Jimin ក្រោយពីញាំរួចក៏ឡេីងទៅលេីវិញដេីម្បីទាក់ទងទៅលេខារបស់ខ្លួនអោយផ្ញេីការងាអោយគេពិនិត្យមេីលនៅផ្ទះបេីមានឯកសារត្រូវចុះហត្ថលេខារបស់គេអោយប្រមូលមកអោយគេដូចគ្នា
តុកៗ
«អ្នកប្រុស Jimin នេះចាស៎ទឹក»Mina លេីកទឹកមកអោយ Jimin នៅក្នុងបន្ទប់តាមបញ្ជារបស់ Jungkook ព្រោះមុនពេលនាយចេញទៅក្រៅបានផ្ដាំថាកុំភ្លេចយកទឹកឬអ្វីអោយ Jimin ញាំផង
«អរគុណនាងហេីយ Mina »Jimin ងេីបមុខញញឹមដាក់នាងបន្តិចទេីបអោនមុខធ្វេីការវិញ
«បេីត្រូវការអ្វីអាចប្រេីខ្ញុំបានអ្នកប្រុស»Mina និយាយទាំងញញឹមបែបមិនចង់ដាក់ Jimin តែ Jimin មិនបានចាប់អារម្មណ៍ពេលនាងរៀបនឹងដេីរចេញ Jimin ក៏ហៅនាង
«Mina ឈប់សិន»Jimin ងេីបមុខមេីលនាងនឹងងេីបដេីរទៅបេីកទូយកកូនប្រអប់តូចពណ៌ ស មួយចេញមកអោយនាង«ខ្ញុំអោយ នាងអាចគិតថាវាមិនសូវមានតម្លៃតែខ្ញុំ បានជ្រេីសសម្រាប់នាងជាពិសេសដែលនាងបានធ្វេីការអោយខ្ញុំ»នាយតូចបានហុចប្រអប់នោះអោយនាងទាំងញញឹមស្រស់ដាក់
«អរ....អរគុណអ្នកប្រុស»Mina ទទួលទាំងញ័រដៃភ្នែកនាងរលីងរលោងរៀបនឹងហូរព្រោះតែមានអារម្មណ៍ថារំភេីបនេះជាលេីកទីមួយដែលនាងបានទទួលអំណោយព្រោះតាំងពីកេីត មកគ្មានអ្នកណាអោយអីនាងឡេីយ
«ខ្ញុំដឹងថានាងស្រលាញ់ស្វាមីខ្ញុំ ខ្ញុំក៏មិនអាចហាមឃាត់ចិត្តស្រលាញ់អ្នកណាបានដែល ខ្ញុំដឹងថាចិត្តដែលស្រលាញ់គ្មានអ្នកណាអាចហាមបានទេ»Jimin នៅតែរក្សារស្នាមញញឹមទៅកាន់នាងក្រមុំដែលឈរអោនមុខចុះមិនហ៊ានមេីលមុខខ្លួនចំឡេីយ
«ខ្ញុំសុំទោសអ្នកប្រុស Jimin ខ្ញុំគ្មានចេតនាទេ ហឹកៗខ្ញុំសុំទោស»Mina ដាក់ខ្លួនអង្គុយចុះយំចេញមកនឹងពោលពាក្យសុំទោសទៅកាន់ Jimin ព្រោះនាងពិតជាស្រលាញ់នឹងចង់ចាប់ Jungkook ពិតមែនតែពេលដែលត្រូវ Jimin និយាយបែបនេះធ្វេីអោយនាងរារែកចិត្តហេីយព្រោះ Jimin បែជានិយាយល្អដាក់នាងមិនខឹងមិនច្រឡោតដែលនាងមានគំនិតចង់ចាប់ស្វាមីខ្លួនឡេីយ
«កុំយំអី មិនអីទេ Mina ខ្ញុំមិនបានខឹងព្រោះស្វាមីខ្ញុំគាត់មិនបានស្រលាញ់ខ្ញុំទេ ពួកយេីងរៀបការព្រោះគ្រួសារ មានតែខ្ញុំទេដែលស្រលាញ់គាត់តែម្ខាងគឺដូចនាងស្រលាញ់គាត់ចឹង»Jimin ដេីរមកលុតជង្គង់ម្ខាងអង្អែលស្មានាងថ្នមៗជាការលួងលោមទាំងក្នុងចិត្តរបស់ខ្លួនកំពុងតែធ្លុះធ្លាយព្រោះតែសម្ដីរបស់ខ្លួនដូចគ្នា
