Part 25 បោះបង់ស្នេហានេះចោលទៅ💔

183 22 11
                                    

ព្រឹកថ្មីក៏បានមកដល់មនុស្សម្នាក្រោកដើម្បីទៅធ្វើការរៀងៗខ្លួន ងាកមកមើលផ្ទះជេគវិញ កំពុងរៀបចំអាហារពេលព្រឹកដើម្បីញ៉ាំជុំគ្នា។
"ទំនងទាំងអស់"ជុងវ៉ុនលើកម្ហូបដែរជេគធ្វើមកដាក់លើតុដែរមានស៊ុងជូន ជេយ៍ ស៊ុននូអង្គុយហើយស្រេច
"អាប៉ាអូនពូកែធ្វើម្ហូបចឹងហើយ"ស៊ុងជូននិយាយសរសើអាប៉ារបស់ខ្លួនធ្វើឪ្យជុងវ៉ុនពេបមាត់តែម្ដង
"ចុះពូ ពូកែខាងអី"ជុងវ៉ុនដឹងថាក្មេងនិយាយការពិតក៏ចង់ដឹងថាខ្លួនពូកែខាងអី
"ពូវ៉ុនពូកែ ង៉ក់ងរ"ស៊ុងជូននិយាយឡើងទាំងសើចធ្វើឪ្យគ្រប់គ្នាអស់សំណើចដែរ ជុងវ៉ុនវិញចាប់ផ្ដើមមុខក្រញូវតែម្ដង
"ចាំមើលពូឈប់នាំឯងទៅជួបលោកប៉ាហើយ"ជុងវ៉ុនខ្សឹបប្រាប់ស៊ុងជូនតិចៗ
"អូននិយាយលេងទេ ពូវ៉ុនពូកែគ្រប់យ៉ាងហិហិ"គ្រាន់តែលឺឈប់នាំទៅរកលោកប៉ាភ្លាមក៏ ចាប់ផ្ដើមបញ្ជោពូភ្លាម
"អូខេ ឆ្លាតណាស់"ជុងវ៉ុនច្បិចថ្ពាល់ក្មួយបន្ដិចក៏ដលរមកអង្គុយតុខ្លួនវិញ
"តោះឆាប់ញ៉ាំទៅ"ថាហើយក៏ចាប់ផ្ដើមញ៉ាំបាយដោយរីករាយ ការញ៉ាំបាយក៏បញ្ចប់ពួកគេក៏នាំគ្នាអង្គុយនិយាយគ្នាលេង នៅបន្ទប់ទទួលភ្ញៀវ

ង៉ឺត

សំឡេងហ្វ្រាំងឡានបានឈប់នៅពីមុខផ្ទះរបស់ពួកគេ ជុងវ៉ុនក៏សុំខ្លួនទៅបើកទ្វា គ្មានអ្នកណាឆ្ងាយទេគឺនីគីនឹងចាងវ៉ុននោះអី
"ជម្រាបសួរ"នីគីចូលមកដល់ក៏អោនគោរពបន្ដិច
ស៊ុននូវិញគេបានឡើងទៅបន្ទប់បាត់ហើយ
"មករកស៊ុននូមែនទេ"ជេគក៏សួរទៅនីគីដែរធ្វើមុខស្មើៗ
"បាទ ខ្ញុំចង់មកអញ្ជើញអ្នកទាំងអស់គ្នាទៅកម្មវិធីមង្គលការរបស់ខ្ញុំជាមួយចាងវ៉ុន នៅសប្តាហ៍ក្រោយ"នីគីនិយាយឡើងទាំងញញឹមបន្ដិច ធ្វើឪ្យអ្នកដែរអង្គុយស្ដាប់គាំងតែម្ដង
"និយាយម្ដងទៀតបានទេ"សំឡេងញ័រៗបាននិយាយឡើងដោយសុំឪ្យនាយនិយាយម្ដងទៀត ស៊ុននូបានចុះមឪ្យនាយនិយាយរឿងមង្គលការម្ដងទៀត
នីគីហាក់គ្មានអារម្មណ៍ញ៉ាប់ញ័រឬភ័យឡើយនាយនៅតែរក្សាទឹកមុខនឹងធឹងដដែលរហូតដល់ស៊ុននូដើរមកជិតនាយ
"វាជាស្អីនីគី បងផ្លាស់ប្ដូរដល់ថ្នាក់នឹង"ស៊ុននូមកដល់ក៏ស្រែកឡើងតែម្ដង នេះឬអ្វីដែរគេលឺចេញពីមាត់នាយ
"ខ្ញុំអញ្ជើញស៊ុននូធ្វើជាកណៈកម្មការនៅថ្ងៃមង្គលការខ្ញុំផង"នាយមិនបានឆ្លើយបែបជាស្នើសុំឪ្យស៊ុននូធ្វើជាកណៈកម្មការក្នុងកម្មវិធីរបស់នាយទៅវិញ
"ហ៊ឹក...ហឹក"ស៊ុននូមិនតបគេយំយកៗហើយក៏រត់ទៅសួនក្រោយផ្ទះបាត់
"នីគីទៅតាមបន្ដិចទៅ"ជេគឃើញហើយអាណិតប្អូនក៏ប្រាប់ឲ្យនាយក្រាស់ទៅតាម នីគីងាកមើលមុខចាងវ៉ុនបន្ដិច នាងក៏ងក់ក្បាលបញ្ចាក់ថានាងអនុញ្ញាត
_____

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now