Part 35 បងអស់កម្លាំងណាស់

276 36 10
                                    

+មន្ទីរពេទ្យXXX

សំឡេងគ្រែសង្រ្គោះបន្ទាន់បានពន្លឺឡើងយ៉ាងប្រញ៉ាប់
សម្ដៅទៅបន្ទប់វះកាត់ គ្រូពេទ្យ2-3នាក់បានរុញគ្រែសង្រ្គោះចូលទៅក្នុងបាត់ លោកដុកទ័រក៏មកនិយាយជាមួយសាច់ញាតិ។

"សាច់ញាតិសូមរងចាំនៅខាងក្រៅ"លោកដុកទ័រនិយាយទៅកាន់គ្រប់គ្នាដែរឈរទាំងទឹកភ្នែកនោះ
"លោកគ្រូពេទ្យសូមជួយស្វាមីខ្ញុំផង"ម្រាមដៃដប់លើកសំពះទៅលិកគ្រូពេទ្យទឹកភ្នែលហូររហាមមិនដាច់
"ខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព"គាត់ញញឹមបន្ដិចក៏ដើរចូលទៅខាងក្នុងបាត់
"នីគីមិនអីទេ"ជេគអង្អែលខ្នងប្អូនប្រុសតិចៗទុកជាការលួងលោម
"បង...ជេគ...ហ៊ឹកមកពីខ្ញុំទើបនីគីទៅជាបែបនេះ"ស៊ុននូយំខ្ទប់មុខនឹងទ្រូងជេគនឹងបន្ទោសខ្លួនឯង
"កុំគិតចឹងអី...មិនមែនជាកំហុសរបស់ឯងទេ"ជេគអោបស៊ុននូយ៉ាងណែនសឹងតែទប់ទឹកភ្នែកមិនបានទៅហើយ
"អត់ទេ....មកពីខ្ញុំ...បើពេលនោះខ្ញុំឪ្យអ្នកបើកឡានជូនទៅក៏មិនមានរឿងបែបនេះដែរ...ហ៊ឹកៗៗៗ"និយាយបណ្ដើរយំបណ្ដើរ ជេគងាកមើលមុខស៊ុងហ៊ុនទាំងដកដង្ហើមធំ
"បើនីគីមានកើតអីធ្ងន់ធ្ងរខ្ញុំមិនលើកលែងឪ្យខ្លួនឯងឡើយ"
"ស៊ុននូ...វាមិនមែនជាកំហុសរបស់ឯងទេ...បងមិនបន្ទោសទេ..វាកើតឡើងដោយចៃដន្យប៉ុណ្ណោះ"ស៊ុងហ៊ុនដោយឃើញប្អូនថ្លៃគិតតែបន្ទោសខ្លួនឯងក៏ចូលមកនិយាយជាមួយ
"បងហ៊ុន....ខ្ញុំសុំទោស...ខ្ញុំ-/មិនអីទេក្មេងឆ្លាតកុំយំ"និយាយមិនទាន់ចប់ផងស៊ុងហ៊ុននិយាយកាត់
"បងជេគ..បងហ៊ុន ស៊ុននូ"សំឡេងនឹងដំណើរយ៉ាងញ៉ាប់របស់ជុងវ៉ុនដើរមករកពួកគេទាំងបីនាក់
"ជុងវ៉ុន....មិចក៏មកលឿនម្លេះ"ជេគងាកមកនិយាយជាមួយជុងវ៉ុន
"គឺខ្ញុំបារម្ភស៊ុននូពេកនឹងណា"គ្រាន់តែជេគខលប្រាប់ថាស៊ុននូត្រូវគេចាប់ខ្លួនក៏រៀបចំអ៊ីវ៉ាន់មកសេអ៊ូលវិញភ្លាម ទាំងដែរការងារមិនទាន់ហើយ ជេយ៍ក៏មកវិញដែរ
"ស៊ុននូ...ឯងយ៉ាងមិចហើយ"ជុងវ៉ុនមកអង្គុយជិតស៊ុននូនឹងទាញកាយតូចមកអោប
"បងវ៉ុន...នី..គី..គេហ៊ឹក...គេនៅក្នុងបន្ទប់នោះ"គ្រាន់តែដឹងថាជុងវ៉ុនភ្លាមក៏លើកដៃចង្អុលទៅបន្ទប់សង្រ្គោះបន្ទាន់នោះទាំងញ័រដៃទទ្រើត
"នីគីយ៉ាងមិច?"

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now