Part 23 រឿងភ្ជាប់ពាក្យ

223 30 6
                                    

ក្រោយពីដឹងរឿងរ៉ាវរួចអស់ហើយលោកយាយផាកក៏ធ្វើដំណើរមកផ្ទះរបស់នីគីវិញគាត់បានយល់ព្រមជាមួយស៊ុងហ៊ុនព្រោះថានាយមានកូនទៅហើយទើបមិនបង្ខំ ចំណែកចៅប្រុសគាត់នីគីវិញក៏ធំពេញកម្លោះហើយដែរ។

ង៉ឺត

ថ្ងៃស្អែកក៏បានមកដល់ហ្វ្រាំងរថយន្តទំទើបឈប់នៅមុខផ្ទះរបស់នីគីបានឪ្យឃើញគ្រួសារមួយចុះមកនឹងមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ទៀតផងដែរ
"សូមអញ្ជើញចូល"អ្នកបម្រើក៏មកទទួលពួកគេទាំងអស់គ្នា
"សួស្តីអ្នកស្រីចាង នឹងលោកចាង"លោកយាយផាកនិយាយឡើងនឹងងើបមកទទួលពួកគាត់
"ចា៎សលោកស្រី"ពួកគាត់ក៏ចូលអង្គុយលើសាឡុង
បន្ទាប់មកគាត់ក៏ប្រើឪ្យអ្នកបម្រើយកទឹកមកទទួលភ្ញៀវមុននឹងប្រើឪ្យអ្នកបម្រើឡើងទៅហៅនីគីព្រោះថ្ងៃនេះនាយមិនទៅធ្វើការទេ
"ចៅចាង វ៉ុនគួរស្រឡាញ់ដល់ហើយ"លោកយាយក៏ងាកមកនិយាយសរសើរទៅកាន់នាងក្រមុំដែរអង្គុយអឹមអៀននោះ
"អរគុណលោកយាយ"នាងតបទៅវិញទាំងញញឹម នាងសុភាពហើយរួសរាយទៀត អ្នកណាដែរមិនចង់បានធ្វើកូនប្រសារនោះ ពូកែគ្រប់យ៉ាង
"សមជាមួយចៅគីរបស់ខ្ញុំណាស់"លោកយាយនិយាយដល់ឈ្មោះរបស់នីគីធ្វើឪ្យអ្នកទាំងអស់គ្នាងាកមើលមកគាត់
"ក្រែងជាស៊ុងហ៊ុនមិនចឹង"លោកចាងសួរទៅលោកយាយ
"គឺចៅហ៊ុន..."គាត់ក៏រៀបរាប់តាមដំណើរទៅឯអ្នកខាងហាក់យល់ក៏មិនបាននិយាយអីច្រើនដែរណាមួយនីគីក៏សង្ហារមិនចាញ់បងរបស់គេដែរ
"លោកយាយមានការអីហ៎"សំឡេងនីគីចុះពីជណ្ដើរក៏និយាយឡើងនឹងទៅអង្គុយជិតលោកយាយផាក
"ជម្រាបសួរលោកចាងទៅ"លោកយាយក៏ប្រាប់ឪ្យនីគីជម្រាបសួរទៅលោកចាងនឹងភរិយានឹងកូនស្រី
"លោកដៃថ្វាយព្រះក្មួយ"លោកចាងនិយាយឡើងហាក់ពេញចិត្តនឹងនីគីណាស់មើលទៅសង្ហារតែម្ដង
"នេះ ចាង វ៉ុនជាកូនលោកចាង ហើយក៏ជាអនាគតភរិយាចៅដូចគ្នា"លោកយាយផាកនិយាយហើយក៏ណែនាំអីចឹងទៅ
"ថ្ងៃនេះខ្ញុំមកនិយាយរឿងកូនៗថាភ្ជាប់ពាក្យថ្ងៃណា"អ្នកស្រីចាងនិយាយឡើង
"គួរតែមួយខែក្រោយតែម្ដងទៅ"លោកយាយផាកនិយាយឡើងធ្វើឪ្យនីគីសម្លឹងមើលគាត់តែម្ដង នាយមិនហ៊ានតវ៉ាទេព្រោះលោកយាយនៅតែបែបនេះ នាយមានតែសម្របតាម
"គិតយ៉ាងមិចដែរនីគី"
"ខ្ញុំថាចាំ4ឆ្នាំទៀតទៅ ខ្ញុំទើបអាយុ20ឆ្នាំមិនទាន់ចេះរកលុយចូលផ្ទះឡើយ ហើយខ្ញុំក៏មិនចង់បានលុយរបស់អ្នកផ្ទះដែររឿងភ្ជាប់ពាក្យ រៀបការខ្ញុំត្រូវចំណាយដោយខ្លួនឯង"នីគីរះមួយខ្សែតែម្ដងវាដូចជាលឿនពេកឯគេនឹងនាងមើលទៅមិនទាន់បានមើលចិត្តគ្នាអីបន្ថិចឡើយ
