ភាគ៣៥:កុំបារម្ភ កូននាងយើងធានាចិញ្ចឹម តែនាងយើងគ្មានថ្ងៃលើកធ្វើប្រពន្ធឡើយ!!

671 76 3
                                    

«ស្ងៀម!!»ជុងហ្គុកសម្លុត គេក៏នៅស្ងៀមលែងរើ ... នាយក្រាស់បីរាងតូចក្នុងដៃដើរកាត់មុខមនុស្សជាច្រើនតែនាយមិនខ្វល់ពីភ្នែកទាំងនោះ បន្តដើរតាមផ្លូវនាហតែម្យ៉ាង ចំណែករាងតូចខ្មាស់អ្នកជុំវិញនោះពេកក៏ជ្រប់មុខទៅនឹងទ្រូងមាំរាងក្រាស់សម្ងំលែងស្តី....មិនយូរពួកគេក៏មកដល់រថយន្តដែលហ្យុនជីនចតទុកនៅខាងមុខមន្ទីរពេទ្យ ជុងហ្គុកដាក់រាងកាយតូចឲ្យអង្គុយថ្នមៗ បន្ទាប់នាយក៏ចូលទៅអង្គុយប្របគេដែរ...

«ប្រពន្ធសម្លាញ់ខឹងរឿងអីទៀតហើយ?»

«...» ថេយ៉ុងមិនតប អង្គុយសម្លឹងទៅខាងក្រៅបង្អួច ចំណែកហ្យុនជីនក៏ចូលមកបើកឡានចេញទៅ ព្រោះថ្ងៃណាស់ហើយ បើនៅយូរខ្លាចស្ទះផ្លូវ សំខាន់ផ្លូវនៅទីនេះស្ទះ២៤ម៉ោងតែម្តង បើមិនស្រូតទេច្បាស់ជាស្ទះដល់ល្ងាចមិនខាន...

« ប្រពន្ធ!!»ជុងហ្គុករកិលខ្លួនមកជិតកាយតូច គេក៏ខិតចេញមិនអង្គុយជិត តែនាយក៏មិនឈប់ត្រឹមនេះ នាយនៅតែខិតមករហូតដល់រាងតូចអស់កន្លែងខិតតែម្តង....

«អា៎...» ថេយ៉ុងស្រែកភ្លាត់សម្លេងខណៈគេកំពុងខឹងសុខៗស្រាប់តែឡានធ្លាក់ជង្ហុកបិះធ្វើឲ្យគេធ្លាក់ពីកៅអី តែសំណាងដែលនាយក្រាស់ក្រសោបចង្កេះគេទាន់ និងទាញរាងកាយគេមកអង្គុយលើភ្លៅនាយ...

«សុំទោសចៅហ្វាយផ្លូវរលាក់បន្ទិចហើយ!!»

«អឺម...»រាងក្រាស់ងក់ក្បាលយល់នឹងស្ថានការណ៍មួយនេះ ក៏ល្អដែរព្រោះនាយមានឱកាសបានឱបកាយស្រឡូននៅក្នុងដៃថែមទាំងកៀកគ្នាផងដែរ ក្លិនថ្ពាល់គេចូលច្រមុះនាយភាយៗតែម្តងស្ទើរតែទ្រាំមិនបាន...

«ខ្សឺត....!!»

«អ៎េ!!..!! ម៉េចក៏លោកថើបខ្ញុំ?»រាងតូចរហ័សក្តោបថ្ពាល់ទាំងសងខាង សម្លក់នាយថ្មែរខឹងដែលនាតហ៊ានលួចឆ្មក់ថ្ពាល់ខ្លួនទាំងគេមិនអនុញ្ញាត...

«ប្តីថើបប្រពន្ធមិនបានមែនទេ?»

«មិនបាន !!»

«បើអញ្ចឹងក៏ថើបបងវិញមកដើម្បីឲ្យរួចគ្នា!!»

«ខ្ញុំមិនចាញ់ល្បិចលោកនោះទេ!! ឆាប់ដាក់ខ្ញុំចុះវិញទៅ!! អា៎...!!»

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now