Part 26 ជាសង្សារនឹងគ្នាមែនទេ

179 25 9
                                    

+ផ្សារទំនើប

"លោកប៉ា ស៊ុងជូនចង់ញ៉ាំនំនោះ"អាល្អិតស៊ុងជូនបានទាញដៃលោកប៉ានឹងចង្អុលទៅហាងនមួយកន្លែងដែរមាននំគួរឪ្យចង់ញ៉ាំ
"តោះចឹង"នាយងាកមើលហើយក៏ដឹកដៃកូនដើរចូលហាងនោះ ពួកគេទាំងពីរតែងតែមកដើរផ្សារជាមួយគ្នាស្ទើរាល់ថ្ងៃដោយមានជុងវ៉ុនកុហកជេគថានាំស៊ុងជូនមកដើរលេង
"កូនចង់ញ៉ាំនំអី"ស៊ុងហ៊ុនលើកមីនុយឪ្យកូនរើស
"នំសុតតែទំនងៗ យកអាមួយនេះcute"អាល្អិតចង្អុលទៅលើរូបនំដែរមានរូបរាងជារូបតុកាតា គួរឲ្យស្រលាញ់
"ចឹងយកអានេះមួយ ហើយខ្ចប់នំម៉ូឈីពីររសជាតិនេះឪ្យខ្ញុំផង"នាយប្រាប់ទៅបុគ្គលិក
"សូមចាំបន្ដិច"
"លោកប៉ាយកនំពីរទៀតទៅណា"ស៊ុងជូនគេឆ្ងល់ព្រោះលោកប៉ាគេខ្ចប់នំពីរទៀតទៅណា
"គឺប៉ាផ្ញើទៅអាកូននោះអី"នាយអង្អែលក្បាលកូនបន្ដិច ត្រូវហើយទោះបែកគ្នា4ឆ្នាំតែនាយនៅតែចាំគ្រប់យ៉ាងដែរទាក់ទងនឹងជេគទាំងអស់
"អាប៉ាចូលចិត្តនំផ្អែមៗដែរមែនទេ"
"ត្រូវហើយ ហាងនេះជាហាងដែរប៉ានឹងអាប៉ាតែងតែមកជាមួយគ្នាញឹកញ៉ាប់"ហាងCakeនេះនាយតែងតែមកdateជាមួយជេគជានិច្ច

[Skip]

ងាកមកមើលស៊ុននូវិញ ពេលនេះកំពុងតែអង្គុយអណ្ដែតអណ្ដូងម្នាក់ឯងនៅទន្លេហានដែរជាអនុស្សាវរីយ៍រវាងគេនឹងនាយ....។
"ហ៊ឹម..."សុខៗក៏ដកដង្ហើមធំគេហត់នឹងធ្វើរឹងមាំណាស់ យំឡើងទឹកភ្នែកលែងចេញហើយ ស៊ុននូក៏ងើបដើរទៅហាងកាហ្វេជិតនោះ តែងភ្នែកនេះងាករេឃើញមនុស្សពីរនាក់កំពុងអង្គុយនិយាយគ្នាដោយស្នាមញញឹម
"នីគីមាត់បងប្រលាក់ហើយ"ចាងវ៉ុន យកក្រដាសមកជូតមាត់ឪ្យនាយបន្ដិច
"អរគុណណា"នីគីញញឹមនឹងនិយាយអរគុណទៅកាន់នាង
ស៊ុននូដោយឃើញហើយក៏រកដើរទៅអង្គុយតុជិតទ្វាតែម្នាក់ឯង(ស៊ុននូអង្គុយបែខ្នងទៅម្ខាងទៀត)មួយសន្ទុះក៏មាននារីម្នាក់បានមកសុំអង្គុយជាមួយធ្វើឪ្យស៊ុននូរៀងភ្ញាក់បន្ដិចដែរ
"ខ្ញុំសុំអង្គុយដែរបានទេ"នាងនិយាយដោយសំឡេងស្រទន់ធ្វើឪ្យស៊ុននូងាកមើលមុខនាង
"អរបាទ បានតើ"ស៊ុននូញញឹមបននដិចក៏អនុញ្ញាតឪ្យនាងអង្គុយ នាងក៏អង្គុយទាំងញញឹមស្រស់
"លោកឈ្មោះអី"នាងក្រមុំក៏សួរឈ្មោះស៊ុននូទុកជាការរាក់ទាក
"ខ្ញុំស៊ុននូ ចុះអ្នកនាង"
"ខ្ញុំអាលីស ទើបតែមកពីកាណាដា ខ្ញុំសុំស្គាល់ផងបានទេ"
"បានតើ ខ្ញុំអត់ប្រកាន់ទេហិហិ"ស៊ុននូនឹងអាលីសហាក់និយាយគ្នាចូលរួសរាយដូចគ្នា ពួកគេអង្គុយនិយាយគ្នាយ៉ាងសប្បាយរីករាយ
"ជាសង្សារនឹងគ្នាមែនទេ"សំឡេងនីគីក៏បានពន្លឺឡើងពីក្រោយធ្វើឪ្យស៊ុននូងាកមើលយ៉ាងលឿន
"ត្រូវហើយ"ស៊ុននូឆ្លើយយ៉ាងលឿនធ្វើឪ្យអាលីសសម្លឹងមុខនាយយ៉ាងភ្ញាក់ផ្អើល
"ជូនពរឪ្យស្រឡាញ់គ្នាបានយូរណា"ចាងវ៉ុនដៃអោបដៃនីគីនោះក៏និយាយជូនពរទាំងញញឹមទៅកាន់ស៊ុននូ
"អរគុណណា"ស៊ុននូតបវិញរួចក៏ងាកមុខទៅអាលីសដែរស្ងាត់នោះ នីគីនឹងចាងវ៉ុនក៏ចាកចេញទៅ
"សុំទោសណា មកពីមិនដឹងឆ្លើយបែបណា"ស៊ុននូនិយាយសុំទោសទៅអាលីសយ៉ាងលឿនខ្លាចនាងខឹងតែនាងបែជាសើចទៅវិញ
"មិចក៏នាងសើច"រាងតូចឆ្ងល់តែម្ដងឃើញនាងសើចកាច់.ក
"ខ្ញុំយល់ណាទោះឯងមិនឆ្លើយចឹង តែយើងក៏ឆ្លើយចឹងជំនួសឯងដែរ"អាលីសនាយក៏បកស្រាយឪ្យស៊ុននូស្ដាប់
"ខ្ញុំខ្លាចនាងខឹង"
"ខ្ញុំមិនថាអីទេ ទៅដើរលេងល្អទេ"ដោយខ្លាចថាស៊ុននូគិតច្រើននាងក៏បបួលគេទៅដើរលេងជាមួយគ្នាដើម្បីបង្កើតមិត្តភាពឪ្យកាន់តែស្និតស្នាល

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now