ភាគ៣២:ពេទ្យជួយប្រពន្ធខ្ញុំផង!!

795 86 6
                                    

«កុំចូលមកជិតខ្ញុំ មិនអញ្ចឹងខ្ញុំនឹងលោត!!»ថេយ៉ុងរហ័សរត់សំដៅបង្អួចនៅជិតនោះថែមទាំងគម្រាមពួកគេទាំងបីមិនឲ្យមកជិត ចំណែកអ្នកទាំងបីកាលបើឃើញបែបនេះហើយក៏ភ័យស្លេកមុខ ការងាររបស់ពួកគេគឺធ្វើឲ្យរាងតូចយល់ច្រឡំថាបានគេងជាមួយពួកគេតែពេលនេះថេគម្រាមលោតសម្លាប់ខ្លួនហើយ ឲ្យពួកគេធ្វើយ៉ាងម៉េច? បើគេកើតអីចៅហ្វាយរបស់ពួកគេមិនទុកពួកគេឡើយ!!...

«កុំ..កុំលោតឲ្យសោះ ពួកយើងព្រមហើយ..ពួកយើងមិនប៉ះពាល់ឯងនោះទេ!!»

«ឆាប់ចេញទៅ!! ហ៊ឹកៗ...» 

«បាទ ពួកយើងចេញហើយ!!» កម្លោះទាំងបីព្រមចេញភ្លាមតាមសម្តី គ្រាន់តែចេញទៅអស់ ថេយ៉ុងរហ័សរត់ទៅចាក់សោរទ្វារជាប់ទម្លាក់ខ្លួនផ្អែកទ្វារយំគគ្រូកតែម្តង...

«ហ៉ឹកៗ!!ហេតុអីក៏បែបនេះ ហេតុអីក៏ខ្ញុំស្មោគរោគយ៉ាងនេះ? ហ៊ឹកៗ...!!»ថេយ៉ុងសម្លឹងរាងកាយដែលពោរពេញដោយស្នាមក្រហម ត្រង់ចំណុចទន់ជ្រាយក៏ឈឺស្ទើរដាច់ចេញពីគ្នា តែអ្វីដែលគេឈឺបំផុតនោះគឺក្នុងទ្រូង គេស្ទើរតែមិនជឿថាខ្លួនឯងគេងជាមួយមនុស្សប្រុសបីនាក់!! មនុស្សប្រុសបីនាក់!! សាកគិតទៅមើល មនុស្សដូចគេបែបនេះមិនសមជាមនុស្សសោះ គេគ្មានមុខអីនឹងជួបនាយក្រាស់ទៀតនោះទេ!!

«ហ៊ឹកៗ....»រាងតូចរហ័សវាសទឹកភ្នែកចេញមុននឹងតម្រង់ទៅបន្ទប់ទឹកបិទទ្វារចាក់សោរសម្ងំនៅខាងក្នុង.....

    # SKIP

«មានរឿងធំហើយចៅហ្វាយ!!» កម្លោះទាំងបីមុននេះរត់មកផ្តល់តំណឹងឲ្យចៅហ្វាយទាំងភិតភ័យ ជុងហ្គុកដែលកំពុងឲ្យគេតំឡើងកាមេរ៉ាមិនទាន់រួចផងក៏ស្ទុះក្រោករត់សំដៅបន្ទប់របស់រាងតូចភ្លាម មិនទាំងសួរអ្នកទាំងបីនេះផងថាមានរឿងអីកើតឡើង....

«តុកៗ...ថេយ៉ុងបើកទ្វារ...!!»នាយក្រាស់គោះទ្វារមួយទំហឹងតែគ្មានអ្នកបើក ទ្វារក៏ជាប់សោរ សំខាន់ទ្វារមួយនេះរឹងមាំត្រឹមកម្លាំងមនុស្សពីរបីនាក់មិនអាចទម្លុះបានឡើយ...

«ធ្វើយ៉ាងម៉េចទៅចៅហ្វាយ?»

«ឆាប់ទៅយកសោរមក!!»

«តែយើងគ្មានទេ បន្ទប់វីអាយភីមានសោរត្រឹមតែមួយប៉ុណ្ណោះ ហើយវានៅខាងក្នុង!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now