Part64💔

265 19 10
                                    

Enjoy your reading 🥰🤟

"គឺយើង"បុគ្គលិកមិនទាន់ឆ្លើយផងក៏មានសម្លេងបន្លឺឡើងពីក្រោយ រាងក្រាស់ងាកតាមម្ចាស់សម្លេង បុគ្គលិកបានឱកាសក៏រត់គេចបាត់ទាំងធូរទ្រូង ល្អណាស់ នាងមិនបានខុសបញ្ជាទេ

"អាជេគ"រាងក្រាស់លាន់មាត់ឡើង ព្រមទាំងពាក់មុខយក្សដាក់ជេគទាំងដែលជេគមើលមកគេវិញដោយស្នាមញញឹម

"អាចង្រៃយ៍បែកគ្នាយូរហើយឯងនៅតែពាក់មុខឆ្កែដាក់យើងដដែល"ជេគជេរទៅមិត្តទាំងខ្នាញ់មិនដឹងជាស្អីណាស់ណាទេ មើលទៅគេដូចជាប្រចណ្ឌប្រពន្ធគេនិងខ្លួនពេកហើយ

"ឯណាខ្សែរកនោះ ឱ្យវាមកយើងវិញមក"

"ហេតុអីយើងអ្នកទិញឱ្យឯងងាយៗយ៉ាងមិច"

"ឯងកុំលេងសើចច្រើនបានទេ ឯងក៏ដឹងថាវាជាខ្សែរកប្រចាំត្រកូលយើង"

"អើ មកពីដឹងនិងហើយទើបយើងប្រញាប់ទិញឱ្យទាន់ពេលខ្លាចគេផ្សេងមកទិញយកបាត់នោះ"

"តែឯងធ្វើឱ្យយើងភ័យស្ទើរជ្រុះថ្លើមទៅហើយ យើងពិតជាមិនស្មានទេថាឯងជាអ្នកទិញ"

"ព្រឹកមិញយើងបានមកទីនេះ យើងក៏បានឃើញប្រពន្ធឯង"

"ឯងបានឃើញនាងមែនទេ"ជេយ៍សួរដោយទឹកមុខសោកសៅ

"យើងថាទីនេះមិនសមនិងនិយាយគ្នាទេរកកន្លែងល្អជាងនេះទៅ"

"អើ"ជេយ៍តបហើយពួកគេក៏បណ្តើរគ្នាទៅ មើលចុះទើបពាក់មុខយក្សដាក់គ្នាសោះពេលនេះក៏មកនិយាយជាមួយគ្នាធ្វើមិនដឹង។

«លើដំបូលសណ្ឋាគារ»

"អាចង្រៃយ៍មើលកន្លែងសមរម្យឯងចុះ និយាយទាស់គ្នាតិចតួចបានលោតពីលើសណ្ឋាគារល្មម"ជេយ៍ ជេរប្រទេចជេគឡើង គ្រាន់តែចំណាយពេលឡើងមកលើដំបូលសណ្ឋាគារនេះពួកគេប្រើពេលឡើងអស់15នាទីជាងទៅហើយ

"ឯងនិយាយស្អី ជីវិតថ្លៃជាងអ្វីៗ ប្រពន្ធកូនមួយក៏មិនទាន់មាន កុំមកនិយាយលេងសើចនោះ"

"ឯងខ្វះកន្លែងណាស់មែនទេ តែថាជ្រុលនាំយើងមកលើដំបូលសណ្ឋាគារទៅហើយមិចមិននាំយើងទៅនិយាយគ្នានៅភពអង្គារតែម្តងទៅ"ជេយ៍និយាយបញ្ជោះឱ្យមិត្ត

បម្រាមស្នេហ៍💔🔥(End)Where stories live. Discover now