Episode1🥀:ជួបគ្នាឆាប់ៗនេះ

279 25 0
                                    


*ភូមិគ្រឹស្តត្រកូលគីម

«បងថេ បងជីន ខ្ញុំទៅរៀនហើយ ពេលល្ងាចជួបគ្នា»ស៊ូហាន់លាបងៗហើយក៏ឆ្លៀតទៅថើបថ្ពាល់ជីនអត់តែថេទេដែលគេមិនបានថើបព្រោះថេកំណាញ់ខ្លួនខ្លាំងណាស់ តែគេក៏បានឲ្យប្អូនស្រីជើងល្អគេបានអោបខ្លះដែរ មិនមែនគេមិនស្រលាញ់ប្អូនទេ តែវាមិនទម្លាប់

«បាទទៅចុះប្អូនស្រីជើងល្អ ខំរៀនផងជិតចូលឆ្នាំប្រឡងហើយខំរៀនបន្តិចកុំគិតតែលេងច្រើនពេកយល់ទេ?!ហើយនេះបាយរបស់ឯងបងបានខ្ចប់ឲ្យឯងរួចហើយ» ថាហើយជីនក៏យកបាយដែលគេបានខ្ចប់ដាក់ក្នុងប្រអប់យកឲ្យស៊ូហាន់ បន្ទាប់មកស៊ូហាន់ក៏រត់ទៅឡើងឡានដើម្បីចេញទៅរៀនបាត់

ងាក់មកមើលជីននឹងថេវិញ បន្ទាប់ពីញាំបាយរួចពួកគេក៏មកអង្គុយមើលTVពីអ្នកបងប្អូនធ្វើប្រងើយ តែដោយសាររាងស្ងាត់ពេកជីនក៏ងាក់មកសួរថេ

« ថ្ងៃនេះឯងទំនេរឬអត់?!បើរអត់ទេអាចជួយជូនបងទៅទិញអីវ៉ាន់ដាក់ផ្ទះតិចបានទេព្រោះបងខ្ចិលបើកឡានខ្លួនឯង ហើយខ្លាចអត់មានសុវត្តិភាព»ជីន

«ពិតជាបានឲ្យតែបងជីនសុំគឺប្អូនWCជានិច្ចណាបងប្រុស~~~» ថេយ៉ុងថារួចក៏ឆ្លៀតទៅអោបបងប្រុសរបស់គេ

«បើចឹងទៅឥឡូវតែម្ដងទៅព្រោះខ្លាចមកវិញយប់»ថាហើយពួកគេក៏ទៅផ្លាស់សម្លៀកបំពាក់រាងៗខ្លួន ពេលផ្លាស់រួចពួកគេក៏បានជិះឡានទៅMark ពេលមកដល់ពួកគេក៏ដោះខ្សែរក្រវាត់រួចបើកទ្វាចេញទៅ បន្ទាប់ពីទិញរបស់របរឡើងពេញដៃហើយពួកគេក៏ដើរមកឡានដើម្បីជិះមកផ្ទះវិញ ពេលមកដល់ផ្ទះក៏ឃើញស៊ូហាន់កំពុងអង្គុយធ្វើកិច្ចការសាលានៅលើតុ ពេលឃើញប្អូនខំរៀនបែបនេះជីននឹងថេក៏ញញឹមឡើង

«អូហូរ~~~នេះបងកំពុងដេកយល់សប្តិមេនទេបានជាថ្ងៃនេះឃើញប្អូនស្រីដែលដើរលេងម៉ោង7,8យប់ចូលផ្ទះមកអង្គុយរៀនលើឥដ្ឋបែបនេះ ពិតជាកូនអ្នកសិក្សាមេន» ថារួចជីនក៏ហើយឲ្យអ្នកបម្រើមកជួយយកឥវ៉ាន់ឲ្យពេញដៃ

«Awwក្រែងបងជីនឲ្យខ្ញុំខំរៀននោះអី ហិហិ»និយាយរួចនាងក៏សើចបែបក្មេងស្រីគួរឲ្យស្រឡាញ់ដាក់ជីន

🥀ទាយាទត្រកូលគីម🥀Where stories live. Discover now