ប្រពន្ធវិញ្ញាណចេញ

36 2 0
                                        

ភាគទី 1

«​ឈប់ៗ..កុំរត់...ឆាប់ឈប់ភ្លាមទៅអាល្អិត បើចាប់ឯងបានចៅហ្វាយធំកាច់កឯងជាមិនខានទេ»កម្លោះៗមាឌធំខ្ពស់ប៉ុន្មានអ្នកស្រែកឃាត់អ្នកដែរគិតតែពីរត់មិនឈប់គេចពីរពួកគេបន្ទាប់ពីរគេដឹងថាខ្លួនត្រូវគេចុចចំឈ្មោះត្រូវទៅរៀបការធ្វើប្រពន្ធមហាសេដ្ឋីម្នាក់​ដែលលេងល្បែងក្រឡុកឈ្មោះរើសប្រពន្ធ។​ មួយទីក្រុងSeoulមិនចំអ្នកណាបែរជាមកចំគេដែរជាក្មេងប្រុសទៅវិញចុះបើចំមនុស្សណាមុខអាក្រក់មើលមិនយល់ឬអ្នកកើតអេដស៍កើតឃ្លុងអីទៅសួរថានៅយកធ្វើប្រពន្ធទៀតដែរទេ ?​

«ហឹកហឹក ពួកលោកឈប់ដេញតាមខ្ញុំទៅអាចង្រៃ ខ្ញុំមិនបានទៅជំពាក់បំណុលពួកឯងទេកុំមកតាមខ្ញុំ»មាឌល្អិតស្តើងតែរូបជើងខ្លីៗប៉ុន្តែរត់លឿងផស់គេ រត់គ្មានងាកក្រោយសូម្បីបន្តិច ថ្នាក់មនុស្សបួនដប់អ្នករត់ដេញតាមស្ទាក់ចាប់ហើយនៅចាប់មិនទាន់បានទៀត។​

«អាល្អិតហ៎ា រៀបការជាមួយសេដ្ឋីមានអីមិនល្អ ចង់បានអីបាននឹង ចង់ទៅដើរលេងប្រទេសណាក៏បាន ចង់ទៅភពព្រះច័ន្ទ ភពព្រះច័ន្ទ ភពអង្គារ ភពអង្គារស្រួលយ៉ាងនឹងហើយឯងចង់បានស្អីទៀត»ទោះជាពួកគេរត់មានប្រវែងចម្ងាយពីរគ្នារាងឆ្ងាយគួរសមតែពេលដែលអ្នកខាងក្រោយស្រែកប្រាប់អ្នករត់នាំមុខតែងតែស្តាប់ឮបានច្បាស់ជានិច្ច​។​

«ចង់ទៅដល់ភពណឹបទូន អុយរ៉ាណុស អីទៀតក៏ខ្ញុំមិនទៅរៀបការជាមួយដែរ ប្រាប់ចៅហ្វាយលោកទៅថាអោយរកថ្មីទៅខ្ញុំមិនរៀបការទេ...ព្រូស»អាឡែងតែនិយាយងៀកក្រោយបូកឡំនឹងកំពុងរត់លឿនផងហើយខ្សែរស្បែកជើងប៉ាតាក៏របូតចំពេលល្អទៀតធ្វើអោយគេរត់ជាន់ខ្សែរស្បែកជើងខ្លួនឯងផ្កាប់មុខមួយទំហឹង។​

«ឆាប់ឡើងពួកឯងគេរត់ដួលហើយ ចូលទៅចាប់គេអោយលឿនទៅ»

«សន្លប់បាត់ហើយ គិតយ៉ាងមិចទៅ?»ពេលមកដល់ជិតក៏ដឹងថាសន្លប់បាត់ទៅហើយ។​

«រកអីចងទៅចៀសវាងភ្ញាក់មកវិញរត់បាត់តាមមិនទាន់ តាមតែបុិននេសហត់ជិតដាច់ខ្យល់»

ប្រពន្ធវិញ្ញាណចេញWhere stories live. Discover now