ភាគ២៦:ឆឹស...កុំសង្ឃឹមថាខ្ញុំទៅវិញជាមួយលោកឲ្យសោះ!!

861 95 3
                                    

«មនុស្សថោកទាបបែបនេះនៅមិនបានយូរទេ!!»នាយក្រាស់ពោលទាំងកែវភ្នែកសម្លឹងមកលោកចាំងមិនដាក់ធ្វើឲ្យអ្នកស្តាប់ហើយព្រឺខ្នងតែម្តង។ លោកចាំងញញឹមលែងសម ក្នុងទ្រូងក្តៅឈឹបៗ លែងហ៊ានសម្លឹងមុខរាងក្រាស់បន្តទៀតបែរមកងាកមើលឆ្វេងស្តាំវិញ នាយក្រាស់សង្គេតឃើញកិរិយានៅមិនសុខរបស់លោកចាំងដែរតែមិនហ៊ានសង្ស័យច្រើនបានត្រឹមសង្គេតនឹងឯង ណាមួយបើចោទខុសគឺជានាយនឹងហើយដែលមានបញ្ហា។

«ឯងប្រយ័ត្នខ្លួនផង មានគេចង់បំបាក់ឯងហើយ!!» លោកជុងមីនរហ័សដាស់តឿននាយបន្ទិច ព្រោះរឿងនេះមិនមែនធម្មតា គេចង់បណ្តេញជុងហ្គុកចេញពីតំណែងហើយ ហើយអ្នកដែលគិតឃើញបែបនេះគ្មានអ្នកណាទេក្រៅពីអ្នកក្បែរគ្នានឹងឯងគ្រាន់តែថាគ្មានសិទ្ធចោទគេដោយគ្មានភស្តុតាងនោះឡើយ។

«អរគុណលោកកាវណាស់ដែលបារម្ភ!! ក្នុងនាមជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុនមួយនេះ ខ្ញុំមិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងឡើយ!!»ជុងហ្គុកនិយាយចប់សម្លេងទះដៃក៏បន្លឺឡើង សម្លេងដែលធ្វើឲ្យនាយមានកម្លាំងចិត្តស៊ូបន្តទៀតនិងរកមុខអ្នកដែលនៅពីក្រោយរឿងនេះឲ្យឃើញ។ វិនាទីបន្ទប់ការប្រជុំក៏បានបញ្ចប់ គ្រប់គ្នាបំបែកគ្នាទៅធ្វើការវិញ ចំណែកលោកចាំងក៏មិននៅទៀតដែរ គាត់ត្រឡប់ទៅកន្លែងរបស់គាត់វិញទាំងមួរម៉ៅ នេះមិនមែនលើកទីមួយដែលគាត់លេងខូចជាមួយរាងក្រាស់ តែហាក់គ្មានរសើបខ្នងនាយបន្ទិចសោះ គ្រប់ពេលនាយរួចខ្លួនបានរហូត ។
   
តាំងពីព្រឹករហូតដល់ល្ងាចម៉ោង៥ ជុងហ្គុករត់ចុះរត់ឡើងស្ទើរតែគ្មានពេលដកដង្ហើម ចំណែកហ្យុនជីននាយក៏បញ្ជាឲ្យទៅចាត់ការរឿងរបស់ហ្យុងហូ ពេលនេះរឿងដោះស្រាយបានពាក់កណ្តាល ខាងក្រុមហ៊ុនប្រកួតប្រជែងក៏មិនបានទទួលទិញរូបមន្តនោះព្រោះយល់ថារកស៊ីមិនស្មើភាពគ្នា បើប្រកួតប្រជែងឲ្យដឹងប្រកួតប្រជែង មិនអាចលេងផ្លូវកាត់បានឡើយ រាងក្រាស់ញញឹមត្រេកអរ ក្នុងចិត្តកោតសរសើរដៃគូប្រកួតប្រជែងអស់ពីចិត្ត វិនាទីបន្ទាប់ក៏ជាន់ហ្គែឡានបញ្ជាសំដៅភូមិគ្រឹះអាយរូដើម្បីទៅនាំកូននិងប្រពន្ធត្រឡប់មកផ្ទះវិញ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now