ភាគ៣៨:បោះតង់

516 58 2
                                    

     @ស្អែកឡើង

«អឺម...លោក?»

«អារុណសួស្តីប្រពន្ធសម្លាញ់!!»រាងតូចភ្ញាក់ព្រើតពេលឃើញស្វាមីគេងនៅក្បែរខ្លួន នាយភ្ញាក់មិនដឹងតាំងពីពេលណា មិនព្រមក្រោកហើយនៅគេងសម្លឹងមុខខ្លួនថែមទៀត...
   
  ថេយ៉ុងរហ័សក្រោកសម្លឹងជុំវិញខ្លួនទើបដឹងថានេះគឺជាបន្ទប់គេងរបស់ស្វាមី មិនដឹងថាហេតុអីសុខៗគេនៅទីនេះបាន ឬមួយគេគេងមមើល!?

«ម៉េចក៏ខ្ញុំនៅទីនេះ?»

«បងបីអូនមក!!»

«លោក...!!»រាងក្រាស់ញញឹមលឹបភ្នែកសម្លឹងមុខតូចដែលខឹងនាយឡើងក្រហម នាយក្រោកពីគ្រែទាញអាវមកពាក់បន្ទិចទើបងាកមកតឿនភរិយា...

«ប្រញាប់រៀបចំខ្លួនទៅបងនាំទៅញ៉ាំអីនៅខាងក្រៅ!!»

«មិនទៅទេ!!»ថេទម្លាក់ខ្លួនគេងវិញ នាយក្រាស់ច្រត់ចង្កេះមើលប្រពន្ធដោយក្តីខ្នក់ខ្នាញ់ ខ្នាញ់គេដែលតែងតែចចេសដាក់នាយៗចង់តែចាប់វាយគូទឲ្យរៀងចាលម្តងទេ...

«បើមិនក្រោកទេ ប្រយ័ត្នបងចាប់ងូតទឹកឲ្យណា៎!!»

«ថយចេញទៅ!!» រាងតូចស្រវ៉ាស្ទុះក្រោក ថែមទាំងសម្លក់ដេញស្វាមីចេញពីផ្លូវខ្លួនថែមទៀត ចំណែកជុងហ្គុកបានត្រឹមឈរសើចនឹងកិរិយាកាចឆ្នាស់របស់ភរិយា....

«លោកចូលមកធ្វើអី?»ថេបើកភ្នែកធំៗភ្ញាក់ផ្អើលដែលសុខៗនាយក៏ចូលមកតាមខ្លួន មិនដឹងថាចូលមករកអី ចំណែកនាយក៏ញញឹមលាក់គំនួចធ្វើឲ្យគេព្រឺព្រួចគិតមិនចេញ...

«បងមកងូតទឹកដែរ!!»

«តែខ្ញុំងូតមិនទាន់រួច!!»

«ងូតជាមួយគ្នាកុំឲ្យខាតពេល!!»

«អញ្ចឹងលោកងូតមុនទៅ!!»

«មួយតួខ្លួនអូនត្រង់ណាក៏បងឃើញដែរ មិនចាំបាច់ខ្មាស់អៀនទេ!!»

«លោក!!»

«ឬក៏ចង់ឲ្យបងធ្វើអីផ្សេង?»នាយក្រាស់ឱនមកខ្សឹបកៀនត្រចៀករបស់រាងតូចៗញ័រខ្លួន ព្រឺរោមខ្ញាកៗ តែប្រឹងទប់អារម្មណ៍តបនាយវិញ...

«ងូតក៏បានដែរ...»

«ឆាប់ឡើង...»នាយទាញដៃតូចចូលមកខាងក្នុងវិញ ថេទ្រាំងូតទឹកជាមួយនាយទាំងអៀនខ្មាស់ តែនាយវិញឡើងគគ្លើន មុខព្រាន ដៃមឹក ស្ទាបអង្អែលគេសព្វសាច់ស្ទើរតែឲ្យគេទ្រាំមិនបាន។

🍂ផ្ជាញ់ស្នេហ៍អតិតភរិយា🍂(THE ENDវគ្គ១✔️)Where stories live. Discover now