ភាគ២៩:ធុញ!! មិនចង់ឃើញមុខនាង!!

673 68 1
                                    

    @ភូមិគ្រឹះរេនដូ

«ដល់ផ្ទះហើយក្មេងៗ!!»ជុងហ្គុកឈប់ឡានរួចងាកមកប្រាប់អ្នកនៅខាងក្រោយ តែស្ងាត់ជ្រាបមិនតបព្រោះម្នាក់ៗគេងលក់អស់ទៅហើយ នាយញញឹមងាកមកមើលប្រពន្ធវិញក៏ឃើញថាគេគេងលក់ដូចគ្នា។

«គេងចោលបងផងហេស៎?» នាយលើកដៃមកវាសសក់ដែលបាំងមុខតូចបន្ទិចមុននឹងបើកទ្វារឡានចុះមកខាងក្រៅរួចដើរសំដៅបើកទ្វារខាងក្រោយលើកបីកូនស្រីទៅដាក់បន្ទប់ អ្នកបន្ទាប់គឺកូនប្រុស ចំណែកចុងក្រោយគឺប្រពន្ធ។
   
  នាយក្រាស់បីរាងតូចសំដៅបន្ទប់គេងរបស់នាយកាលពីមុន មិនមែនជាបន្ទប់ក្រោមដីទៀតនោះទេរាងតូចស្ថិតក្នុងសភាពអស់កម្លាំងតាំងពីថ្ងៃ គេងលក់ភ្លឹងមិនដឹងសោះឡើយថាមានគេបីប៉ះពាល់រាងកាយខ្លួន តាំងពីក្នុងឡានរហូតដល់ក្នុងបន្ទប់ លុះនាយដាក់កាយតូចលើពូកទន់ៗរឹតតែធ្វើឲ្យគេលក់ស្រួលថែមមួយកម្រិតទៀត រាងក្រាស់អង្គុយសម្លឹងមុខតូចមួយសន្ទុះ ទើបទាញភួយមកដណ្តប់ឲ្យគេរួចក៏ក្រោកទៅងូតទឹកម្តង។
 
    បន្ទាប់ពីងូតទឹករួចក៏ក្រឡាខ្លួនជាឆ្មារកម្ចិលចូលមកគេងក្បែររាងតូចឱបរឹតតាមចិត្តប្រាថ្នា ថែមទាំងហ៊ានឆ្មក់ថ្ពាល់ទន់ៗរបស់គេពីរ បីខ្សឺតបំបាត់ភាពហត់នឿយ លុះវិនាទីបន្ទាប់ក៏គេងលក់ទៅតាមគេដែរ យប់នេះអាចនិយាយបានថាជាយប់ដ៏ល្អរបស់នាយ យប់ដែលធ្វើឲ្យនាយមានក្តីសុខបំផុតមិនអាចបំភ្លេចបានហើយក៏គ្មានថ្ងៃបំភ្លេច។

     រាងតូចដែលត្រូវខ្យល់រងារចេញពីម៉ាស៊ីនត្រជាក់ក៏សសៀរខ្លួនលូនចូលក្រោមដើមទ្រូងរឹងមាំឈ្មុសឈ្មួសតិចៗយ៉ាងគគ្លើន រាងក្រាស់ដែលកំដៅក្នុងខ្លួនកំពុងកើនឡើងក៏ខំទប់ស្ទើរតែមិនជាប់ តែទោះទប់មិនជាប់ក៏មិនអាចធ្វើអីបានព្រោះគេហត់អស់កម្លាំងមិនអាចធ្វើបាបគេបាននោះទេ ម៉្លោះហើយមានតែទ្រាំនឹងឯង។
   
១អាទិត្យក្រោយមក....

    @មន្ទីរពេទ្យ

«អឺម...» ម្រាមដៃរាងក្រាស់ចាប់ផ្តើមកម្រើកតិចៗ ថ្ងៃនោះនាយសន្លប់មួយថ្ងៃមួយយប់ ពេលដឹងខ្លួនក៏នៅឈឺចាប់ក្រោកពីគ្រែសឹងមិនរួច រហូតដល់ពេលនេះចាប់ផ្តើមទទួលដឹងឈឺត្រង់មុខរបួសជាខ្លាំង។ សម្លេងថ្ងូរដោយក្តីឈឺចាប់ធ្វើឲ្យរាងតូចដែលគេងកំដរអ្នកជំងឺនៅក្បែរនោះស្ទុះក្រោកមកមើលយ៉ាងលឿន។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now