Part 31 Special someone🤍✨

279 34 15
                                    

ភាគនេះអានហើយកុំភ្លេចស្ដាប់បទណាដែរswt²ផង បំណងល្អពី Admin☺️



កូនកម្លោះកូនក្រមុំឈរទល់មុខគ្នានឹងញញឹមដាក់គ្នាទៅវិញទៅមកយ៉ាងផ្អែមល្ហែម ភ្ញៀវទាំងអស់នាំគ្នាទះដៃអបអរសាទរគូរស្វាមីភរិយាថ្មី ពួកគេពិតជាមានគ្នាខ្លាំងណាស់.....។
"សមគ្នាខ្លាំងណាស់"ស៊ុននូនិយាយតិចៗលើកដៃក្រវាសទឹកភ្នែកដែររកស្រក់ចុះមកនោះយ៉ាងលឿន
សុខៗភ្លើងក៏ដាច់ម្ដងទៀត ធ្វើឪ្យស៊ុននូភ្ញាក់តែម្ដងមុននេះរវល់តែភ្លឹក ភ្លើងហ្វាបានបំភ្លឺទៅស៊ុននូដែរឈរនៅលើឆាកនោះ សំឡេងមួយក៏បានពន្លឺឡើង
"រៀបការនឹងបងបានទេ"ភ្លើងក៏ភ្លឺវិញ អ្វីដែរធ្វើឪ្យស៊ុននូភ្ញាក់ផ្អើលនោះ គឺ...នីគីបានលោតជង្គង់នៅនឹងមុខរបស់គេតែម្ដងថែមទាំងមានចិញ្ចៀនទៀតផង បេះដូងលោតញ៉ាប់ៗ ទឹកភ្នែកដែរខំទប់ក៏ស្រក់ចុះមកដូចបាក់ទំនប់ នេះនីគីលេងអ្វីរបស់នាយ?
"នី~គី...បង"សំឡេងរបស់ស៊ុននូញ័រៗហៅឈ្មោះនីគីទាក់ៗដៃញ័រទទ្រើត តើវាគ្រាន់តែជាសុបិន្ដទេមែនទេ?
"រៀបការនឹងបងបានទេ"នាយនៅតែនិយាយពាក្យដដែលៗ ទាំងញញឹមស្រស់ ខុសពីស៊ុននូដែរទឹកភ្នែកហូរមិនឈប់ គេមិនបានសុបិន្ដទេមែនទេ
"ចុះ.../ខ្ញុំនៅទីនេះ"ស៊ុននូរកសួររកចាងវ៉ុនតែនាងមិនដឹងជាចេញពីប្រលោះណាទេនិយាយនឹងយកស្បៃមកដាក់លើសក់ស៊ុននូ ថែមទាំងហុចផ្កាឪ្យស៊ុននូទៀតផង
"កុំយំអីលែងស្អាតអស់ហើយ"ចាងវ៉ុនជូតទឹកភ្នែករបស់ស៊ុននូនឹងប្រាប់កុំឪ្យយំ
"បងសួរម្ដងទៀត ព្រមរៀបការនឹងបងឬអត់"នីគីដោយចាំចម្លើយរបស់ស៊ុននូយូរពេកក៏សួរម្ដងទៀត
"ព្រមទៅ ៗៗៗៗ"ជេគក៏ស្រែកមួយទំហឹងតែម្ដង អ្នកគ្រប់គ្នាទាំងអស់ក៏នាំគ្នាស្រែកតាម ស៊ុននូរាក់រេចិត្តខ្លាំងមែនទេន មិនដែរគិតឡើយថានឹងមានថ្ងៃនេះ
"អូនព្រម"ស៊ុននូឆ្លើយនឹងហុចដៃឪ្យនាយបំពាក់ចិញ្ចៀន នីគីក៏ងើបឈរនឹងអោបស៊ុននូយ៉ាងណែន
"បងសុំទោសៗៗ ដែរធ្វើឪ្យអូនយំរហូតមក តែបងធ្វើក៏ដើម្បីអូនដូចគ្នា លើកលែងទោសឲ្យបងផង"នាយអោបស៊ុននូនឹងនិយាយសុំទោសទឹកភ្នែកកូនប្រុសក៏ហូរមកនាយពិតជាស្រឡាញ់ស៊ុននូខ្លាំងណាស់ឪ្យទៅមានថ្មីយ៉ាងមិចនឹងកើតទៅ គ្រប់យ៉ាងជាការសម្ដែងរបស់នាយនឹងចាងវ៉ុនប៉ុណ្ណោះ......(ក្មេងខ្លះចាញ់មកគេ😓)