"មិនយូរពេកហើយ"លោកយាយផាកតម្លើងសំឡេងបន្ដិចគេ
"មិនយូរទេលោកយាយ ណាមួយពួកខ្ញុំនៅក្មេងៗណាស់ គួរតែខំរកលុយដើម្បីខ្លួនឯង មិនមែនចំណាយលុយអ្នកផ្ទះទាំងស្រុងឡើយ"សម្ដីរបស់នីគីធ្វើឪ្យចាង វ៉ុននាងញញឹមតែម្ដង ទោះបីជានាងមិនបានស្រឡាញ់នីគីតែពេលដែរនាយនិយាយចេញមកគឺប្រាកដណាស់ថានាយមានមនុស្សដែរនាយស្រឡាញ់ហើយ រឿងរៀបការ3-4ក៏បានដែរគ្រាន់តែភ្ជាប់ពាក្យចោលប៉ុណ្ណោះ
"មែនហើយលោកយាយ លោកប៉ាអ្នកម៉ាក់ នីគីនិយាយត្រូវ"នាងក៏ជួយនិយាយដើម្បីឪ្យពួកគាត់យល់ព្រម
"អូខេ តាមនឹងចុះ"លោកចាងក៏មិនជំទាស់ដែរបើខាងប្រុសស្រីសុំទៅហើយ
"អរគុណលោកអ៊ុំដែរ យល់ព្រមសំណើរខ្ញុំ"នីគីញញឹមទៅកាន់លោកចាងនឹងពោលពាក្យអរគុណផងដែរ
"មិនអីទេ ចឹងខ្ញុំសុំលាសិនហើយលោកស្រីព្រោះនៅការងារច្រើនទៀត"លោកចាងងាកមកនិយាយជាមួយលោកយាយដើម្បីលាព្រោះត្រូវមានការងារច្រើនទៀត
"មិនគិតនៅបាយថ្ងៃជាមួយគ្នាសិនទេហី"លោកយាយផាកនិយាយឡើងទាំងឆ្ងល់ នេះមិនគិតនៅបាយថ្ងៃជាមួយគ្នាជាការរាប់អានសិនទេឬ
"មិនអីទេបាទ ចាំលើកក្រោយទៅចុះ"លោកចាងនិយាយហើយក៏លាគ្នា ក្រោយពីគ្រួសារលោកចាងចេញទៅបាត់លោកយាយក៏វាយដើមដៃនីគីតែម្ដង
"អួយយ លោកយាយមកវ៉ៃខ្ញុំធ្វើអី"នាយអង្អែលកន្លែងលោកយាយវ៉ៃ ទាំងមុខជូ
"មិចក៏ឯង លើករឿងភ្ជាប់ពាក្យ"លោកយាយអោបដៃសម្លឹងមើលមុខនីគី សុខៗក៏លើករឿងភ្ជាប់ពាក្យគាត់ខ្លាចចិត្តអ្នកខាងនោះណាស់
"មកពីខ្ញុំនៅក្មេង នាងក៏នៅក្មេង ណាមួយខ្ញុំចង់ការលុយខ្លួនឯងមិនបាច់ភ្ជាប់ពាក្យក៏បាន"នាយតបវិញដោយមិនប្រាប់ហេតុផលឪ្យសមស្របជាងនេះឡើយ
"អឺៗយើងមិនដឹងទេ យាយទៅក្រៅហើយ"ថារួចក៏ទាញកាបូបដើរចេញទៅក្រៅបាត់ ទុកឪ្យនីគីអង្គុយម្នាក់ឯងមុខវិញមិនបាច់មើលទេ ស្មើតែម្ដងមិនដឹងថានាយកំពុងគិតអីឡើយ

ចាប់តាំងពីលោកយាយផ្សំផ្គុំគូរស្រករមកនីគីដូចមនុស្សពីរផ្សេងគ្នាចឹងនាយផ្លាស់ប្ដូរខ្លាំងណាស់ អ្នកណាក៏នាយមិនចង់និយាយជាមួយឡើយគឺខំតែធ្វើការ ស៊ុននូខលមកក៏និយាយតែបន្ដិចក៏បិទបាត់នាយតែងតែបែបនេះធ្វើឪ្យស៊ុននូពិបាកចិត្តជាខ្លាំង គេតែងតែលួចយំម្នាក់ឯងព្រោះតែគិតថានីគីមានថ្មីហើយ ពេលខ្លះបើគេមិនខលទៅនាយ នាយក៏មិនខលមកដែរ។

To be Continued
អ្នកណាចាញ់បោក adminខ្លះ?
By Zorahh 🤍

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now