part 6:

3K 286 2
                                    

ពេល Jungkookស្លៀកពាក់រួចរាល់ ក៏ដើរទៅបន្ទប់ខ្លួនវិញ គាប់ជួនរាងតូចក៏ចេញពីបន្ទប់ល្មម តែមើលការស្លៀកពាក់របស់ teahyungចុះធ្វើឲរាងក្រាស់ភ្លឹក ស្ទើរតែភ្លេចដកដង្ហើមទៅហើយ ដោយសារសម្រស់របស់រាងតូច។

"លោក…លោក…Jeon Jungkook"ដោយសារតែឃើញគេភ្លឹកពេកទើបរាងតូចហៅនាយតែអ្នកម្ខាងទៀតដូចជាមិនទាន់បាត់ភ្លឹកសោះដោយអស់ជម្រើសមានតែស្រែកហៅឈ្មោះពេញរបស់នាយ។

"ហាស៎...មានកាអី ចាំបាច់ស្រែក"Jungkook និយាយរៀងតម្លើងសំម្លេងបន្តិច នេះហ៊ាន ហៅឈ្មោះពេញគេផងហេស៎  តាំងពីតូចដល់ធំ គ្មាននរណាហ៊ានហៅឈ្មោះពេញរបស់គេនោះទេទោះស្គាល់គ្នាឬនៅជាមួយគ្មាច្រើនឆ្នាំក៏ដោយ តែនេះទើបតែស្គាល់គ្នាមិនបានមួយអាទិត្យផងហ៊ានហៅទៅហើយ។

"មកពីលោកភ្លឹកមើលខ្ញុំធ្វើអី"teahyung ធ្វើជាអន់ចិត្តទម្លាក់មុខចុះ រួចពេបមាត់ដូចជាចង់យំ គេចង់ដឹងថានាយនឹងមកលួងគេទេ។

"អូ……សុំទោសណា tea ឲយើងសុំទោសណាមិញមកពីយើងភ្ជាក់ពេក"Jungkook ចូលមកអោប teahyung និងនិយាយពាក្យលួងលោមដើម្បីឲគេឈប់យំរួចនិយាយបន្ត។

"បានហើយឈប់យំទៅ តោះយើងទៅផ្សារទំនើប" Jungkookលែងចេញពីការអោប រួចយកដៃជូតទឹកភ្នែកដែលជ្រាបមកតិចៗអោយស្អាត ទើបទាញដៃរាងតូចចេញទៅតែ…

"ឈប់សិន…ហេតុអីលោកពាក់អាវបែបនេះ មើលទៅដូចមិនទៅផ្យាទំនើបទេ… ចាំខ្ញុំយកអាវផ្សេងអោយលោកពាក់ចុះ" teahyung និយាយរួចក៏ដើរទៅយកខោអាវផ្សេងអោយនាយពាក់។

"យើងមិនពាក់ទេ យើងជាម៉ាហ្វៀមត្រូវតែពាក់អាវបែបនេះមិនអាចពាក់ផ្សេងបានទេ" Jungkook ត្រូវហើយនាយមិនអាចពាក់អាវធម្មតាដូចមនុស្សទូទៅបានទេ ព្រោះគេជាម៉ាហ្វៀម ត្រូវតែជាមនុស្សម៉ត់ចត់និងឈាមត្រជាក់បំផុតទាំងការស្លៀកពាក់ទាំងទឹកមុខ បើនាយពាក់ខោអាវធម្មតមើលទៅដូចជាក្មេងណាស់។

"ត្រូវតែពាក់" teahyung សម្លក់ នាយ។

"អត់" Jungkook និយាយមិនអោយចាញ់រាងតូច។

"ពាក់រឺអត់" teahyung

"អត់" Jungkook

"នេះជាជម្រើសចុងក្រោយពាក់ឬអត់"teahyung

❤️ស្នាមញញឹមMAFIA❤️Where stories live. Discover now