Part 34 លែងលះជាមួយវាទៅ

247 35 16
                                    

+ល្ងាច

ក្រោយពីចប់ការងាររួចរាល់ហើយ នាយក្រាស់នីគីក៏រៀបចំរបស់របរដើម្បីទៅយកប្រពន្ធពីផ្ទះស៊ុងហ៊ុន
នាយក៏បានខលសួរស៊ុងហ៊ុនដូចគ្នា។

"អាឡូ!បងហ៊ុន"គ្រាន់តែអ្នកម្ខាងលើកភ្លាមនាយក៏និយាយឡើង
(មានការអីហ៎)
"គឺស៊ុននូនៅជិតបងដែរអត់?"នាយសួរទៅស៊ុងហ៊ុនដោយកំពុងបើកឡានសម្ដៅទៅផ្ទះស៊ុងហ៊ុនស្រាប់
(អត់ទេ....ស៊ុននូមិនបានមកទេ)នាយតបទៅប្អូនដោយរៀងឆ្ងល់ដែរព្រោះមិនឃើញស៊ុននូមកផ្ទះនាយឡើយ
"តែស៊ុននូប្រាប់ខ្ញុំថាគេទៅផ្ទះរបស់បងតើ"ក្នុងចិត្តចាប់ផ្ដើមមិនស្រួលហើយនាយខ្លាចថានឹងមានរឿងអ្វីកើតឡើងលើស៊ុននូ
(មិនឃើញទេ....)
"បងកុហក...បន្ដិចទៀតខ្ញុំទៅដល់ផ្ទះបង"ទឺត នីគីគិតថាស៊ុងហ៊ុនកុហកអីចឹងទៅតែក៏មានចិត្តមួយទៀតគិតថាស៊ុងហ៊ុនមិនបានកុហកទេ ចាំទៅមើលដល់ផ្ទះស៊ុងហ៊ុនសិន

+ភូមិគ្រឹះស៊ុងហ៊ុន

ង៉ឺត សំឡេងឡានរបស់នីគីបានឈប់នៅមុខភូមិគ្រឹះស៊ុងហ៊ុននាយក៏ប្រញ៉ាប់ដើរចូលទៅយ៉ាងលឿន
តែ......តែនាយមិនបានឃើញវត្តមានប្រពន្ធរបស់នាយឡើយឃើញតែស៊ុងហ៊ុននឹងជេគប៉ុណ្ណោះ។
"បងហ៊ុន បងជេគ ឯណាស៊ុននូ"នាយដើរមកឈរនៅមុខជេគនឹងស៊ុនហ៊ុនសួររកស៊ុននូ
"ស៊ុននូមិនបានមកទីនេះឡើយ"ជេគតបនឹងក្រវីក្បាលតិចៗគេនៅផ្ទះមួយថ្ងៃហើយមិនឃើញប្អូនគេមកឡើយ
"តែ...តែថ្ងៃមិញគេប្រាប់ខ្ញុំថាគេមកផ្ទះរបស់បងណា"សំឡេងប្ដូរមកជាញ័រតិចៗ នាយដាក់ខ្លួនអង្គុយលើសាឡុងទាំងគ្មានកម្លាំង តើប្រពន្ធរបស់នាយទៅណា?
"ឬក៏គេទៅលេងជុងវ៉ុន"នីគីមិនអស់ចិត្តខ្លាចថាស៊ុននូដូរចិត្តទៅលេងជុងវ៉ុនវិញ
"អត់ទេ..ជុងវ៉ុនចុះទៅជេជូជាមួយជេយ៍តាំងពីព្រឹកម្លេះ"ស៊ុងហ៊ុនតបព្រោះជេយ៍នឹងជុងវ៉ុនមានការទៅជេជូមិចនឹងស៊ុននូទៅនោះ
"ចុះស៊ុននូទៅណា?"ក្នុងចិត្តចាប់ផ្ដើមភ័យម្ដងបន្ដិចៗហើយ
ទឺង
សំឡេងសារបានលោតក្នុងទូរស័ព្ទរបស់នីគីនាយក៏ទាញមកមើលយ៉ាងលឿន ពុទ្ធោ....នាយសឹងតែធ្លាក់ទូរស័ព្ទពីដៃរូបភាពស៊ុននូអង្គុយលើកៅអីឈើមួយខ្លួនសុទ្ធតែឈាមដាបពេញអាវ ថែមទាំងមានអក្សរខាងក្រោមរូបភាពនោះទៀតផង
(បើចង់មិនចង់ឪ្យវាងាប់ យកលុយ2000លានដុល្លាមកឃ្លាំងចាស់នៅជាយក្រុង ហាមប្ដឹងប៉ូលិស បើមិនអញ្ចឹងទេយើងមិនធានាឡើយ)នីគីអានហើយនាយសឹងតែស្រែកយំ ស៊ុងហ៊ុក៏យកទូរស័ព្ទមកមើលជាមួយជេគ
"ស៊ុននូ...អ្នកណាធ្វើអីប្អូនយើង"ជេគស្រែកឡើងពេលឃើញរូបរបស់ស៊ុននូក្នុងចិត្តអាណិតប្អូនណាស់ គេស្រឡាញ់ស៊ុននូដូចកែវភ្នែកមិនហ៊ានលើដៃវ៉ៃផង ចុះអ្នកណាអីក៏ឃោឃៅម្លេះ
"តើយើងត្រូវធ្វើយ៉ាងទៅ?ពេលនេះខ្ញុំគិតអ្វីមិនចេញទេ!!បងហ៊ុន..ហ៊ឹក.."ទឹកភ្នែកកូនប្រុសលចាប់ផ្ដើមស្រក់ចុះមកព្រោះមិនដឹងត្រូវជួយប្រពន្ធដោយរបៀបណានាយពិតជាពិបាកណាស់
"មិនអីទេ....ឯងយកលុយឪ្យវា ចាំបងប្ដឹងប៉ូលិសទៅតាមក្រោយបន្ទាប់ពីរំដោះស៊ុននូបានហើយ យើងនឹងឲ្យប៉ូលិសចូលទៅចាប់ពួកវាតែម្ដង"ស៊ុងហ៊ុនរៀបរាប់គំនិតរបស់នាយ
"តាមបង"នាយក៏មិនដឹងថារកវិធីអ្វីដែរមានតែស្របតាមស៊ុងហ៊ុន
"បងនឹងខលទៅប្រាប់អាជេយ៍នឹងជុងវ៉ុន"
នីគីបានប្រាប់ឪ្យកូនចៅត្រៀមលុយឪ្យនាយ នាយនឹងទៅតែម្នាក់ឯងមិនបានឪ្យកូនចៅទៅជាមួយឡើយ។

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now