ភាគ៣៤:លោកមានរឿងអីលាក់បាំងខ្ញុំមេនទេ?

709 84 6
                                    

«បាទ អ្នកជំងឺមានផ្ទៃពោះ២សប្តាហ៍ហើយ!!» លោកគ្រូពេទ្យនិយាយរួចក៏ដើរចេញទៅ ទុកឲ្យហ្យុនហូឈរគាំងម្នាក់ឯង មិនដឹងថាត្រូវរាយការណ៍ចៅហ្វាយនាយបែបណា ...

«វីវរហើយ!!»ហ្យុនហូឧទានខ្លាំងៗព្រមទាំងទាញទូរស័ព្ទចុចខលទៅចៅហ្វាយ រាយការណ៍តាមរឿងដែលកើតឡើង...
រ៉ឺងៗ...

«យ៉ាងម៉េច?»ជុងហ្គុកដែលកំពុងរៀបចំអាហារពេលព្រឹកអោយរាងតូច លុះឃើញកូនចៅខលមកក៏លើកទាំងធុញទ្រាន់...

«(អ្នកនាងវ៉ុនយ៉ុងធ្លាក់ពីលើជណ្តើរ ពេលនេះខ្ញុំនាំមកមន្ទីរពេទ្យហើយចៅហ្វាយ!!)»

«ពាក់ព័ន្ធអីនឹងយើង?»នាយក្រាស់លើកចិញ្ចើមឆ្ងល់ គ្រាន់តែរឿងអញ្ចឹងសោះក៏ខលមកប្រាប់នាយដែរ តែប្រយោគបន្ទាប់របស់ហ្យុនហូធ្វើឲ្យរាងក្រាស់គាំងធ្វើអីលែងចេញតែម្តង...

«(គឺនាងមានផ្ទៃពោះ២សប្តាហ៍ហើយចៅហ្វាយ!!)»

«ឯងថាម៉េច?»

«(នាងមានផ្ទៃពោះ !!)»ហ្យុនហូឆ្លើយជាលើកទីពីរ ជុងហ្គុកទម្លាក់ទូរស័ព្ទចុះភ្លាម នាយស្មានថាស្តាប់ច្រឡំ តែអ្វីៗជាការពិត អញ្ចឹងកូននោះជាកូនរបស់នាយមែនទេ? តើឲ្យនាយធ្វើយ៉ាងម៉េច ប្រពន្ធកូនក៏មានហើយ ហេតុអីក៏ត្រូវបន្ថែមអ្នកផ្សេងទៀត? នាយភ្ញាក់ខ្លួនបន្ទិចរហ័សទាញទូរស័ព្ទមកប្លុកលេខស្រីស្រស់ចោល ព្រមទាំងវីឆាតផ្សេងៗខ្លាចថានាងឆាតរំខាន តែវិនាទីបន្ទាប់ក៏ប្តូរចិត្តវិញ នាយយល់ថានាងមិនបានខុស នាយទេដែលខុស យប់នោះនាយជ្រុលជ្រួសជាមួយនាង ពេលនេះនាងក៏មានកូនរបស់នាយទៀត នាយមិនអាចព្រោះតែគំនុំកាលពីមុនយកមកធ្វើបាបក្មេងដែលជាតំណក់ឈាមរបស់នាយបាននោះទេ។

     នាយទុករឿងទាំងនេះមួយឡែកសិន ដំបូងនាយត្រូវមើលថែរាងតូចឲ្យជាសះស្បើយសិន ហើយបើអាចលាក់បាននាយនឹងលាក់រឿងវ៉ុនយ៉ុងមិនឲ្យគេដឹងឡើយ ។

«ក្រាក...លោកមកហើយ!!»ថេយ៉ុងញញឹមដាក់រាងក្រាស់ពីចម្ងាយពេលនាយបើកទ្វារឈានចូលមកក្នុងបន្ទប់..ជុងហ្គុកញញឹមស្ងួតតបគេវិញ រាងតូចដឹងថានាយចម្លែកទើបសួរតទៀត...

«កើតអីមែនទេ ម៉េចក៏ទឹកមុខស្រពោនម៉្លេះ?»

«គ្មានអីទេ នៅក្រុមហ៊ុនមានបញ្ហាតិចតួច បងឲ្យកូនចៅដោះស្រាយហើយ!!» នាយរៀបរាប់ទាំងទឹកមុខដឹងខុស នាយទ្រាំកុហកគេ ទោះដឹងថាខុសចំពោះគេក៏ដោយ តែនាយមិនអាចបាត់បង់គេនោះទេ ...

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now