ភាគ៣៣:កូនក្នុងផ្ទៃ?

860 76 6
                                    

ជុងហ្គុកចេញពីបន្ទប់លាងរបួសមិនបានទៅណាឆ្ងាយនោះទេ គឺនាយត្រឡប់មកបន្ទប់វះកាត់ដែលរាងតូចចូលទៅមុននេះ នាយរងចាំទាំងទឹកមុខស្រពោន អាវដែលប្រលាក់ឈាមមុននេះក៏រើសមកពាក់វិញ នាយសម្លឹងឈាមនៅលើអាវដែលភាគច្រើនជាឈាមរបស់ភរិយានាយៗសម្លឹងកាន់តែយូររឹតតែបន្ទោសខ្លួនឯង នេះបើនាយមិនល្ងង់គិតឃើញគំនិតបែបនេះ នោះគេនឹងមិនកើតអីបែបនេះទេ។

«ផាច់!!អាល្ងង់អើយ!!!»ជុងហ្គុកទះខ្លួនឯងមួយដៃបូករួមជាមួយពាក្យជេរប្រទេចខ្លួនឯង បើគេកើតអីនាយមិនលើកលែងឲ្យខ្លួនឯងនោះទេ។
   
  នាយក្រាស់ខ្ទប់មុខឱនចុះដោយក្តីអស់សង្ឃឹម ជាមួយទឹកភ្នែកស្រក់ចុះរាប់លានដំណក់ ចិត្តជាកូនប្រុសមិនអាចទន់ជ្រាយ តែនាយទ្រាំលែងបានហើយ ទឹកភ្នែកទាំងនេះជំនួសឲ្យពាក្យសុំទោសរបស់នាយ សម្រាប់គេ។

«ចៅហ្វាយ ខ្ញុំយកសម្លៀកបំពាក់មកឲ្យចៅហ្វាយផ្លាស់!!» រាងក្រាស់ងើបមុខបន្ទិចឃើញច្បាស់ថាជាហ្យុនជីននាយយកសម្លៀកបំពាក់មកឲ្យចៅហ្វាយរបស់នាយព្រមទាំងអាហារផងដែរ លុះមកឃើញសភាពចៅហ្វាយបែបនេះនាយក៏អាណិតខ្លោចចិត្ត ជាពិសេសចៅហ្វាយតូចដ៏ល្អរបស់នាយទោះនាយមិនអាចជួយអ្វីបាន តែនាយក៏ជួយបន់ស្រន់ឲ្យចៅហ្វាយតូចរបស់នាយរួចផុតពីគ្រោះថ្នាក់ដែរ។

«អឺម...»មិនទទួលគ្រាន់តែឆ្លើយយល់ព្រម ហ្យុនជីនរហ័សដាក់សម្លៀកបំពាក់នៅក្បែរចៅហ្វាយព្រោះដឹងថាចៅហ្វាយមិនប្តូរនោះទេ វិនាទីបន្ទាប់ទ្វារបន្ទប់អាយស៊ីយូក៏បើកឡើង ដុកទ័រម្នាក់ក៏ដើរចេញមក...នាយក្រាស់ស្ទុះក្រោកសួរទៅកាន់គ្រូពេទ្យទាំងក្តីបារម្ភ...

«លោកគ្រូពេទ្យ ប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយ?»

«ប្រពន្ធរបស់លោករួចផុតពីគ្រោះថ្នាក់ហើយ សំណាងល្អមុខរបួសមិនជ្រៅ គ្មានប៉ះពាល់ដល់សរសៃណាមួយឡើយ តែសុខភាពគេខ្សោយណាស់ គួរឲ្យសម្រាកនៅមន្ទីរពេទ្យពីរបីថ្ងៃសិនទៅ!!»

«អរគុណណាស់លោកគ្រូពេទ្យ!! ខ្ញុំអាចចូលក្នុងមើលគេបានទេ?»

«បាទបាន ប៉ុន្តែមិនអាចនៅយូរបានទេ!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now