Part65💔

447 18 15
                                    

Enjoy your reading 🥰🤟

"បានហើយល្ងាចហើយ លោកគួរតែទៅវិញបានហើយ"បន្ទាប់ពីសប្បាយជាមួយគ្នាអស់ជាយូរពេលនេះនាងតូចប្រែទឹកមុខក្រញ៉ូវព្រមទាំងដេញរាងក្រាស់ឱ្យត្រឡប់ទៅវិញតែមើលទៅអ្នកម្ខាងទៀតមិនចង់ទៅសោះ មើលទៅមុខគេស្រងូតស្រងាត់ណាស់ ទម្រាំរកនាងឃើញគេប្រើពេលដល់ទៅពីរខែ ហើយបើគិតពីការនឹករបស់គេចំពោះនាង គេបែកនាងត្រឹមពីរខែគឺវាយូរខ្លាំងណាស់ដូចពីរឆ្នាំអញ្ចឹង ម្ល៉ោះហើយជួបតែមួយភ្លែតគេមិចនិងឆ្អែតឆ្អន់ទៅ គេមិនចង់នៅក្បែរនាងត្រឹម មួយម៉ោងពីរម៉ោងទេ តែគេចង់ប្រើជីវិតរបស់គេទាំងអស់រស់នៅជាមួយនាងហើយនិងកូនអស់មួយជីវិត តែមើលទៅស្រីម្នាក់នេះពិតជាចិត្តអាក្រក់ណាស់

"នៅមើលអីទៀត លោកឆាប់ទៅៗ តិចប្រពន្ធលោករកមិនឃើញ"នាងតូចនិយាយជេយ៍ក៏ប្រញាប់តបឡើង

"បងប្រាប់អូនហើយ បងនិងយូមីគឺគ្មានពាក់ព័ន្ធអីគ្នាទឿតទេ ភស្តុតាងគ្រប់យ៉ាងក៏បានបង្ហាញហើយ បងមិនបានជ្រុលជ្រោះទៅលើនាងទេ ហើយនាងក៏គ្មានកូនពិតប្រាកដដែល ពេលនេះបងគឺដេញនាងចេញពីភូមិគ្រឹះហើយ ហើយនៅភូមិគ្រឹះពេលនេះគឺចាំតែអូននិងកូនទៅបំពេញចន្លោះប៉ុណ្ណោះ"

"ខ្ញុំប្រាប់ហើយទីនេះជាផ្ទះខ្ញុំ ខ្ញុំមិនទៅណាទេ ហើយលោកក៏មិនចាំបាច់បកស្រាយរឿងយូមីប្រាប់ខ្ញុំដែរ ខ្ញុំគឺមិនចង់ដឹងទេ"នាងតូចបោះសម្តីឡើងមុននិងរៀបដើរចេញទៅតែដៃតូចៗត្រូវរាងក្រាស់ចាប់ជាប់ មុននិងនិយាយឡើងដោយការអង្វរក

"បាន បាន អូនមិនទៅក៏បាន តែបងសុំគេងទីនេះមួយយប់បានទេ"រាងក្រាស់និយាយសុំរាងស្តើងដោយទឹកមុខគួរឱ្យអាណិតនាងតូចមិនមាត់នាងសម្លឹងមុខគេ ហើយក៏បេះដៃតូចរបស់ខ្លួនចេញពីដៃគេមុននិងនិយាយឡើង

"អត់ទេ លោកឆាប់ទៅវិញទៅ ខ្ញុំមិនចង់ឃើញមុខលោកទេ ឃើញមុខលោកតែមួយថ្ងៃខ្ញុំក៏ធុញណាស់ទៅហើយ កុំឱ្យខ្ញុំធុញលោកជាងនិងទៀតអី"រាងស្តើងនិយាយហើយក៏រុញគេចេញមុននិងបិទច្រកចាក់សោជាប់ទុកឱ្យរាងក្រាស់ស្រែកពីខាងក្រៅរបងទៅម្នាក់ឯង

"លីស៊ូ បើអូនមិនឱ្យបងគេងក៏មិនអីដែរ តែបងនិងលុតជង្គង់នៅទីនេះបងមិនត្រឡប់ទៅផ្ទះវិញទេ"ស្តាប់សម្តីរាងក្រាស់នាងតូចមិនស្រួលក្នុងចិត្តឡើយ

បម្រាមស្នេហ៍💔🔥(End)Tempat cerita menjadi hidup. Temukan sekarang