកទី២...

«ឆាប់មកញ៉ាំបាយ!! ត្រជាក់លែងឆ្ងាញ់ហើយ!!»

« មិនឃ្លានទេ!!»

«មិនឃ្លានក៏ត្រូវញ៉ាំ តិចឈឺក្រពះយំង៉ូចៗដាក់យើងណា៎!!»

«ខ្ញុំមិនមែនក្មេង ហើយក្រពះខ្ញុំក៏មិនអន់ដល់ម្លឹងដែរ!! ក្រូក...!!»និយាយមិនទាន់ផុតពីមាត់ផងស្រាប់តែក្រពះគេស្រែកឡើងថាឃ្លាន ជាក់ស្តែងគេឃ្លានស្ទើរដាច់ពោះវៀនទៅហើយ តែដោយសារនាហក្រមកពេកទើបគេបង្អត់អាហារខ្លួនឯងតែម្តង ចង់ដឹងថានាយនឹកឃើញដល់ខ្លួនឬក៏អត់។

«សម្លេងអី?»នាយក្រាស់សើចញឹមៗមិនភ្លេចសួរបញ្ជាក់គេទាំងដែលដឹងហើយថាសម្លេងកូរពោះ។រាងតូចខ្មាស់នាយស្ទើរជ្រែកដី មុខក្រហមតិចៗមិនហ៊ានសម្លឹងចំ នាយដឹងថាគេខ្មាស់ទើបងាកមកនិយាយរឿងផ្សេងវិញ...

« ណ្ហើយ ឆាប់មកញ៉ាំបាយមក!!»រាងតូចមិនតបតែព្រមចុះមកញ៉ាំ នាយឈរមើលតែម្យ៉ាង ទាល់តែគេញ៉ាំអស់ទើបហុចទឹកមួយកែវឲ្យ ថេយ៉ុងទទួលទឹកយកមកផឹកក្អឹកៗទើបស្រដីឡើងដោយសម្លេងស្រាលៗ...

«ថ្ងៃស្អែកខ្ញុំអាចចេញទៅខាងក្រៅបានទេ?»

«ទៅណា?» សួរបណ្តើរ រៀបចំចានដែលគេញ៉ាំមុននេះយកទៅលាងបណ្តើរ ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now