"ហ៊ឹក..អូនលើកលែងទោសឲ្យ...នីគី"ស៊ុននូប្រលែងដៃនឹងក្រសោបមុខនីគីឪ្យសម្លឹងមើលមកខ្លួន
"អូនមិនខឹងនឹងបងឡើយ បងប្រៀបដូចជាព្រះអាទិត្យរបស់អូន អ៉ឹប"ស៊ុននូនិយាយចប់នីគីក៏អោនមកបំបិតមាត់តែម្ដង ភ្ញៀវទាំងអស់ស្រែកហូរយ៉ាងខ្លាំង ជេគវិញឡើងយំតាមប្អូនទៅហើយ
"យំដូចក្មេង"ស៊ុងហ៊ុនដែរពរស៊ុងជូនក៏និយាយថាឪ្យជេគយំមើលតែក្មេង
"អូនរំភើបពេក"ជេគតបនឹងពេបមាត់ដាក់ស៊ុងហ៊ុន គេមិនគិតថានីគីស៊ុបប្រាយស៊ុននូដល់ថ្នាក់នេះឡើយ
"ខ្ញុំផាកនីគី សូមសន្យាថានឹងស្មោះស័្មគ្រជាមួយ គីម ស៊ុននូអស់មួយជីវិត ទោះត្រូវមានអ្វីមកបំបែកក៏ដោយ ក៏បេះដូងមួយនេះមិនប្រែឡើយ"នាយនិយាយដោយទឹកមុខម៉ឺងម៉ាត់ ធ្វើឲ្យភ្ញៀវទាំងអស់រំជើបរំជួលជាខ្លាំងពិសេសស៊ុននូ យំម្ដងទៀតហើយ
"បងធ្វើឪ្យអូនយំទៀតហើយ"ស៊ុននូនិយាយនឹងជូតទឹកភ្នែកចេញ
"Special Someone"នាយនិយាយនឹងអោនថើបទឹកភ្នែកស៊ុននូ
"ជូនពរអ្នកទាំងពីរស្រឡាញ់គ្នាឪ្យច្រើនៗណា"ចាងវ៉ុនដើរឡើងមកជាមួយនឹងគូរស្នេហ៍របស់នាងដែរ
"អាលីស"ស៊ុននូគាំងតែម្ដងពេលឃើញអាលីសដើរមកជាមួយចាងវ៉ុនសំខាន់ចាងវ៉ុនកៀកដៃនាងទៀត
"ហិហិ យើងសុំទោសដែរមិនបានប្រាប់ គឺយើងជាសង្សាររបស់ចាងវ៉ុន"តាមពិតចាងវ៉ុននាងស្រឡាញ់ស្រីទេ អ្នកណាថានាងស្រឡាញ់ប្រុសនោះឡើយ នាងនឹងនីគីសម្ដែងទេ
"ចុះសក់ឯង"ស៊ុននូនៅតែមិនយល់ ពួកគេចង់លែងអ្វីឪ្យប្រាកដទៅ
"ដោយសារតែឯងនឹងហើយ យើងត្រូវកាត់សក់ដូចប្រុស"អាលីសនឹងក៏រួមដៃក្នុងរឿងនេះដែរ ចាងវ៉ុនបានឪ្យនាងកាត់សក់ដូចនឹងនីគី ហើយអ្នកដែរឈរនៅលើកាំជណ្ដើរនោះគឺជាអាលីសនឹងហើយ មិនមែននីគីឡើយ(ណាគេធ្លាប់មើលពេលការបងសាលបងនា ដឹងតែឃើញជណ្ដើដែរជាប់នឹងឆាកហើយ គឺវាបែបនឹងបើមិនយល់អត់ទៅព្រោះអត់ចេញប្រឡងទេ🗿)
"នីគី"ស៊ុននូងាកមកមើលមុខនីគីវិញម្ដង
"បងសុំទោសណា"នាយដឹងថាស៊ុននូនឹងខឹងទើបនិយាយសុំទោស
"អូនយល់"ស៊ុននូញញឹមឡើង
"ន៎ែ កាលបានផឹកបានរាំយើងចាំយូរហើយ"ជេហ្យុងស្រែកសួរទៅនីគីអាមនុស្សឃ្លានរាំឃ្លានផឹកចង់ងាប់ហើយមកតាប៉ែនៅនឹងហើយ
បន្ទាប់ពីនិយាយរួចរាល់អស់ហើយដល់វគ្គរាំផឹកស៊ីសប្បាយម្ដង កូនកម្លោះវិញកំពុងតែឈររាក់ទាក់នឹងភ្ញៀងអីចឹងទៅ នឹងផឹកតិចតួចផងដែរ
