ភាគទី13: បរវកញ្ញាលើកោះ

327 50 6
                                    

#សមុទ្រទឹកភ្នែក
#ភាគទី13
_______________________________________

យប់ឡើងកម្មពិធីជ្រើសរើសបរវកញ្ញាលើកោះក៏បានចូលមកដល់ក្រមុំៗស្អាតនៅលើកោះនេះបានតាក់តែងកាយជានារីលើកោះយ៉ាងស្រស់ស្អាតប្លែកភ្នែកលម្អដោយផ្កាចម្រុះពណ៌លើសក់ដ៏វែងរបស់ពួកនាង ថ្វីត្បិតថាកើតក្នុងតំបន់ដែលមិនលូយឆាយមិនស៊ីវីឡៃតែសម្រស់ពួកនាងក៏ស្អាតមិនចេញក្រមុំទីក្រុងដែរ

យប់នេះហ្វូតនាំកូននាំពុកនាំប្អូនទៅចូលរួមទស្សនាពិធីនេះដែរ÷

«គីនហើយឬនៅកូន?»

«រួចហើយបាទ»

គីនរត់ចេញពីក្នុងផ្ទះដោយមានជេមដើរតាមពីក្រោយគឺជេមជាអ្នកតែងខ្លួនអោយកូនរបស់គេនោះអីគីននេះសង្ហាដូចប៉ាគេពិតៗ

«អួយ.......»

គ្រាន់តែពាក់ស្បែកជើងភ្លាមគីនស្រែកចាចតែម្ដងគីនដកជើងចេញពីស្បែកជើងឃើញថាជើងរបស់គីនបានមុតអំបែងកែវដែលមានអ្នកណាម្នាក់យកដាក់ក្នុងនោះ។ ឃើញគីនយំហ្វូតក៏ប្រញាប់រត់មកមើលកូន÷

«កើតអីហាសកូន?»

«ហឹក..ហឹក...គីនមុតជើងឈឺណាស់ហឹក...ហឹក»

ជេមយកស្បែកជើងគីនមកមើលក្នុងនោះសុទ្ធតែអំបែងកែវទាំងអស់÷

«ហេតុអីអំបែងកែវមកនៅក្នុងនេះទៅវិញ?»

«អម្បាញ់មិញស្បែកជើងខ្ញុំក៏មានដែរតែខ្ញុំមិនបានចាប់អារម្មណ៍ថាស្បែកជើងគីនក៏មានដែរ» Sea

ឮបែបនោះជេមទៅមើលស្បែកជើងដែលទុកចោលផ្សេងទៀតឃើញថាវាមានអំបែងកែវក្នុងនិងទាំងអស់សូម្បីតែស្បែកជើងរបស់ជេមក៏មានដែរ÷

«រឿងឆ្គួតស្អីទៅនៀគ?»

«ឃើញទេខ្ញុំប្រាប់ហើយថាអោយលោកចាកចេញពីទីនេះឃើញទេនាំគ្រោះថ្នាក់ដល់កូនអោយទាល់តែបាន!»

ហ្វូតនិយាយដោយសម្លេងធ្ងន់ៗកែវភ្នែកវិញគឺរឹងដូចដុំថ្មមើលទៅហ្វូតដូចខឹងនិងជេមចឹងទាំងដែលជេមមិនបានធ្វើអីសោះ ហ្វូតក៏លើកគីនទៅលាងរបួសបាត់ទៅ÷

«កុំគិតច្រើនពេកបង!បងហ្វូតគាត់តែបែបនិងព្រោះគាត់បារម្ភពីកូនពេក»Sea

✵សមុទ្រទឹកភ្នែក•|• Between Us✵Where stories live. Discover now