ភាគ២៧:គ្រួសារមានក្ដីសុខ!

809 80 2
                                    


«រលាយក្បាលឯងស្អី!!»

«បានហើយបង កូនប្រសារខំធ្វើឲ្យញ៉ាំហើយក៏ញ៉ាំទៅ សំខាន់ត្រង់រសជាតិមិនមែនរូបរាងនោះទេ!!»

«មែនហើយ ម៉ាក់ក្មេកគិតដូចខ្ញុំណាស់!!» ជុងហ្គុកញញឹមបិទមាត់មិនជិតពេលម៉ាក់ក្មេកកាន់ជើងបែបនេះ សំខាន់ម៉ាក់ក្មេកកូនប្រសារគិតដូចគ្នាបេះបិទទៀត អ្នកណាមិនរំភើប។

«មើល៍ អោយម៉ាក់ភ្លក់បន្ទិច!!»

«សូមអញ្ជើញម៉ាក់ក្មេក!!»នាយរហ័សលើកចានសម្លរមកដាក់ពីមុខម៉ាក់ក្មេងងាយស្រួលឲ្យគាត់ភ្លក់ ចំណែកអ្នកស្រីអាយរូក៏ញញឹមពេញចិត្តពេញថ្លើមកូនប្រសារម្នាក់នេះពន់ពេក វិនាទីបន្ទាប់គាត់ក៏ដួសស៊ុបមួយកូនចានមកភ្លក់...

«រសជាតិដូចប្រហែលៗ...» អ្នកស្រីអាយរូឧទានឡើងសម្លឹងមុខនាយក្រាស់ភ្លឹះៗ ចំណែកជុងហ្គុកក៏អេះអុញរកប្រាប់មិនត្រូវបានត្រឹមញញឹមទាំងមិនសមមិនហ៊ានប្រឈមមុខនឹងម៉ាក់ក្មេកឡើយ។

«វាទៅចេះធ្វើស្អី កូនយើងនឹងហើយជាអ្នកធ្វើ!!»

«ពិតមែនហេស៎?» អ្នកស្រីអាយរូងាកមកសួរកូនប្រុសដែលអង្គុយស្ងៀមមិននិយាយមួយម៉ាត់គិតតែពីញញឹម។

«បាទអ្នកម៉ាក់!!»

«ចេះអួតថាខ្លួនឯងជាអ្នកធ្វើទៅកើត ឯងខំសរសើរ!!» អ្នកស្រីអាយរូសើចគ្រវីក្បាល ហួសចិត្តនឹងកូនប្រសារម្នាក់នេះពន់ពេក ចំណែកជុងហ្គុកដែលអាម៉ាស់យ៉ាងខ្លាំងក៏ងាកមកអួតខ្លួនរឿងផ្សេង ព្រោះនាយក៏ដាំបាយផងដែរ បើម្ហូបមិនកើតក៏បានបាយយោងដែរ។

«សម្លរមិនកើតពិតមែន តែខ្ញុំក៏ចេះដាំបាយដែរប៉ាម៉ាក់ក្មេក!!» រាងក្រាស់ប្រញាប់ទៅលើកឆ្នាំងបាយមកដាក់លើតុចុចបើកភ្លែត ម្នាក់ៗត្រៀមចានសម្រាប់ដួសរួចទៅហើយ លុះគម្របបើកភ្លាម គ្រប់គ្នាក៏គាំងអស់វាចានិយាយ បាយមួយឆ្នាំងដែលនាយអួតខ្លួនថាជាអ្នកដាំមុននេះនៅទឹកគគ្លោក ព្រោះនាយភ្លេចចុចកុងតាក់ភ្លើង ...

«បាយឯងហើយនឹង?» លោកអាយរូសម្លឹងមុខកូនប្រសារសួរដោយសម្តីឆ្អែតចិត្ត មើលទៅមួយពេលនេះត្រូវញ៉ាំសម្លទទេរហើយ។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now