Part 27 ឆ្អឹងទទឹងក

169 27 13
                                    

"ប៉ាៗឆាប់ទៅ"ស៊ុងជូនខ្ញាំជាយអាវស៊ុងហ៊ុននឹងនិយាយតិចៗឪ្យឆាប់នាំគេចេញទៅ ព្រោះពេលនេះគេខ្លាចជេគខ្លាំងណាស់គេមិនដែរឃើញជេគបែបនេះពីមុនឡើយ
"តោះ"ថាហើយក៏រហ័សនាំកូនចេញទៅបាត់ ឯជេគវិញគាំងនឹងទង្វើរបស់ខ្លួនដែរធ្វើមុននេះជាខ្លាំងព្រោះតែខឹងមួយឆាវធ្វើឪ្យគេក្លាយជាមនុស្សអាក្រក់ក្នុងកែងភ្នែកកូនប្រុសរបស់គេ....។
មូលហេតុដែរស៊ុងហ៊ុនមកព្រោះតែជុងវ៉ុនភ្លេចនំដែរនាយទិញឪ្យជេគ ដោយសារជេយ៍រវល់ទើបនាយជាអ្នកជូនស៊ុងជូននឹងជុងវ៉ុនមក ហើយក៏បកមកយកនំឪ្យជុងវ៉ុនតែមកដល់ក៏ឃើញជេគសម្លុតស៊ុងជូននឹងរកវ៉ៃទើបនាយចូលទៅឃាត់(នឹងហើយជាមូលហេតុ)

+Morning 🌄

ព្រះអាទិត្យរះឡើងបំភ្លឺភពផែមដីទាំងមូល មនុស្សគ្រប់គ្នាក៏ក្រោយដើម្បីទៅបំពេញកាតព្វកិច្ចរៀងៗខ្លួនចម្លែកតែកម្លោះតូចស៊ុននូដែរកំពុងតែអង្គុយចាំអ្នកណាមិនដឹងទាំងមុខជូ....។
"ខ្ញុំមកហើយ"សំឡេងដូចសារិការបស់ចាងវ៉ុនពន្លឺឡើងទាក់ទាញកម្លោះតូចស៊ុននូឪ្យងាកមើល
"នាងមានរឿងអីចង់និយាយជាមួយខ្ញុំមែនទេ"ស៊ុននូដោយឃើញចាងវ៉ុនចូលអង្គុយភ្លាមក៏ចាប់សួរភ្លាម
"ខ្ញុំថាគួរតែរកអ្វីផឹកសិនទៅ"នាងមិនឆ្លើយបែជានិយាយរឿងអីផ្សេងទៅវិញ
"តាមចិត្ត"រាងតូចដោយមិនចង់និយាយច្រើនក៏តាមនាងទៅ ណាមួយនាងទើបតែមកដល់
"ខ្ញុំយកកាហ្វេនេះមួយ"នាងក៏ប្រាប់ទៅបុគ្គលិក
"និយាយបានឬនៅ"ស៊ុននូគេមានអារម្មណ៍មិនល្អទេចេះតែមានអារម្មណ៍ថាមានគេកំពុងតាមដានខ្លួនតាំងពីមកអង្គុយក្នុងហាងម្លេះ
"គឺរឿងនីគី ខ្ញុំចង់ប្រាប់ថា នីគីគេឈប់ស្រឡាញ់ស៊ុននូហើយ"នេះឪ្យគេមកអង្គុយចាំរាប់ម៉ោងដើម្បីមកនិយាយរឿងនឹងទេឬ
"......."ស្ងាត់
"អា៎!!ខ្ញុំដឹងថាស៊ុននូឈឺចាប់នឹងរឿងនេះ តែស៊ុននូគួរតែសប្បាយចិត្តពេលដែរមនុស្សដែរយើងស្រឡាញ់មានក្ដីសុខ ខ្ញុំមិនបានបង្ខំទេតែស៊ុននូត្រូវគិតឪ្យច្បាស់ខ្ញុំមិនចង់ឪ្យស៊ុននូជាប់ឈ្មោះស្រឡាញ់ប្ដីគេឡើយ"ចាងវ៉ុនចាប់ដៃស៊ុននូនឹងនិយាយយ៉ាងធម្មតា តែអ្នកស្ដាប់វិញលឺហើយចង់គាំងបេះដូងនៅនឹងកន្លែងឪ្យសប្បាយចិត្តយ៉ាងមិច?គេមិនមែនចិត្តជាព្រះទេ
"ខ្ញុំនឹងកាត់ចិត្ត អរគុណដែរជួយប្រាប់ មិនចឹងទេខ្ញុំច្បាស់ជាជាប់ឈ្មោះស្រឡាញ់ប្ដីគេហើយ"ស៊ុននូតបដោយញញឹមតិចៗភ្នែកកលរកយំ ឈឺចាប់នៅតែឈឺចឹងគ្មានថ្ងៃណាដែរមិនឈឺឡើយ....
"មិនបាច់អរគុណទេហិហិ"នាងតូចសើចឡើងតិចៗ
"បើអស់ហើយ ខ្ញុំសុំទៅមុនសិនហើយ"នាយតូចរកនឹងងើបចេញទៅហើយតែត្រូវចាងវ៉ុនចាប់ដៃជាប់
"ខ្ញុំចង់ឪ្យស៊ុននូជូនទិញខោអាវតើបានទេ ខ្ញុំអត់ហ៊ានដើរម្នាក់ឯងព្រោះរាល់ដងមានបងនីគីមកជាមួយ"នាងស្នើសុំឪ្យនាយតូចជូនដើរទិញខោអាវ តែចាំបាច់លើឈ្មោះនីគីមកធ្វើអី ឬចង់បញ្ឈឺគេ
"មិនអីទេ តោះចឹង"ក្នុងទ្រូងសឹងតែបែកជា4-5ចំណែកទៅហើយ តែខំប្រឹងញញឹមលាក់ការឈឺចាប់
"តោះៗ ហិហិ"នាងក៏ទាញកាបូបទាំងញញឹមនឹងដើរទៅជាមួយស៊ុននូ

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now