ងាកមកមលលស៊ុននូដែរកំពុងផ្លាស់ខោអាវវិញ គេពិតជាមិនហ៊ានចេញក្រៅឡើយព្រោះនីគី បានឪ្យអ្នកបម្រើរៀបចំខោអាវដែរមើលទៅរៀងស៊ិចស៊ី
អាវសរស្ដើងវាលខ្នង អាវនឹងលើផ្សិត ខោក្រណាត់ខ្មៅរឹបចង្កេះតូច បបូរមាត់ក្រហមទុំ ផាត់មុខស្រាលៗមើលទៅឡើងទាក់ទាញ
ស៊ុននូក៏សម្រេចចិត្តចេញមក គ្រាន់តែមកដល់ភ្លាមគេទទួលបានខ្សែភ្នែកសម្លឹងមើលគេយ៉ាងច្រើន សម្រស់ឈ្នះអស់ស្រីទាំងពួង រាងតូចលេចស្នាមញញឹមឡើងពេលឃើញកូនកម្លោះដើរមករកខ្លួនជាមួយនឹងកែវវាញពីរ នីគីពាក់តែអាសឺមីសរនឹងតានុយជាមួយខោប៉ុណ្ណោះ
"សម្រាប់អូន"នាយហុចវាញឪ្យស៊ុននូនឹងប្រើខ្សែភ្នែកមាន់ព្រៃសម្លឹងមើលស៊ុននូ លិចមាត់លិច.ក
"អរគុណលោកប្ដី"ស៊ុននូទទួលកែវស្រាដោយកាយវិការទាក់ទាញ ដាក់ប្ដី នីគីរៀងឆ្ងល់ដែរស៊ុននូចេះចរិកចឹងមកពីណា
"ហុចដៃមក"នីគីប្រាប់ទៅភរិយាឪ្យហុចដៃឪ្យខ្លួនកាន់
ស៊ុននូក៏ហុចដៃឪ្យនាយនឹងដើរទៅរាក់ទាក់ភ្ញៀងជាមួយគ្នា ដៃនីគីដាក់លើចង្កេះអង្រងរបស់ស៊ុននូ
"តោងស្អិត"សំឡេងស៊ុងហ៊ុននិយាយពេលឃើញនីគីដើរមក
"ស៊ុននូយកបងធ្វើប្ដីសមជាង"សម្ដីរបស់សូហ៊ុនធ្វើឪ្យនីគីសម្លក់តែម្ដង
"ក្បាលហែង ប្រពន្ធអញ"
"យាយលេងសោះ"
"យប់នឹងបានគេងអត់ទេ"ជុងវ៉ុនក៏ណាស់ទៀតមើលគេនិយាយចុះ
"ច្បាស់ជាគេងហើយបើហត់ចង់ស្លាប់ទៅហើយ"ស៊ុននូតបដោយមិនបានគិតន័យរបស់ជុងវ៉ុនឪ្យជ្រៅជាងនេះ
"ឯងគួរតែរៀនពីបងឯងខ្លះ"កុំថាតែជុងវ៉ុនសូម្បីលោកប្រុសជេយ៍ក៏និយាយទៅនីគីដែរ
"ចេះស្រាប់ហើយ"នាយតបវិញញាក់ចិញ្ចើមដាក់ជេយ៍ត្រឺតៗ
"ល្មមម៉ាកូនក្រមុំសន្លប់"ចាងវ៉ុនមិនដឹងចេញពីប្រលោះណាទេនាយក៏ឆ្លើយធ្វើឪ្យគ្រប់គ្នាងាកមើកមុខនាង
"ខ្ញុំនិយាយអីខុសមែន បើស៊ុននូញ៉ាំស្រាច្រើនច្បាស់ជាអាចសន្លប់"ន័យរបស់នាងគឺចង់និយាយបេបនេះទេ
"ខំភ័យ"
"ខ្ញុំសុំទៅគេងមុនហើយ មានអារម្មណ៍ថាងងុយ"ស៊ុននូនិយាយឡើងនឹងសុំបងៗទៅគេងមុនទាំងដែរចុះមកទាំងទាន់បាន20នាទីផង
"ទៅចុះ បន្ដិចទៀតបងទៅតាមក្រោយ សឺត"នីគីឆ្លើយនឹងថើបថ្ពាល់ស៊ុននូមួយខ្សឺតទៀតផង
"ខ្ញុំទៅហើយអ្នកទាំងអស់គ្នា"ស៊ុននូនិយាយហើយក៏ដើរចេញទៅ
"កុំភ្លេចត្រៀមកម្លាំងផង"សំឡេងរបស់អ្នកណា?

To be Continued
ក្មេងមួយចាញ់មកគេហា៎🤪
By : Zorahh 🤍

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now