Part62💔

257 23 17
                                    

Enjoy your reading 🥰🤟

«ព្រឹកថ្ងៃថ្មី»

  ព្រឹកនេះរាងក្រាស់ក្រោកលឿនខុសពីធម្មតា ប្រហែលជាចង់ដឹងថារាងស្តើងស្លាប់ឬរស់ទេដឹង តែអត់ទេ គេមិនបានទៅរកនាងតូចឡើយ។រាងក្រាស់ចុះមកដល់ក្រោមភ្លាម ម៉ែដោះក៏រត់មកភ្លែត

"អ្នកប្រុសបានក្រោកល្អហើយ កាលពីយប់មិញអ្នកនាង អ្នកនាងលីស៊ូ គឺ លួចរត់បាត់ហើយ"លឺសម្តីម៉ែដោះជេយ៍ស្រែកឡើងភ្លាម

"ថាមិច"ជេយ៍ស្រែកឡើង ម៉ែដោះក៏និយាយទាំងញ័រមាត់

"គឺអ្នកនាងលីស៊ូរត់បាត់ហើយ"ស្តាប់សម្តីម៉ែដោះរាងក្រាស់ខឹងឡើងញ័រខ្លួន គេឃើញនាងធ្វើដូចជាហួងហែងគេណាស់ នេះតើវាជាល្បិចមែនទេ

"ហេតុអីគ្នាពេញមួយផ្ទះត្រឹមស្រីមានផ្ទៃពោះម្នាក់ក៏ការពារមិនបាន អ្នកទាំងអស់គ្នាធ្វើការយ៉ាងមិចទៅ"រាងក្រាស់និយាយបន្ទោសឡើងទាំងមួម៉ៅ ម៉ែដោះឱនមុខចុះទាំងដឹងកំហុសមុននិងតប

"អ្នកប្រុស អ្នកនាងគឺឆ្លាតណាស់ ខ្ញុំតាមគាត់មិនទាន់ទេ"ម៉ែដោះនិយាយ កាលពីយប់មិញក្រោយពីនាងតូចយំអស់ចិត្តនាងបានគិតស្ទើរផ្ទុះខួរថាគួរនៅបន្តឬក៏ចាកចេញ តែបើនៅបន្តច្បាស់ជាឈឺចាប់ បើចេញទៅគេតាមទាន់មុខជាវេទនាលើសអ្វីឱ្យធ្វើយ៉ាងមិចទៅ តែយ៉ាងណានាងតូចពិតជាជ្រើសការចាកចេញជារឿងល្អបំផុត។

«ត្រឡប់ទៅកាលពីយប់»

  យប់មិញ នាងតូចបានចុះមកក្រោមក៏បានជួបនិងម៉ែដោះដែលមិនទាន់សម្រាកព្រោះនៅមើលរបៀបរៀបរយក្នុងភូមិគ្រឹះ ឃើញនាងតូចចុះមកក្រោមបែបនេះម៉ែដោះក៏សួរឡើង

"អ្នកនាងយប់ហើយមិនទាន់សម្រាកទេឬ"ម៉ែដោះសួរទៅនាងតូចព្រោះយប់ក៏ជ្រៅហើយតើនាងចុះមកក្រោមធ្វើអីទៅ

"តាមពិតខ្ញុំក៏ចង់គេងដែរ តែខ្ញុំគេងមិនលក់ទេព្រោះខ្ញុំបាត់ខ្សែរដៃ វាជារបស់តែមួយដែលខ្ញុំស្រឡាញ់បំផុត បើខ្ញុំរកវាមិនឃើញខ្ញុំយល់ថាខ្ញុំគេងមិនលក់ទេ"នាងតូចនិយាយសែនកំសត់ម៉ែដោះលឺហើយក៏យល់ចិត្តទើបតប

"អញ្ចឹងមិនអីទេ ចាំខ្ញុំជួយដើររកណា"

"មិនអីទេនាំតែរំខានម៉ែដោះទេ"

បម្រាមស្នេហ៍💔🔥(End)Where stories live. Discover now