ភាគ៣១:ចាត់ទុកថាយើងដាក់ទានឲ្យឯងទៅចុះ!!🔞

767 75 8
                                    

«ថេយ៉ុង!! អាដេយ៉ុន!!» រ៉ឺងៗ... នាយក្រាស់ដែលមុននេះកំពុងខឹងក្រោធនឹងរូបភាពដែលជនមិនស្គាល់មុខផ្ញើមក ស្រាប់តែភ្លាមៗស្រីស្រស់ខលមកចំពេលតែម្តង នាយចុចលើកបណ្តើរដើរសំដៅឡានដែលចតទុកនៅមុខក្រុមហ៊ុនបណ្តើរ...

«អាឡូវ៉ុនយ៉ុង!!»

«បងថេបាត់ខ្លួនហើយ...»នាងកហរមុំពោលទាំងអារម្មណ៍ភិតភ័យ លាយឡំទឹកភ្នែក ធ្វើឲ្យរាងក្រាស់ឈប់បន្ទិចព្រោះមិនយល់ថាពាក់ព័ន្ធអីជាមួយនាង។

«ម៉េចក៏នាងដឹង?!!»

«គឺបែបនេះ!! ព្រឹកមិញខ្ញុំបបួលគាត់ទៅដើរលេង តែពេលខ្ញុំចូលបន្ទប់ទឹកគាត់ក៏បាត់ខ្លួនតែម្តង ខ្ញុំភ័យណាស់មិនដឹងធ្វើបែបណា ទើបខលមកប្រាប់បងនឹងណា៎!! ហ៊ឹកៗ!! បងថេមិនចេះមាត់កទេ ខ្ញុំសង្ស័យថាមានអ្នកចាប់គាត់ទៅជាមិនខាន!!»

«បងថេដ៏ស្លូតបូតរបស់នាង មិនបានទៅណាទេ គឺរវល់ដេកឱបប្រុសនឹងហើយ!!»

«បងបានន័យថាម៉េច?ទឺតៗ...»នាងក្រមុំប្រុងសួរនាំនាយបន្ទិច តែជុងហ្គុកបានចុចផ្តាច់ទៅហើយ ស្រីល្អរហ័សវាសទឹកភ្នែកដែរហូរព្រោះជាការសំដែងចេញ ញ៉ោចស្នាមញញឹមពេញចិត្តនឹងអ្វីដែលនាងធ្វើ គ្រប់យ៉ាងទៅតាមផែនការ នាយក្រាស់ក៏មិនបានចោទប្រកាន់នាង ទីបំផុតអ្វីៗនៅតែជារបស់នាងៗលួចសរសើរខ្លួនឯងនៅក្នុងចិត្តទើបទាញទូរស័ព្ទបាញ់លុយមួយចំនួនឲ្យពីរនាក់ដែលនាងបានជួលព្រឹកមិញនេះ។

    @សណ្ឋាគារ

«ថេយ៉ុងដឹងខ្លួនឡើង ឯងកើតអី ម៉េចក៏គេងស្ងៀមបែបនេះ!?»ដេយ៉ុនអង្រួនរាងកាយតូចមួយទំហឹង ទីបំផុតការព្យាយាមរបស់នាយក៏ទទួលបានផល ថេយ៉ុងក៏ចាប់ផ្តើមកម្រើកត្របកភ្នែកបន្ទិចម្តងៗ...

«អឺម...»

«ឯងយ៉ាងម៉េចហើយ? »នាយសួរទាំងក្តីបារម្ភ មុននេះនាយនៅមន្ទីរពេទ្យសុខៗស្រាប់តែគេផ្ញើសារឲ្យមកជួបនៅកន្លែងនេះ លុះនាយមកដល់ក៏ឃើញសភាពគេបែបនេះទៅហើយ នាយបារម្ភណាស់តែសំណាងល្អដែលគេមិនបានកើតអី!!

«ខ្ញុំនៅឯណា?»

«ឯងផ្ញើសារឲ្យខ្ញុំមកទីនេះ មិនចាំទេហេស៎?»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now