Part 24 លោកប៉ា

178 22 6
                                    

+4ឆ្នាំក្រោយមក
ធ្មិចបើកៗកន្លងទៅ4ឆ្នាំបាត់វាលឿនហួសពីការស្មានទៅទៀត រយៈពេលដែរចាំមនុស្សជាទីស្រឡាញ់ត្រឡប់មកវិញក៏បានមកដល់ចិត្តស្រឡាញ់នៅតែមានគ្មានថ្ងៃប្រែឡើយ។

+ប្រលានយន្តហោះ

មនុស្សម្នាជាច្រើនកំពុងដើរចេញចូលប្រលានយន្ដហោះងាកមកមើលម្ខាងនៃប្រលានបានឪ្យឃើញមនុស្សពីរនាក់ឈរចាំអ្នកមកទទួល គ្មានអ្នកណាក្រៅពី ជេគ ស៊ុននូ នឹងស៊ុងជូនទេពួកគេបានត្រឡប់មកប្រទេសកូរ៉េវិញហើយ។
"បងវ៉ុនយូរដល់ហើយ"ស៊ុននូរអ៊ូឡើងគេឈរចាំចង់1ម៉ោងហើយតែមិនឃើញមានអ្នកមកយកសោះ
"គេក៏ចេះរវល់ដែរ សង្ស័យផ្លូវស្ទះក៏ថាបាន"ជេគនិយាយឡើងនឹងដាក់ស៊ុងជូនឪ្យគេងលើភ្លៅ
មួយសន្ទុះក៏មានឡានមួយគ្រឿងមកឈប់នៅពីមុខពួកគេ
"Hello បងជេគ ស៊ុននូ"ជុងវ៉ុបើកកញ្ចក់ឡានក៏និយាយទៅកាន់ជេគហើយស៊ុននូដែរមុខស្អុយនោះ
"នៅយាយនឹងទៅ អត់មានមកជួយពរក្មួយទេ"ជេគគេនិយាយនឹងសម្លក់ទៅជុងវ៉ុនអត់មានគិតមកជួយពរក្មួយទេ
"ចាំតិច  ស៊ុងជូនភ្ញាក់ហើយហេ៎ស"គ្រាន់តែលើកបីភ្លាមស៊ុងជូនក៏ភ្ញាក់តែម្ដង
"ឡប់មែន ចេញទៅចាំយើងអ្នកបី"ជេគឃើញចឹងក៏ជេជុងវ៉ុនតែម្ដងលើកបីក្មួយសិតតែលើកបោះមិនឪ្យក្មួយភ្ញាក់មិច
"កាចហា៎ តោះស៊ុននូឡើងឡាន"ជុងវ៉ុនត្រូវគេជេហើយក៏ង៉ក់ងរដើរទៅជួយកាន់អីវ៉ាន់ស៊ុននូបាទុកឪ្យជេយ៍ក្រវីក្បាលតិចតែម្នាក់ឯង
"ឥឡូវពូកែងរណាស់"ជេយ៍ឃើញចឹងក៏ប្រាប់ជេគ តាំងពីជេគចេញទៅជុងវ៉ុនងរសាហាវណាស់
"លោកពិបាកហើយចឹង"ជេគសើចតិចៗក៏ដើរឡើងឡានបាត់
ឡានក៏បើកចេញទៅ ក៏មានមនុស្សម្នាក់ចេញមកទាំងញញឹមចុងមាត់
"ឯងត្រឡប់មករកសេចក្ដីស្លាប់ហើយ ស៊ុននូ"នាងនិយាយហើយក៏សើចឡើងដូចមនុស្សឆ្កួតចឹង នាងជាអ្នកណា មានបំណងអ្វីលើស៊ុននូទៅ?

30នាទីឡានក៏បើកមកដល់ផ្ទះដែរពួកគេធ្លាប់រស់នៅ នៅទីនេះមានការរៀបចំឡើងស្រស់ស្អាតជាងមុនទៅទៀតព្រោះតែម្ចាស់ដើមត្រឡប់មកវិញហើយ។

"Woww!!ស្អាតណា អាប៉ាមើលចុះ"ស៊ុងជូនដែរចុះពីលើឡានក៏ស្រែកឡើងព្រោះតែបរិវេណផ្ទះនេះស្អាតខ្លាំងណាស់ដូចទៅនឹងផ្ទះដែរនៅអង់គ្លេសចឹង
"តោះចូលផ្ទះទៅ"ជេយ៍ដែរចុះមកក៏និយាយឡើង
ពួកគេក៏ជួយកាន់អ៊ីវ៉ាន់គ្នាដើម្បីទៅក្នុងផ្ទះ ស៊ុននូគេសប្បាយចិត្តណាស់ ព្រោះតែបានត្រឡប់មកវិញហើយក៏បានជួបនឹងស្នេហារបស់គេវិញដែរ
"ខ្ញុំចង់ទៅលេងនីគី"សុខៗស៊ុននូក៏និយាយឡើងធ្វើឪ្យជេយ៍ជុងវ៉ុនងាកមើលមុខគេយ៉ាងលឿន
"កើតអីមែន បានមើលមុខខ្ញុំចឹង"ស៊ុននូក៏សួរព្រោះតែពួកគេមើកមុខខ្លួន
"អត់ទេ បងថាចាំស្អែកទៅព្រោះនីគីប្រហែលរវល់ប្រជុំហើយបងបបួលគេមក គេថាមានការប្រជុំសំខាន់មិនអាចខកខានបានទេ"
"មិនអីទេចឹង"ស៊ុននូងក់ក្បាលតិចៗរបៀបថាគេយល់ហើយនីគីច្បាស់ជាមានការងារច្រើនមិចនឹងដូចខ្លួនដែរទើបនឹងរៀនចប់នោះ
"ថ្ងៃនេះបងនឹងធ្វើម្ហូបឪ្យពួកឯងញ៉ាំ"ជេគដែរស្ងាត់ជាយូរក៏និយាយសុំខ្លួនធ្វើម្ហូបព្រោះគេខានធ្វើម្ហូបឪ្យជុងវ៉ុនញ៉ាំយូរហើយ
"មែនហ៎"ជុងវ៉ុសួរបញ្ជាក់ ជេគក៏ងក់ក្បាលទាំងញញឹម
"ចឹងខ្ញុំសុំជួយបងជេគធ្វើដែរ"ស៊ុននូក៏សុំខ្លួនជួយធ្វើម្ហូបដែរព្រោះអត់មានអីធ្វើផង
"ចឹងជុងវ៉ុននៅលេងជាមួយស៊ុងជូនទៅ"ជេគយកស៊ុងជូនឪ្យជុងវ៉ុនមើល
"ខ្ញុំនាំស៊ុនជូនទៅញ៉ាំការ៉េមហើយ"ថារួចក៏លើកពរក្មួយចេញទៅបាត់ ជេយ៍ក៏ដើរតាមពីក្រោយ មិនបាច់ឆ្ងល់ពីរនាក់នាំកូនគេទៅណាទេ គឺទៅរកស៊ុងហ៊ុននឹងហើយ

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now