Part60💔

333 19 17
                                    

Enjoy your reading 🥰🤟


«បន្ទប់គេង»

"ព្រូស"រាងកាយតូចច្រឡឹងត្រូវរាងក្រាស់បោះទៅលើពូកមុននិងគេលើកដៃប្រឡេះឡេវអាវខ្លួនឯងយ៉ាងលឿន មុខក៏ក្រហមងាំងដោយកំហឹង ភាពប្រច័ណ្ឌ ឃើញសភាពគេនាងតូចគ្រវីក្បាលរំកិលខ្លួនទៅរកជាយគ្រែទាំងភ័យ បន្ទាប់ក៏រត់ចុះពីលើគ្រែសម្តៅទ្វារ តែគេក៏រហ័សជាង លូកដៃមាំកេវចង្កេះតូចមួយក្តាប់គ្រវែងមកលើពូកវិញមុននិងទ្រោបពីលើកាយតូចព្រមទាំងចាប់ដៃតូចទាំងសងសង្កត់ជាប់មិនឱ្យរើរួចឡើយ

"លែង ហុឹក ហុឹក"ស្រីតូចស្រែកឡើងដោយក្តីភិតភ័យ គេចាប់ផ្តើមដូចមុនទៀតហើយ គេគួរឱ្យខ្លាចណាស់

"កុំភ័យ បងគង់តែលែងទេ តែសុំប្រដៅអូនឱ្យដឹងសិន ថាបងមានសិទ្ធិលើអូនប៉ុណ្ណា រឿងរបស់អូនក៏ដូចគ្នា បើវាជារឿងអូនវាក៏ជារឿងបង អញ្ចឹងអូនមិនអាចហាមបងមិនឱ្យចេះបានទេ"

"ហុឹក ហុឹក អាយយយ កុំអី"រាងស្តើងស្រែកចាចពេលដែលរាងក្រាស់ឱនទៅថើបឈ្មុសឈ្មុលកញ្ចឹងក៏តូចខាំ បន្សល់ទុកស្នាមគ្រប់កន្លែងដៅពេញករបស់នាង ដៃរវាមក៏លូកប្រឡេះឡាវអាវនាងតូចម្តងមួយគ្រាប់ៗ មុននិងដោះគ្រវាត់ចោល ដើម្បីកុំឱ្យទើសទាល់

"បងជេយ៍ លែងអូនទៅ ហុឹក ហុឹក"បន្ទាប់ពីប្រកែកលែងកើត នាងតូចគ្មានអីក្រៅពីប្រើវិធីទន់បង្រ្កាបរឹងឡើយ ហើយមើលទៅវាបានផងមែន រាងក្រាស់ងើបមុខឡើងពីកញ្ចឹងកតូចមុននិងសួរទៅស្រីតូចជាថ្មី

"អូននិយាយថាមិចមិញនេះ"រាងក្រាស់សួរឡើងដោយភាពទន់ភ្លន់ទៅកាន់ភរិយា

"លែងអូនទៅ បើបងនៅតែធ្វើវា បងមិនខ្លាចប៉ះពាល់ដល់កូនពួកយើងទេមែនទេ"រាងស្តើងសួរឡើងជេយ៍សែនរំភើបចិត្ត ថាហើយគេខំយ៉ាងនេះទាំងយប់ទាំងថ្ងៃមួយថ្ងៃបីដង បើកូននេះមិនមែនកូនគេទេវតាដូចជាអយុត្តិធម៌ពេកហើយសម្រាប់គេ

"ក្រែងអូនថាកូនអាជេគនោះ"រំភើបអស់ចិត្តរាងក្រាស់ក៏ធ្វើរឹកអឿម្តង

"អូនទើបដឹងថាប្តីអូនត្រចៀកសយ៉ាងនេះ"សម្តីនាងតូចជេយ៍អស់ពាក្យវាចា នាងចង់ថាគេជាមនុស្សងាយជឿមែនទេ

បម្រាមស្នេហ៍💔🔥(End)Where stories live. Discover now