Part61💔

280 22 22
                                    

Enjoy your reading 🥰🤟

«តែ3ខែក្រោយពេលដែរនាងមកនៅទីនេះ.....»

"អូនបានឃើញបងនិងនាងកំពុងធ្វើរឿងអសីលធម៌ជាមួយគ្នា"នាងតូចនិយាយធ្វើឱ្យរាងក្រាស់ស្ទើរគាំង តាមពិតនាងមិនមែនល្ងង់ទេ គេទេដែលល្ងង់ប្រឹងលាក់នាងទាំងដែលនាងបានដឹងវារួចហើយ តែហេតុអីក៏នាងមិនរករឿងគេ នាងធ្វើឱ្យគេយល់ថានាងអាយុកាន់តែច្រើន កាន់តែមានភាពស្ងៀមស្ងាត់កាន់តែពិបាកស្មានជម្រៅចិត្តនាង

"លីស៊ូ បង..."ជេយ៍រកនិយាយមិនចេញឡើយ តើគេគួរបកស្រាយបែបណាទៅ

"នៅយប់នោះ វាប្រហែលជាម៉ោង2ហើយ អូនយល់សប្តិមិនល្អ ហើយអូនក៏បានភ្ញាក់ឡើងដោយការភ័យខ្លាច អូនបានរាវរកបងតែមិនឃើញទេ វារឹតតែធ្វើឱ្យអូនខ្លាច អូននៅតែគិតថាបើពេលនោះមានបង បងប្រាកដជាលួងលោមអូនហើយប្រាប់អូនថាមិនអីទេ គ្រប់យ៉ាងនិងល្អប្រសើរ តែពាក្យនោះវាបានត្រឹមចេញពីមាត់អូនខ្លួនឯង អូនប្រើវាដើម្បីលួងខ្លួនឯងនៅពេលដែលគ្មានបងក្បែរ"

"ក្រោយពីភាពភ័យខ្លាច អូនគឺពិតជាបារម្ភពីបងណាស់ បាត់បងទៅដោយមិនដឹងខ្លួន ឬក៏បងមិនស្រួលត្រង់ណា អូនគឺពិតជាបារម្ភពីបងខ្លាំង អូនបានចេូពីក្នុងបន្ទប់ទាំងភ័យខ្លាចដើមុបីរកមើលឱ្យប្រាកដថាបងមិនអីឬយ៉ាងណា តែអ្វីដែលអូនឃើញ គឺក្តីសុខរវាងបងនិងនាង អូនពិតជា ពិតជា..."ដល់ត្រឹមនេះស្រីតូចអួលអស់និយាយលែងចេញបានត្រឹមហូរទឹកភ្នែកមកជំនួស គេមិនដឹងទេ តែរូបភាពនៅវាដិតដាមជាប់ខួរក្បាលនាងគ្រប់ពេល

"លីស៊ូ បងសុំទោស ពេលនោះបងក៏មិនយល់ពីខ្លួនឯងដែរហេតុអីធ្វើបែបនិង តែបងយល់ថាក្នុងខ្លួនបងគឺក្តៅណាស់ ហើយរឹតតែមិនអាចរំខានដំណេកអូនឡើយ បងគឺព្យាយាមទ្រាំណាស់តែមិនអាចធ្វើបានឡើយ បងក៏ចុះមកហែលទឹកក្រែងបានត្រជាក់ខ្លះតែវាគ្មានបានផលទេ រហូតដល់ឃើញយូមីចេញមក បងក៏...."

"បងចង់ប្រាប់អូនថាបងត្រូវថ្នាំសម្រើបមែនទេ"នាងតូចនិយាយជេយ៍មិនហ៊ាននិយាយអ្វីឡើយព្រោះគេក៏មិនដឹងច្បាស់ដែរថាវាបែបណា បើជាថ្នាំសម្រើបតើអ្នកណាជាអ្នកដាក់

បម្រាមស្នេហ៍💔🔥(End)Where stories live. Discover now