ភាគ៣៧:សុបិន្តល្អប្រពន្ធសម្លាញ់!! ជុប..!!

740 84 7
                                    

  @ភូមិគ្រឹះត្រកូលរេនដូ

«ឃ្លានណាស់ រកអីញ៉ាំបន្ទិចសិន!!» រាងតូចក្នុងឈុតគេងយប់ដើរចុះកាំជណ្តើរយឺតៗព្រមទាំងពោលឃ្លានយ៉ាងចម្លែក ជាក់ស្តែងមួយថ្ងៃនេះគេញ៉ាំគ្មានទំនេរមាត់ទេ អស់ពីអាហារផ្អែមៗក៏ឃ្លានភេសជ្ជៈជូរៗ ផ្លែឈើ នំចំណី អ្វីៗសព្វគ្រប់ឲ្យតែគេនឹកឃើញគឺឃ្លានតែម្តង ពេលនេះគេកំពុងឃ្លានស្វាយយ៉ាងខ្លាំង ឃ្លានរហូតស្រក់ទឹកមាត់ទ្រាំមិនបាន ទើបសម្រេចចិត្តចុះមករកមើលក្រែងមាននៅក្នុងទូរខ្លះ តែមិនទាន់ដល់ក្រោមផងក៏លឺសម្លេងអ្នកបម្រើខ្សឹបខ្សៀវគ្នានៅចង្ក្រានបាយនិយាយពីរឿងសម្ងាត់អ្វីមិនដឹង...

«អ្នកនាងវ៉ុនយ៉ុងមានផ្ទៃពោះ ឯងដឹងដែរទេ?»

«ដឹងតាស៎ គឺមានផ្ទៃពោះជាមួយចៅហ្វាយនឹងហើយ!!»

«កុំនិយាយ!! ប្រយ័ត្នអ្នកប្រុសតូចលឺពួកយើងមានរឿងធំមិនខាន!!» អ្នកបម្រើរហ័សខ្ទប់មាត់មិត្តរួមការងារខ្លាចថារាងតូចលឺ ទាំងដែលគេឈរក្បែរនោះឯង គរលឺគ្រប់យ៉ាងតែក៏ទ្រាំស្តាប់ចង់ដឹងរឿងបន្តទៀត....

«អ្នកប្រុសតូចគួរឲ្យអាណិតណាស់ អ្នកនាងវ៉ុនយ៉ុងស្អីម្នាក់នោះច្បាស់ជាតោងចៅហ្វាយហើយ!!»

«មនុស្សប្រុសតែងតែបែបនេះ មានប្រពន្ធស្អាតយ៉ាងណាក៏នៅមានស្រីដែរ!!»

«អឺ បានហើយគិតរឿងម្ហូបយើងវិញ!!» អ្នកបម្រើឈប់និយាយរឿងនេះដោយចាប់ផ្តើមផ្តោតអារម្មណ៍លើម្ហូបអាហារវិញព្រោះល្ងាចណាស់ហើយ ចៅហ្វាយនាយក៏ជិតមកដល់ហើយដែរ.... រាងតូចខ្ទប់មាត់យំមិនហ៊ានបញ្ចេញសម្លេងខ្លាចអ្នកបម្រើលឺ គេរហ័សឡើងទៅបន្ទប់វិញមុននឹងបិទទ្វារស្រែកទ្រហោរយំពេញបន្ទប់ អ្វីដែលគេលឺមុននេះគឺនាយបានព្យាយាមលាក់បាំងគេ គិតថាគេជាក្របីឬយ៉ាងម៉េច?ខ្លួនគួរតែយល់ហើយ រូបភាពដែលផ្ញើមកឲ្យខ្លួននៅថ្ងៃនោះ បង្ហាញច្បាស់ណាស់ថាពួកគេត្រូវគ្នាវិញខ្លួនទេដែលល្ងង់ជឿនាយម្តងហើយម្តងទៀត លើកនេះនាយក៏បោកខ្លួនបានដដែល នាយនៅជាមួយគ្នាដល់ថ្នាក់មានកូនហើយនៅឃាំងខ្លួនទុកមិនឲ្យចាកចេញពីនាយថែមទៀត នាយពិតជាអាត្មានិយមណាស់...។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now